Wednesday, June 24, 2020

ការតុបតែងការ៉ូ៧យ៉ាងដែលអ្នកត្រូវដឹង


ក្រោយពីអ្នកបានជ្រើសរើសអ្នករចនាការ៉ូដែលល្អសម្រាប់ផ្ទះរបស់អ្នកហើយ វីធីដែលអ្នកអាចរៀបចំវានៅលើជញ្ជាំងនិងបាតជាន់ផ្ទះរបស់អ្នកធ្វើឲ្យមានភាពខុសប្លែកគ្នាទាំងអស់។ គំរូការ៉ូសាមញ្ញមួយចំនួននិងបានរៀបចំយ៉ាងទាន់សម័យដើម្បីឲ្យមើលទៅឡូយ។ ពេលវេលានេះនៅពេលដែលអ្នកអាចធ្វើឲ្យការបង្កើតថ្មីរបស់អ្នកលេញជារូបរាងឡើង។ ដើម្បីផ្ដល់ឲ្យអ្នកនៅលើវិធីមួយនៅអ្វីដែលអ្នកអាចទទួលបានជោគជ័យយ៉ាងងាយស្រួលនៅក្នុងផ្ទះរបស់អ្នក នេះគឺគំរូស្រទាប់ការ៉ូមួយចំនួនដែលនីមួយៗអាចបន្ថែមលក្ខណទៅលើការរចនាខាងក្នុងផ្ទះបាន។

គំរូស្រទាប់ទាំងនេះនិងបើកឲ្យមានជម្រើសជាច្រើននៃការរចនាសម្រាប់ជាន់បាតនិងជញ្ជាំង។ ពួកវានីមួយៗគឺងាយស្រួលដើម្បីសាងសង់និងអាចធ្វើឲ្យលេចឡើងនូវផ្នែកសំខាន់នៃផ្ទះរបស់អ្នក។ សព្វថ្ងៃនេះក្រុមហ៊ុនការ៉ូជាច្រើនផលិតផលិតផលដែលជាពិសេសគឺសាកសមទៅលើការរចនានីមួយៗទាំងនេះ។

HERRINGBONE PATTERN

គំរូការ៉ូ Herringboneអាចជាការបត់បែនម៉ូតទាន់សម័យដើម្បីឲ្យមានម៉ូតបុរាណ។ ក្រុមហ៊ុនការ៉ូមួយចំនួនធ្វើឲ្យកើតមានឡើងនូវលំនាំមើលទៅឃើញគំហើញស្មុគស្មាញសម្រាប់ជាន់បាត។ ប្រសិនបើអ្នកកំពុងតែរៀបស្រទាប់ការ៉ូតាមរយះលំនាំនេះ ទទួលបាន២០%បន្ថែមដូចជាការបំផ្លាញអាចកើតឡើងខណពេលដែលធ្វើការកាត់និងការបែក។

DIAMOND PATTERN

លំនាំបុរាណនេះគឺត្រូវបានគេស្វែងរកឃើញភាគច្រើននៅក្នុងផ្ទះស្ទើរតែរាល់ថ្ងៃ។ ជារឿយៗនេះថែមទាំងត្រូវបានគេហៅថា checkerboard pattern​នៅពេលដែលគេប្រើការ៉ូទាំងនេះមានពណ៌ផ្សេងគ្នា។ ដូចទៅនិងគំរូការ៉ូ herringbone pattern គំរូ diamond patternរួមបញ្ជូលទាំងការកាត់ការ៉ូ។ ចងចាំថាត្រូវទុក ២០% បន្ថែមសម្រាប់ការខូចខាតដោយសារការកាត់និងការបែក។

SMALL FORMAT BRICK BOND PATTERN

គំរូចំណងស្រទាប់ឥដ្ឋតូច(small brick bond laying pattern)គឺល្អសម្រាប់ការ៉ូជាមួយនិងទំហំខ្នាត ៣០ x ៦០សម។ នេះអាចថែមទាំងត្រូវបានគេហៅថា Running patternជាមួយនិងការដាក់ការ៉ូនីមួយៗនៅកៀកពាក់កណ្ដាលប្រវែងការ៉ូមួយទៀត។ នេះជាប់ទាក់ទងនិងកាត់តិចដូចនេះគួរតែទទួលបានតែការបន្ថែម១០%តែប៉ុណ្ណោះគឺគ្រាប់គ្រាន់ហើយ។ ក្រុមហ៊ុនការ៉ូភាគច្រើនបានធ្វើការណែនាំគំរូនេះសម្រាប់បន្ទប់ដែលមានទំហំតូច។

LINEAR BOND PATTERN

នេះគឺជាស្រទាប់គំរួតែមួយប៉ុណ្ណោះដែលបង្ហាញពីភាពអស្ចារ្យនៃរាល់ការ៉ូនីមួយៗ និងធ្វើឲ្យផ្ទៃដីមើលទៅធំទូលាយ។ ក្រុមហ៊ុនការ៉ូភាគច្រើនបានណែនាំគំរូនៃការ៉ូនេះ។

BASKETWEAVE PATTERN

ការរចនានេះបានធ្វើឲ្យសមរម្យទៅនឹងផ្ទៃជាន់ដ៏ទូលាយ។ វាប្រើបញ្ជូលគ្នានៃទំរង់រាងការ៉េនិងចតុកោណកែងដែលធ្វើឲ្យលេចឡើងជារលក។ គំរូការ៉ូនេះប្រើតិចតួចណាស់សម្រាប់ការកាត់និងការបែក ដូចនេះមានការបន្ថែមតែ១០%គឺគ្រាប់គ្រាន់ល្មម។

MODULAR PATTERN

ការរចនាស្រទាប់នេះធ្វើឲ្យមានជាប់ទាក់ទងទៅនិងទំហំការ៉ូខុសគ្នា៣ប្រភេទ។ នៅពេលដែលការ៉ូត្រូវបានគេរៀបតាមរយះគំរូនេះ គេបានទុកបន្ថែម១០%សម្រាប់ការកាត់និងការបែក។ ក្រុមហ៊ុនការ៉ូភាគច្រើនផលិតគំរូនេះដែលត្រូវបានរចនាយ៉ាងពិសេសសម្រាប់គំរូស្រទាប់ម៉ូឌុល(modular laying pattern)។

ARABESQUE

នេះគឺជាគំរូ arabesque(arabesque pattern)បានបញ្ជាក់ថាមានការជាប់ទាក់ទងនិងការកាត់និងការចំនាយពេលវេលាជាច្រើនក្នុងការប្រើពណ៌បន្ថែមឬក៏ពណ៌ផ្ទុយគ្នាដើម្បីបញ្ចេញមកក្រៅនៃភាពអស្ចារ្យក្នុងការរចនា។ ការជ្រើសរើសគំរូសមរម្យមុនដំបូងគេបង្អស់សម្រាប់ស្រទាប់ការ៉ូដែលបង្កើនខ្នាតបន្ទប់និងថែមទាំងគូសបញ្ជាក់ផងដែរថាចំណុចដែលត្រឹមត្រូវជាញឹកញាប់គឺជាភារកិច្ចដែលពិបាក។

ដើម្បីជួយអ្នកក្នុងការដោះស្រាយអំពីការរៀបស្រទាប់ការ៉ូ នេះគឺជាការណែនាំដែលមានប្រយោជន៍ - គ្មានបន្ទប់ណាអាចមានរាងល្អឥតខ្ចោះជាការ៉េនោះទេ ដូច្នេះចូរចាប់ផ្តើមដាក់លំនាំស្រទាប់ពីគែមមួយទៅគែមមួយទៀតឆ្ងាយពីមាត់ទ្វារ។

សម្រាប់ស្រទាប់ការ៉ូដែលរាបស្មើរល្អ ចូលចងចាំថាកំរិតផ្ទៃដីជាអតិបរមាតាមដែលអាចធ្វើទៅបាន។ ការប្រឹក្សាជាមួយនិងក្រុមហ៊ុការ៉ូអំពីលទ្ធផលនៃលំនំាដែលរួមបញ្ចូលគ្នាគឺជាធម្មតាមានប្រយោជន៍ខ្លាំងណាស់។

Saturday, June 20, 2020

មគ្គទេសការ៉ូៈ ការ៉ូគ្រើមឬក៏ការ៉ូរលោង?


តើការបញ្ចប់ដោយភាពរលោងផ្ដល់ភាពទាក់ទាញដល់អ្នកដែរឬទេ? ប៉ុន្ដែតើការបញ្ចប់ដោយភាពគ្រើមផ្ដល់នូវភាពទាក់ទាញនិងភាពទាន់សម័យដែរឬទេ? ល្អមែន យើងនិងនិយាយអំពីការបញ្ចាប់នៃការ៉ូនៅទីនេះ។ ប្រសិនបើអ្នកកំពុងតែមានគំរោងទិញការ៉ូសម្រាប់ការិយាល័យរបស់អ្នកឬក៏ផ្ទះរបស់អ្នក អ្នកត្រូវការអានអត្ថបទនេះ។ ទាំងពីរការ៉ូនេះ ការ៉ូគ្រើមនិងការ៉ូរលោងមានគុណសម្បត្តិនិងគុណវិបត្តិរបស់ពួកវារៀងៗខ្លួន។

តាមរយះប្លក់នេះ ពួកយើងព្យាយាមដើម្បីផ្ដល់ឲ្យអ្នកឲ្យបានច្បាស់លាស់ទៅលើការបញ្ចាប់ការ៉ូទាំងនេះ។ ដូចនេះមើលពីលក្ខណការ៉ូគ្រើមនិងការ៉ូរលោងនៅខាងក្រោមនេះ៖

គុណសម្បត្តិនៃការ៉ូរលោង

១/ ពួកវាធ្វើឲ្យលំហំតូចមើលទៅឃើញទូលាយ

តើអ្នកចង់ឲ្យការរៀបការ៉ូផ្សេងៗនៅផ្ទៃតូចនៅក្នុងផ្ទះរបស់អ្នកដូចជានៅក្នុងបន្ទប់ទឹកតូចឬក៏ចង្ក្រានបាយតូចមើលទៅឃើញទូលាយដែរទេ? នៅក្នុងករណីនោះ អ្នកអាចពិចារណាបន្តជាមួយនិងការ៉ូរលោងដូចដែលពួកវាអនុញ្ញាតឲ្យមានចំណាំងផ្លាតនៃពន្លឺនិងរាលដាលជុំវិញបន្ទប់ដែលធ្វើឲ្យបន្ទប់តូចមើលទៅធំជាងទំហំជាក់ស្ដែង។ ថែមទាំង ពួកវាធ្វើឲ្យបន្ទប់មើលទៅមានពន្លឺភ្លឺដែលជាមួលហេតុធ្វើឲ្យអ្នកប្រើពួកវានៅក្នុងផ្ទះរបស់អ្នកដូចជាការ៉ូបន្ទប់ទឹកឬក៏សម្រាប់បន្ទប់ដាក់ឥវ៉ាន់។

២/ ការ៉ូរលោងងាយស្រួលសំអាត

ការប៉ូលីភាពម៉ត់រលោងរបស់ពួកវាធ្វើឲ្យផ្ទៃរបស់ពួកវាងាយស្រួលក្នុងការសម្អាតជាងការ៉ូគ្រើម។ អ្នកគ្រាន់តែយកក្រណាត់សើមជួតលើការ៉ូទាំងនេះជាមួយនិងក្រណាត់ហើយពួកវាគឺត្រូវបានសម្អាត។ ហេតុផលនេះជាមូលហេតុដែលពួកវាគឺជម្រើសរើសដ៏ល្អសម្រាប់ផ្ទះបាយនិងជញ្ជាំងផ្ទៃខាងចង្ក្រានបាយ(backsplashes)។ ការ៉ូបាតរលោងថែមទាំងអាចត្រូវបានតំឡើងនៅជុំវិញឡកំដៅដូចនេះដែលម្រែភ្លើងនិងក្អែលរបស់ភ្លើងអាចត្រូវបានងាយកចញយ៉ាងងាយស្រួល។

គុណវិបត្តិនៃការ៉ូរលោង

១/ ការ៉ូរលោងគឺមានភាពរអិល

ផ្ទៃម៉ត់ភ្លឺរលោងរបស់ពួកវាធ្វើឲ្យការ៉ូទាំងនេះមានភាពរអិល ជាពិសេសនៅពេលដែលពួកវាត្រូវទឹក។ នេះគឺជាមូលហេតុដែលអ្នកគួរតែមិនត្រូវប្រើការ៉ូទាំងនេះសម្រាប់បាតបន្ទប់ទឹកទេ។

២/ ពួកវាលេចចេញឡើងនៅភាពខ្វះចន្លោះ

ការ៉ូរលោងគឺរលោងជាងការ៉ូគ្រើមហើយដូចនេះ ពួកវាងាយស្រូលបង្ហាញនូវភាពកខ្វក់។ នេះគឺជាមូលហេតុដែលពួកវាត្រូវតែមានការថែរទាំជាប្រចាំ។ អ្នកត្រូវសម្អាតវាជាញឹកញាប់។ ក្រៅពីនេះ វាគឺពិបាកដើម្បីលាក់បាំងនូវស្នាមឆ្កូតនិងស្នាមប្រេះណាស់។

គុណវិបត្តិនៃការ៉ូគ្រើម

១/ការ៉ូគ្រើមមាន grip ល្អជាង

ការ៉ូគ្រើមមានទំនាញល្អខ្ពស់ជាងការ៉ូរលោងហើយដូចនេះ ពួកវាត្រូវបានគេពេញនិយមប្រើសម្រាប់ការ៉ូបាត ជាពិសេសសម្រាប់ការ៉ូបាតបន្ទប់ទឹក។ ប្រើសិនបើយើងប្រាប់អ្នកឲ្យបានជាក់លាក់នោះ អ្នកអាចក្រាលការ៉ូប៉សឺឡែនគ្រើមការ៉ូសេរ៉ាមិចគ្រើមនៅកន្លែងផ្លូវចូល។ ល្អណាស់ ប្រសិនបើពួកវាត្រូវទឹក ការ៉ូគ្រើមក៏មានភាពរអិលធម្មជាតិប៉ុន្ដែទាំងនេះគឺជាជម្រើសល្អដើម្បីប្រៀបធៀបជាមួយនិងការ៉ូរលោង ជាពិសេសសម្រាប់បន្ទប់ដែរឧស្សាហ៍ត្រូវទឹក។

២/​ ពួកវាទាមទារការថែរទាំតិច

ការ៉ូគ្រើមគឺពូកែបិទបាំងនូវធូលីតូចៗ ស្នាមប្រេះឬក៏ស្នាមស្រាំតិចតួច។ ពួកវាសូម្បីតែដំណក់ទឹកស្ងួតក៏លាក់បាំងបានល្អហើយដូច្នេះ ការ៉ូទាំងនេះមិនត្រូវការសម្អាតជាញឹកញាប់ទេ។ ហើយនៅពេលដែលអ្នកសម្អាតពួកវាម្ដងៗ អ្នកគ្រាន់តែជូតពួកវាជាមួយនិងអំបោសសើមតិចៗហើយពួកវាក៏ត្រូវបានសម្អាត! ដូច្នេះ ការ៉ូគ្រើមត្រូវការថែរទាំនិងសម្អាតតិចជាការ៉ូរលោង។

គុណវិបត្តិការ៉ូរលោង

១/ ពេលវេលានេះ ពួកវាបង្កើតស្នាមប្រឡាក់ដែលកើតជាស្លែរ

ត្រូវហើយ វាគឺត្រឹមត្រួវថាការ៉ូគ្រើមមិននិយាយពីការលាក់បាំងនូវស្នាមប្រឡាក់និងធូលីបានយ៉ាងងាយស្រួលប៉ុន្ដែនៅខណពេលដូចគ្នានេះ ប្រសិនបើមានស្នាមប្រឡាក់នៅលើពួកវារយះពេលយូរនោះ អ្នកត្រូវតែចំនាញច្រើនក្នុងការសម្អាត។ ដូចនេះស្នាមប្រឡាក់បានក្លាយជាស្លែរជាមួយនិងរយះពេលយូរនិងបន្ទាប់ វានិងពិបាកដើម្បីសម្អាតវាចេញណាស់។

២/ បន្ទប់តូចមើលទៅមិនមានភាពធំទូលាយ

ការ៉ូគ្រើមមិនធ្វើឲ្យមានចំណាំងផ្លាតនៃពន្លឺហើយដូចនេះ ពួកវាមិនធ្វើឲ្យលំហតូចៗមើលទៅធំទូលាយដូចការ៉ូរលោងទេ។ ដូច្នេះទីបំផុត ការ៉ូគ្រើមគឺជាជម្រើសល្អប្រសើរសម្រាប់បន្ទប់ធំនិងកន្លែងដែលទទួលបានពន្លឺបានល្អនៃគេហដ្ឋានរបស់អ្នក។

ដូចនេះការ៉ូគ្រើមឬក៏ការ៉ូរលោង តើអ្នកប្រើវាមួយណា?

Thursday, June 18, 2020

គុណសម្បតិ្តនិងគុណវិបត្តិនៃការ៉ូគ្រើមនិងការ៉ូរលោងនៅក្នុងផ្ទះរបស់អ្នក(The Pros & Cons of Gloss and Matt Tiles)


គុណសម្បត្តិនៃការ៉ូរលោង

ធ្វើឲ្យបន្ទប់តូចមើលទៅឃើញធំទូលាយ

ការ៉ូរលោងគឺមានភាពឆ្លុះនិងអនុញ្ញាតឲ្យពន្លឺផ្លាតនៅជុំវិញបន្ទប់។ ពួកវាធ្វើឲ្យលំហដែលតូចនិងបោកបញ្ឆោតភ្នែកឲ្យមើលឃើញបន្ទប់តូចក្លាយទៅជាបន្ទប់ធំជាងបន្ទប់ជាក់ស្ដែង។ ជាលទ្ធផល ការ៉ូរលោងគឺជាជំរើសដ៏ល្អបំផុតសម្រាប់បន្ទប់ទឹក box rooms(បន្ទប់តូចនៅក្នុងផ្ទះជារឿយប្រើសម្រាប់ធ្វើជាឃ្លាំងដាក់ឥវ៉ាន់) ឬក៏តំបន់ចង្អៀតនៅក្នុងលំហធំ។

ធ្វើបន្ទប់ងងឹកក្លាយទៅជាភ្លឺ

សម្រាប់ហេតុផលស្រដៀងគ្នា ការ៉ូរលោងអាចធ្វើឲ្យលំហរបស់អ្នកក្លាយជាមានពន្លឺនិងភ្លឺ ជាពិសេសការ៉ូពណ៌សរ។ ការ៉ូរលោងគឺជាគោលគំនិតដ៏ល្អក្នុងការជ្រើសរើសដើម្បីធ្វើឲ្យបន្ទប់ងងឹតប្រែជាភ្លឺ និងធ្វើឲ្យបន្ទប់មានពន្លឹកំណត់។

ងាយស្រួលក្នុងការសម្អាត

ធម្មជាតិរអិលនៃផ្ទៃរលោងមានន័យថាពួកវាងាយស្រួលជួនសម្អាតខ្លាំងណាស់ជាមួយក្រណាត់សើម។ ជាលទ្ធផល ការ៉ូរលោងគឺជាគោលគំនិតសម្រាប់ប្រើនៅលើជញ្ជាំងបន្ទប់ទឹកនិង splash backsផ្ទះបាយ។ គ្រាន់តែក្រឡេកមើលភាពស្រស់ស្អាតនៃការ៉ូម៉ាបដ៏រលោងនេះនៅក្នុងបន្ទប់ទឹកទាន់សម័យដូចជាឧទាហរណ៍នៅក្នុងរូបខាងលើ។


Image: Palatina Glossy Tiles

តំបន់ដែលអនុវត្តន៍សម្រាប់ការ៉ូរលោងដែលម្ចាស់ផ្ទះភាគច្រើនមិនអើពើនៅជុំវិញជើងក្រានកំដៅផ្ទះ។ ម្រែងភ្លើងនិងភាពក្រខ្វក់នៃភ្លើងអាចមិនមានការសម្អាតឲ្យបានគ្រប់គ្រាន់ពីផ្ទៃរលោង វាគឺជាផ្នែកមួយក្នុងចំណោមនៃអាថ៌កំបាំងថែរក្សាដ៏ល្អដើម្បីឲ្យអ្នករក្សាភាពស្អាតគ្រប់ពេលនៅក្នុងផ្ទះ។ ហើយនិងប្រើការ៉ូរលោងដែលមានប្រសិទ្ធភាពម៉ាបឬក៏ការ៉ូរលោងដែលមានប្រសិទ្ធភាព encausticនិងផ្ដល់ឲ្យជើងក្រានកំដៅផ្ទះរបស់អ្នកមានសភាពដើមនិងមានអារម្មណ៍ថាមានសោភណ័ភាព។

គុណវិបត្តិនៃការ៉ូរលោង

ផ្ទៃភ្លឺរលោង ងាយស្រួលបង្ហាញឡើងនូវភាពកខ្វក់ខ្លាំងណាស់។ ភាពរលោងមាននិន្នាការទាក់ទាញការយកចិត្តទុកដាក់ចំពោះស្នាមប្រឡាក់ណាមួយដូចជា ស្នាមម្រាមដៃ ស្នាមជើង ស្នាមពពុះសាប៊ូឬកន្លែងសើម។ ដើម្បីឱ្យពួកគេមើលទៅមានពន្លឺភ្លឺរលោងល្អបំផុត អ្នកត្រូវធានាថាអ្នកមិនទុកឲ្យស្លាកស្នាមប្រឡាក់នៅលើការ៉ូឡើយ។ ទោះបីជានៅផ្នែកខាងលើ ការសម្អាតគឺងាយស្រួលជាមួយនិងការសម្អាតដោយក្រណាត់សើម។

Image: Glossy Floor Tiles

ភាពរលោងគឺរអិលខ្លាំង

ផ្ទៃម៉ត់រលោងមាននិន្នាការទៅលើការរអិលខ្លាំងជាងផ្ទៃគ្រើម ជាពិសេសនៅពេលសើម។ ដូច្នេះ វាគឹមិនដែលមានគំនិតល្អទៅលើការប្រើប្រាស់ការ៉ូរលោងសម្រាប់បាតអគារទេ និងជាពិសេសមិនមែនសម្រាប់បន្ទប់ទឹក ឬក៏បាតជាន់បន្ទប់ដែលងាយនិងមានសំណើមឬក៏នៅក្នុងតំបន់ដែលមានការចរាចរណ៍មមាញឹកដូចជាផ្លូវចូលជាដើម។

លក្ខណះចំណាំងផ្លាតនៃពន្លឺ

មនុស្សមួយចំនួនមិនចូលចិត្តចំណាំងផ្លាតនៃពន្លឺដោយគុណសម្បត្តិនៃភាពរលោងទេ និងបន្ទប់មួយចំនួនគឺធម្មតាមិនមានលំហសមស្របសម្រាប់ការបញ្ចាប់ភាពរលោងទេ។ ប្រសិនបើអ្នកចង់ធ្វើឲ្យស្រាលចិត្ត បិរយាការស្ងប់ស្ងាត់ក្នុងការនិយាយ ការសិក្សារបស់អ្នក បន្ទាប់មកនោះភាពរលោងនិងមិនសាកសមសម្រាប់តំបន់នេះទេ។ ឥទ្ធិពលនៃពន្លឺភ្លឹរលោងនិងធ្វើឲ្យខ្វល់និងមិនសមរម្យនៅក្នុងបិរយាកាសបែបនេះ។

គុណសម្បត្តិនៃការ៉ូគ្រើម

Better Grip

ផ្ទៃគ្រើមមានកំលាំងទាញល្អជាងផ្ទៃរលោង ពួកវាជាក់ស្ដែងគឺជាការជ្រើសរើសសម្រាប់បាតជាន់ ហើយនិងជាពិសេសនៅក្នុងបន្ទប់ទឹកនិងបន្ទប់ដែលមានសំណើម។ មិនដែលធ្លាប់ប្រើការ៉ូរលោងសម្រាប់បាតជាន់នៅក្នុងបន្ទប់ដែលមានសំណើមឬក៏បន្តប់ទឹក។ ជាពិសេសកន្លែងល្អសម្រាប់ស្រទាប់ការគ្រើមប៉សឺឡែនឬក៏ការ៉ូគ្រើមសេរ៉ាមិចគឺនៅកន្លែងផ្លូវចូល; glazeគ្រើមនិងបិទបាំងភាពកខ្វក់និងក្អែលដែលបានប្រឡាក់ដោយការចរាចរណ៍ឆ្លងកាត់។

សូមចំណាំថាផ្ទៃគ្រើម និងសូម្បីតែ ការ៉ូដែលមានភាពរអិលកុំយកមកធានាថាធន់និងការរអិល។ គ្រប់ផ្ទៃបាតជាន់ទាំងអស់គឺមានភាពរអិលនៅពេលដែលសើម រួមបញ្ចូលការ៉ូផងដែរ។


Image: Grey Matt Floor Tiles

ការថែរក្សាតិច

មិនដូចការ៉ូរលោងទេ​ ការ៉ូគ្រើមជាច្រើនបិទបាំងស្នាមប្រឡាក់ ស្នាមកខ្វក់ និងដំណក់ទឹកតូចៗដេលស្ងូត។ ដូច្នេះ ពួកវាមិនតំរូវឲ្យធ្វើការសម្អាតជាញឹកញាប់ទេ និងនៅពេលដែលអ្នកធ្វើការសម្អាតពួកវាអ្នកមិនត្រូវប្រុងប្រយត្ន័សម្រាប់ពពុះសាប៊ូនៅលើនោះទេ។ ការទាមទារថែរទាំតិចនេះធ្វើឲ្យការ៉ូគ្រើមត្រូវបានជ្រើសរើសជាក់ស្ដែងសម្រាប់បន្ទប់ទឹកមមាញឹក និងគោលគំនិតសម្រាប់ផ្ទះសម្រាកដែលជាកន្លែងទាមទារការសម្អាតតិចបំផុត។


Image: Chelsea Matt Wall Tiles

Natural Rustic Finish

ប្រសិនបើអ្នកចង់បង្កើតការមើលទៅឲ្យដូចជាធម្មជាតិឬក៏ rusticនៅក្នុងបន្ទប់ទទួលភ្ញៀវ បន្ទាប់មកការ៉ូគ្រើមគឺវិធីមួយដែលឆ្ពោះទៅមុខ។ មានការប្រែប្រួលធំសម្បើមនៃប្រសិទ្ធភាពការ៉ូស៊ីម៉ង់(cement-effect) ប្រសិទ្ធភាពការ៉ូថ្ម(stone-effect)​ ប្រសិទ្ធភាពការ៉ូឈើ(wood-effect) និងប្រសិទ្ធភាពការ៉ូSlate(slate-effect) នៅលើទីផ្សារក្នុងការបញ្ចប់គ្រើម(matt finishes)ដែលបញ្ចេញនូវភាពកក់ក្ដៅ ធម្មជាតិ និងមើលទៅដូចជាមិនឆើតឆាយ។ ការបង្ហាញលក្ខណធម្មជាតិនៃការសម្អាតរបស់ពួកវានិងបន្ថែមការប៉ះពាល់នៃការសំដែងការពិតទៅលើលំហនីមួយៗ។

គោលគំនិតសម្រាប់តំបន់ស្ងប់ស្ងាត់របស់អ្នក

ភាពទន់ស្រអាប់នៃ matt glazeរសាយភាពស្ងប់និងភាពស្ងៀមស្ងាត់។ ពួកវាល្អបំផុតសម្រាប់ការបង្កើតនៅកន្លែងស្ងប់ស្ងាត់មួយ លំហដែលធូរចិត្តនៅក្នុងផ្ទះរបស់អ្នក។


គុណវិបត្តិនៃការ៉ូគ្រើម

ស្នាមប្រឡាក់គឺពិបាកដោះស្រាយខ្លាំងណាស់

ដូចដែលបានពន្យល់នៅខាងលើចឹង ការ៉ូគ្រើមមិនងាយស្រួលយកស្នាមប្រឡាក់និងស្នាមកខ្វក់ចេញទេ ហើយដូច្នេះមិនទាមទារឲ្យសម្អាតជាញឹកញាប់ទេ។ ទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែល mattត្រូវបានធ្វើការសម្អាត វាឡឺពិបាកដើម្បីយកស្នាមប្រឡាក់ចេញជាជាងពីការបញ្ចាប់រលោង។

Space is Not Opened Up

ការ៉ូគ្រើមមិនត្រូវបានឆ្លុះពន្លឺនៅក្នុងកញ្ចាក់ដូចជាម៉ូតនៃ glazesរលោងទេ ពួកវាមិនអាចបើកចំហបន្ទប់ឲ្យធំទូលាយដូចការ៉ូរលោងទេ។ ជាលទ្ធផលមក ការ៉ូគ្រើមគឺសមរម្យច្រើនសម្រាប់តែបន្ទប់ធំហើយទាំងនោះជាមួយនិងពន្លឺដ៏ខ្លាំង។

សេចក្ដីសន្និដ្ឋាន

មានចំនួនជាច្រើនក្នុងចំណោមគុណសម្បត្តិនិងគុណវិបត្តិដែលទាក់ទងជាមួយនិងប្រភេទនៃការបញ្ចាប់ទាំងពីរនេះ។ វាទាំងអស់អាស្រ័យទៅលើបរិបទ ទំហំ និងពន្លឺនៃលំហ ដូចជាបរិយាកាសល្អដែលអ្នកប្រាថ្នាដើម្បីបង្កើត។ ប៉ុន្ដែនៅទីបំផុត ការជ្រើសរើសនៃការ៉ូគ្រើមឬក៏ការ៉ូរលោងលេចចេញមកតាមរយះចំណង់ចំណូលចិត្ត។

ប្រសិនបើអ្នកមិនអាចបង្កើតគំនិតរបស់អ្នកបានទេ ហេតុអ្វីមិនបញ្ចូលការបញ្ចប់ទាំងពីរទៅក្នុងការរចនាម៉ូដរបស់អ្នកដើម្បីលាយបញ្ចូលគ្នារវាងពន្លឺជាមួយនឹងវាយនភាព(texture) ការលួងលោមជាមួយនឹងភាពឧស្សាហ៍ព្យាយាម និងភាពត្រឹមត្រូវជាមួយសហសម័យ?

ដូចនេះតើមួយណាដែលវានិងក្លាយជា matt glossឬក៏ fusion?


Monday, June 15, 2020

ភាពខុសគ្នារវាងការ៉ូគ្រើមនិងការ៉ូរលោង


សេចក្ដីណែនាំ

ការ៉ូត្រូវបានបង្ហាញនៅក្នុងជួរដ៏ធំនៃ រាង ទំហំ ពណ៌ និងសមាសធាតុ។ នៅក្នុងអត្ថបទនេះ យើងនិងបំភ្លឺការបញ្ចាប់នៃការ៉ូ។ ជាពិសេស យើងនិងពន្យល់ពីភាពខុសគ្នារវាងការញ្ចាប់គ្រើមនិងរលោង។ ដោយសារការជ្រើសរើសនៃភាពគ្រើមឬក៏ភាពរលោងអាចបង្កើតពីគំហើញខុសគ្នាទាំងស្រុងនៅក្នុងលំហំរស់នៅរបស់អ្នក វាគឺសំខាន់ដើម្បីស្វែងយល់ពីប្រសិទ្ធភាពនៃការបញ្ចាប់នៃប្រភេទទាំងពីរនេះ។ប៉ុន្តែមុនពេលក្រឡេកមើលសោភ័ណភាព សូមមើលទៅមូលដ្ឋានគ្រឹះនិងពន្យល់ពីភាពខុសគ្នារវាងការ៉ូគ្រើម(matt)និងការ៉ូរលោង។

វាទាំងអស់គឺនៅក្នុងថ្នាក់Glaze

មនុស្សភាគច្រើនអាចងាយស្រួលដឹងនូវលក្ខណះដែលប្លែកគ្នារវាងការបញ្ចាប់ការ៉ូទាំងពីរនេះ- ការ៉ូរលោងគឺរលោងណាស់ឬក៏ភ្លឺរលោង។ សូមក្រឡេកមើលការ៉ូបែបផែនថ្មម៉ាបរលោងស្រស់ស្អាតនៅក្នុងបន្ទប់ទឹកទាន់សម័យជាឧទាហរណ៍ស្រាប់។ ចំណែកឯការ៉ូគ្រើមមានលក្ខណៈស្រអាប់និងមិនសូវឆ្លុះបញ្ចាំង។


Image: Palatina Glossy Tiles

ប៉ុន្តែតើអ្វីទៅជាភាពខុសគ្នានៃគុណភាពរវាងការបញ្ចប់ការ៉ូទាំងពីរ? បើនិយាយពីគុណភាព ភាពខ្លាំងនិងរបៀបនៃការប្រឌិត មិនមានភាពខុសគ្នារវាងការ៉ូលោងនិងការ៉ូគ្រើម(matt)ទេ។ បន្ទាប់មការ៉ូត្រូវបានបញ្ចប់ជាធម្មតាជាមួយថ្នាំកូតដែលប្រើបានយូរហៅថាglaze។ ហើយនេះគឺជាអ្វីដែលកត់ចំណាំពីលក្ខណះពីការ៉ូគ្រើមទៅការ៉ូរលោង-glazeអាចមានការបញ្ចាប់រលោងមួយណាក៏បាន ដូចគ្នាជាមួយការ៉ូដំបូងនៅខាងក្រោមឬក៏ការបញ្ចាប់គ្រើម(matt)ដូចគ្នាដែលបានចង្អុលបង្ហាញដោយការ៉ូបាត Varana Almond

Image: glossy porcelain floor tile

Gloss is Smooth

ផ្ទៃការ៉ូខាងលើបិទទៅដោយភាពរលោងនៃផ្ទៃglazeគឺជាអ្វីដែលធ្វើឲ្យការ៉ូរលោងឬក៏គ្រើម។ តាមច្បាប់រូបវិទ្យាអាតូមមិចបញ្ជាក់ថាវាពិតជាមិនអាចទៅរួចទេដើម្បីទទួលបានផ្ទៃរលោងដោយឥតខ្ចោះនោះទេប៉ុន្តែសូម្បីតែកម្រិតមីក្រូទស្សន៍ក៏ដោយផ្ទៃរលោងមានលក្ខណៈពិសេសប្លែកនិងឯកសណ្ឋាន។ ដោយមិនទទួលបានបច្ចេកទេសហួសហេតុ ការមិនអនុញ្ញាតិនិង protrusions នៅលើផ្ទៃរលោងគឺត្រូវបានកំណត់ត្រឹមប្រវែងប្រហែល ៣៩០ណានូម៉ែត្រ ចម្ងាយនាទីដែលមិនអាចពិពណ៌នាបាន។


ចំងាយនេះគឺតូចខ្លាំងណាស់ដែលវាគឺជាការពិតខ្លីជាងរលកពន្លឺដែលមើលឃើញ។ ជាលទ្ធផល ផ្ទៃពន្លឺបង្ហាញភាពរលោងយ៉ាងល្អឥតខ្ចោះ! ដូចនេះនៅពេលដែលពន្លឺបានធ្លាក់នៅglazeរលោងវាបានបិទបណ្ដុំផ្ទៃនៅក្នុង“specular”ឬក៏ដូចជាកញ្ចាក់ម៉ូដដែលមានភាពឆ្លុះខ្ពស់។

Matt គឺរលោង ប៉ុន្ដែមិនរលោងដូចពន្លឺទាំងស្រុងទេ

ទោះបីផ្ទៃglazedគ្រើមនិងមានអារម្មណ៍ថារលោងខ្លាំងនៅពេលប៉ះ វាថែមទាំងមិនរលោងនៅឯកំរិតមៃក្រូស្កូបពិច(microscopic)ដូច glossy glaze។ ជាការពិត ការប៉ះទង្គិចឬក៏ការកើតជារលកនៅលើផ្ទៃ matt glazed ទោះបីតូចបំផុតដែលសង្កេតមើលមិនឃើញក៏ដោយ វាគឺវែងជាងរលកពន្លឺ។ ជាលទ្ធផល នៅពេលដែលពន្លឺបានធ្លាក់នៅលើ matt glaze វាគឺត្រូវបានបែកខ្ចាត់ខ្ចាយយ៉ាងពាសពេញ-ឬក៏នៅគ្រប់ទិសទីទាំងអស់(រួមបញ្ចូលទាំងខ្នងការ៉ូ)-ដោយការប៉ះទង្គិចម៉ៃក្រូស្កូបពិច(microscopic)នៅលើផ្ទៃ។

ដូច្នេះ ផ្ទៃគ្រើម(Matt)មើលទៅដូចជារិលឬមិនភ្លឺថ្លាឬឆ្លុះដូចផ្ទៃរលោង ទោះបីជា matt glazes ជាទូទៅឆ្លុះពីចំនួនពន្លឺដូចគ្នាក៏ដោយ មិនមែនគ្រាន់តែនៅក្នុងកញ្ចក់ដូចម៉ូតនៃ glossy glazes ទេ។ ហើយទោះបីជា យើងច្រើនតែធ្វើអោយ‘gloss’ជាមួយនឹងពន្លឺរលោងឬក៏ភាពរលោងក៏ដោយ ការនិយាយតាមលក្ខណៈបច្ចេកទេសភាពរលោងគឺជាចំនួនពន្លឺចូលដែលត្រូវបានប៉ាន់ស្មានពីភាពឆ្លុះជាជាងភាពឆ្លុះដោយសាយឡើង (រឺស្រូបយក)ដោយផ្ទៃ។

តើអ្នកគួរតែប្រើការ៉ូរលោងឬក៏ការ៉ូគ្រើម?

ដូច្នេះបច្ចេកទេសគ្រប់គ្រាន់ហើយនិងត្រលប់ទៅសោភ័ណភាពវិញ។ តើយើងគួរតែប្រើការ៉ូគ្រើម(matt)ឬក៏ការ៉ូរលោង(glossy)នៅក្នុងផ្ទះរបស់យើង?

លំហំដែលប្រើការ៉ូរលោងបានល្អ

នៅពេលដែលការ៉ូរលោងក្រាលពាសពេញបន្ទប់ដែលឆ្លុះគ្នា ដូចជាកញ្ចក់ពួកវាធ្វើឲ្យទីធ្លាតូចៗមើលទៅឃើញស្រឡះជាងទំហំបន្ទប់ជាក់ស្ដែង។ ការបញ្ចាប់ភាពរលោងនៃម៉ៃក្រូស្កូបពិចគឹបំភាន់ភ្នែកយើង។ ដូច្នេះ ការ៉ូរលោងគឺគោលគំនិតមួយសម្រាប់ប្រើនៅបន្ទប់ដែលមានទំហំតូចដូចជានៅលើជញ្ជាំងបន្ទប់ ផ្ទះបាយចង្អៀត ហើយសូម្បីតែនៅក្នុងបន្ទប់ប្រអប់។

ហើយនៅពេលដែលប្រសិទ្ធភាពដូចកញ្ចក់អនុញ្ញាតឱ្យមានពន្លឺលោតឡើងទៅក្រោយនិងទៅមុខនៅជុំវិញបន្ទប់ ការ៉ូរលោងថែមទាំងជាគំនិតដ៏ល្អសម្រាប់ប្រើក្នុងបន្ទប់ជាមួយនិងការកំណត់ពន្លឺមានកំណត់ព្រោះវាអាចធ្វើឱ្យចន្លោះមើលទៅភ្លឺថ្លាគួរឱ្យកត់សម្គាល់។​ គ្រាន់តែក្រឡេកមើលរបៀបដែលពន្លឺភ្លឺរលោងដ៏ខ្ពស់នៃការ៉ូជញ្ជាំងខាងក្រោមនាំមកនូវពន្លឺភ្លឺថ្លានិងភ្លឺរលោងដល់បន្ទប់ទឹកនេះ។

គោលគំនិតសម្រាប់លំហប្រើការ៉ូគ្រើម

ទាក់ទងនិងការបញ្ចាប់នៃការ៉ូគ្រើមគឺមានភាពរលោងតិចបំផុត ពួកវាផ្ដល់ឲ្យgripដ៏ល្អនិងមានទំនាញកាន់តែល្អប្រសើរ(far better traction )ជាងការ៉ូរលោង។ ដូច្នេះ ការ៉ូគ្រើមគឺជាគោលគំនិតមួយសម្រាប់ការជ្រើសរើសប្រើជាការ៉ូបាត ជាពិសេសនោះគឺបាតបន្ទប់ទឹកឬក៏បន្ទប់ដែលមានសំណើមរហូត ឬក៏តំបន់ដែលមានការធ្វើចរាចរណ៍ច្រើនដូចជាផ្លូវចូល។ តំបន់នៅខាងក្រៅផ្ទះគឺសាកសមជាពិសេសសម្រាប់ការ៉ូគ្រើមតាមរយះដែលភាពធន់នឹងរអិលដ៏ល្អរបស់ពួកវា។

ប្រសិនបើអ្នកចង់បង្កើតកន្លែងស្ងប់ស្ងាត់នៅក្នុងផ្ទះរបស់អ្នកដែលអាចសម្រាកនិងបន្ធូរអារម្មណ៍បាន បន្ទាប់មកmattជាមួយនិងភាពទន់របស់វា និងសំលេងស្ងាត់គឺជាការបញ្ចប់ដ៏ល្អបំផុត។ ការគយគន់ទៅលើរូបរាងធម្មជាតិនៃmattបង្កប់នូវភាពកក់ក្ដៅពិតប្រាកដ។ សម្រាប់ហេតុផលស្រដៀងគ្នា ការ៉ូគ្រើមគឺជាជំរើសដែលមិនអាចប្រៀបផ្ទឹមបានសម្រាប់អ្នកដែលចង់បង្កើតទីធ្លាផ្ទះមួយដែលមានទម្រង់បែបបុរាណឬបែបជនបទ(rustic look)។ ប្រសិទ្ធភាពថ្មគ្រើម(Matt stone-effect)ឬក៏ប្រសិទ្ធភាពការ៉ូឈើ(wood-effect tiles)ដូចជាប្រសិទ្ធភាពការ៉ូរបស់យើងនៅខាងក្រោម ជួយបង្កើតនូវភាពកក់ក្ដៅដ៏មនោរម្យ សម្រាប់កន្លែងអង្គុយទទួលភ្ញៀវ។

Image: laponia wood effect Matt Floor Tiles

ការសន្និដ្ឋាន

ឥឡូវអ្នកគួរតែអាចធ្វើការសំរេចចិត្តបានត្រឹមត្រូវនៅពេលនិយាយអំពីសោភ័ណភាពនៃការជ្រើសរើសរវាងការ៉ូគ្រើមរឺការ៉ូរលោង។ ប្រសិនបើអ្នកកំពុងពិចារណាទៅលើបន្ទប់ទឹកតូច ផ្ទះបាយដែលមានពន្លឺតិចឬបន្ទប់លាក់ងងឹត បន្ទាប់មកការ៉ូរលោងគឺជាជម្រើសដ៏ល្អបំផុតដើម្បីបើកនិងបំភ្លឺលំហទាំងនោះ។​ ប្រសិនបើអ្នកចង់បង្កើតតំបន់កក់ក្ដៅនៅក្នុងផ្ទះរបស់អ្នក ឬប្រសិនបើអ្នកមានលំហកន្លែងរស់នៅដ៏ធំដែលអ្នកចង់បង្កើត អារម្មណ៍សុខស្រួល កក់ក្តៅ អារម្មណ៍បែបធម្មជាតិ បន្ទាប់មកការបញ្ចប់ Matt ពិតជាជម្រើសប្រសើរជាង។

ហើយឥលូវនេះមកដល់ហើយ! អ្នកមិនត្រូវតែធ្វើការជ្រើសរើសការ៉ូគ្រើមឬការ៉ូរលោងទៅតាមចំនូលចិត្តរបស់អ្នកតែម្នាក់ឯងទេ។ ជាក់ស្ដែងមានគុណវិបត្តិនិងគុណសម្បត្តិ ទាក់ទងនិងការថែរក្សា soiling សុវត្ថិភាព និងភាពធន់ ដែលគូរតែយកមករាយបញ្ជីគណនីនៅពេលដែលពិចារណានៃការជ្រើសរើសរបស់អ្នក។ ពួកយើងបង្ហាញពីកត្តាទាំងនេះនៅក្នុងអត្ថបទរបស់យើងទៅលើគុណវិបត្តិនិងគុណសម្បត្តិនៃការ៉ូរលោងនិងការ៉ូគ្រើម។

Sunday, June 14, 2020

អ្វីគឺជាPlywood?


បន្ទះ Plywood សន្លឹក គឺត្រូវបានបង្កើតឡើងពីស្រទាប់ស្ដើងនៃឈើពិតប្រាកដបីឬច្រើនស្រទាប់ដែលបានភា្ជប់គ្នាដោយសារកាវ។

ស្រទាប់ជាច្រើនគឺត្រូវបានស្គាល់ថា​ “បន្ទះ ហេតុនេះគេឲ្យឈ្មោះថា “plywood”។​ ជាទូទៅ វាមានស្រទាប់ច្រើន និងក្រាស់ជាង plywood


វាជាសំភារះដែលអាចប្រើប្រាស់បានច្រើនយ៉ាងជាមួយនិងការបិទត្រួតពីលើតាមលំដាប់ដ៏ច្រើន ពីជញ្ជាំងនិងកម្រាលក្រាលជាន់ទៅពុម្ពសម្រាប់គ្រឿងបង្គុំបេតុង  អ្នករចនាគ្រឿងសង្ហារឹមជាកញ្ចប់។

Plywoodគឺគេកត់សម្គាល់ថារឹងជាងសន្លឹកផលិផលផ្សេងៗមួយចំនួនដែលធ្វើពីឈើដូចគ្នា ដូចជា medium density fibreboard (MDF)

មើលទំព័ររបស់យើង MDFគឺជាអ្វី? ពត៌មានជាច្រើនអំពី medium density fibreboard

ភាពរឹងរបស់Plywood​គឺតាមរយះវិធីដោយផ្ទាល់នៃសាច់របស់ស្រទាប់និមួយៗគឺត្រូវបានឆ្លាស់គ្នាក្នុងការទំនាក់ទំនងដើម្បីឲ្យស្រទាប់នៅបៀតគ្នា។

ការបង្វិលនៃទិសដៅសាច់របស់ស្រទាប់នីមួយៗ-ត្រូវបាហៅថាសាច់ឈើកាត់គ្នា(cross-graining) ជារឿយៗគឺមុំ៩០ដឺក្រេ(មុំមួយដែលត្រឹមត្រូវ a right-angle)។ នេះមានន័យថារាល់ស្រទាប់ផ្សេងៗទៀតមានទិសដៅសាច់របស់វានៅក្នុងទិសដៅដូចគ្នា ជាមួយនិងស្រទាប់ទិសដៅនៅក្នុងចន្លោះមុំ៩០ដឺក្រេ។ ទោះបីយ៉ាងណាក៏ដោយ ការបង្វិលអាចមានមុំតូចដូចជាមុំ៣០ដឺក្រេ។ កំរាស់plywoodមួយចំនួន មាន៧ស្រទាប់អាចត្រូវរៀបបានយ៉ាងជោគជ័យនៅ​ឯមុំ ០ ៣០ ៦០ ៩០ ១២០ ១៥០ និង ១៨០ដឺក្រេ។

ការបង្វិលនៃសាច់ឈើមានអត្ថប្រយោជន៍មួយចំនួនៈ

វាជួយកាត់បន្ថយលទ្ធភាពនៃការបំបែកនៅពេលសន្លឹកត្រូវបានគេដុំដែកគោលនៅជ្រុងគែម

វាជួយកាត់បន្ថយការរីកមាឌនិងការរួមមាឌ ដោយការផ្តល់ឲ្យនៅលំនឹងខ្នាត

វាផ្ដល់ឲ្យស្ថេរភាពplywoodនៃភាពរឹងមាំនៅគ្រប់ទិសដៅទាំងអស់ដែលឆ្លងកាត់បន្ទះក្ដារ។

ប្រវត្តិសង្ខេបៗនៃplywood

អេស៊ីបបុរាណ

អត្ថបទពីឈើបានបង្កើតឡើងពីជនជាតិអេស៊ីបបុរាណនៅ៣៥០០មុនគសគឺភ្លាមៗបានដឹងថាការកើតឡើងនៃការប្រើPlywood. ពួកគេបានបង្កើតពីបន្ទះឈើដែលបានអារដោយឆ្លងកាត់ការបិទកាវចូលគ្នានៅក្នុងវិធីដូចគ្នាដែលដូចPlywoodបច្ចុប្បន្ន។


ចិន អង់គ្លេសនិងបារំាង

ជាង១០០០ឆ្នាំកន្លងទៅហើយ ចិនបានអារឈើនិងបានបិទកាវលើឈើចូលគ្នាសម្រាប់ប្រើនៅក្នុងគ្រឿងសង្ហារឹម។

អង់គ្លេសនិងបារំាងបានបង្កើតបន្ទះនៅគោលការណ៍ទូទៅនៃplywoodនៅក្នុងសតវត្សរ៍ទី១៧និង១៨។

ពីផ្ទះសម្បែងទៅជាការសាងសង់

ឧទាហរណ៍ដំបូងនៃ plywood  ដែលជាធម្មតាត្រូវបានតុបតែងពីឈើខ្លឹមត្រូវបានគេប្រើជាទូទៅបំផុតក្នុងការផលិតរបស់របរប្រើប្រាស់ក្នុងផ្ទះដូចជា ទូ ហិប desk tops និងទ្វារ។

Plywood ត្រូវបានបង្កើតពីឈើទន់(softwood) សម្រាប់ប្រើនៅក្នុងការងារសាងសង់ដែលត្រូវបានបង្កើតជារូបរាងឡើងមកនៅសតវត្សទី២០។

តើគេប្រើវាសម្រាប់អ្វីខ្លះ?

លំដាប់ដ៏ធំនៃការអនុវត្តន៍

លំដាប់នៃអ្នកប្រើប្រាស់ plywood ទាំងក្នុងផ្ទះនិងក្រៅផ្ទះ ហាក់ដូចជាគ្មានទីបញ្ចាប់។ នៅក្នុងការសាងសង់ វាអាចត្រូវបានប្រើនៅជញ្ជាំង  ជាន់ ដំបូល និងជណ្ដើរ; ដូចជាការបិទ (ប្រភេទនៃពុម្ព) សម្រាប់ការក្សាខណៈពេលដែលវាតំឡើង;​ និងនៅក្នុងក្របខ័ណ្ឌបណ្តោះអាសន្នដើម្បីផ្តល់រូបរាងសម្រាប់ការដាក់ដុំឥដ្ឋឬថ្មនៅពេលធ្វើប័ណ្ណសារ(archways )។

គ្រឿងសង្ហារឹម

Plywood គឺថែមទាំងត្រូវបានគេប្រើយ៉ាងទូលំទូលាយក្នុងការផលិតគ្រឿងសង្ហារឹម។


ការវេចខ្ចប់ ការបង្កើតគំរូនិងសិល្បះផ្ទៃខាងលើ

ការប្រើប្រាស់ផ្សេងទៀតរួមមាន ការវេចខ្ចប់ កីឡា និងឧបករណ៍លេងកំសាន្តដែលមានសុវត្ថិភាព និងសូម្បីតែការងាររាងកាយរបស់យានយន្តមួយចំនួននិងយន្តហោះធុនស្រាល។

plywood ស្តើងជាញឹកញាប់ត្រូវបានប្រើក្នុងការធ្វើគំរូ ហើយវិចិត្រករមួយចំនួនគូរលើវាបន្ទាប់ពីលាបកូត(coating)លើវាមិនដំបូងជាមួយហ្គូស(gesso) - សមាសធាតុផ្សាភ្ជាប់ដែលផ្តល់នូវផ្ទៃរដុបបន្តិច ដែលល្អសម្រាប់រក្សាទុកថ្នាំលាប។

ដែលបានរចនាសម្រាប់គោលបំណងពិសេស

ប្រភេទខុសគ្នានៃ plywoodគឺត្រូវបានរចនាសម្រាប់គោលបំណងពិសេស។ ឧទាហរណ៍ plywood ដែលមានកម្លាំងខ្ពស់ធ្វើឡើងពីម៉ាហ្កានី(mahogany)និង / ឬដើមប៊ីច(birch)ត្រូវបានប្រើក្នុងការសាងសង់យន្ដហោះសម័យសង្គ្រាមលោកលើកទី ២ ចំណែកឯ marine plywood បានផលិតពីមុខរឹងមាំ(durable face)និងស្នូលស្ដើងជាមួយនឹងគុណវិបត្តិខ្លះៗដែលមានដំណើរការបានល្អជាងនៅក្នុងស្ថានភាពសំណើមនិងសើម។

លក្ខខណ្ឌ

ភាពរឹងមាំ

Plywoodមានភាពរឹងមាំ ជាទូទៅការមានភាពធន់ដើម្បីទប់ទល់រងការខូចខាត ដោយការប្រៀបធៀបទំងន់ស្រាលនិងដោយមានទំនាក់ទំនងងាយស្រួលដើម្បីកាត់និង "ធ្វើការ" ជាមួយឧបករណ៍ជាច្រើន។

វាពូកែជាងសម្ភារៈមួយសន្លឹកដើម្បីបង្កើតទ្រង់ទ្រាយឬការគ្របដណ្ដប់ដ៏ធំ ដែលមានរាងសំប៉ែត រាងចំណោតឬកំរិតរាងដូចជញ្ជាំង កំរាលខណ្ឌ ប្រភេទដំបូលមួយចំនួននិងឥវ៉ាន់ដំបូលខ្លះនិងកុងថែនណឺដ៏ធំ។

មានប្រយោជន៍សម្រាប់ការធ្វើការងារស្មុគស្មាញ

ប្រភេទplywoodមួយចំនួនគឺមានប្រយោជន៍ច្រើនសម្រាប់ការងារស្មុគស្មាញដូចជាការបង្កើតគំរូ ល្បែងផ្គុំរូបឈើ(wooden jig-saw puzzles)និងប្រអប់តូចៗ។

ផ្ទាំងធំគ្របដណ្តប់លើតំបន់ធំ ៗ យ៉ាងឆាប់រហ័ស

ពីព្រោះតែ plywoodគឺអាចប្រើប្រាស់បាននៅក្នុងបន្ទះធំ តំបន់ធំអាចត្រូវបានគ្របដណ្ដប់ជាមួយអប្បបរមានៃការភ្ជាប់គែមនិងភាពធំទូលាយដែលជ្រើសរើសនៃកម្រាស់ ដើម្បីបង្កើតវាឲ្យសមរម្យសម្រាប់ជួរធំៗនៃការអនុវត្តន៍ពី thick shelvingទៅ thin cladding

តើplywoodគឺត្រូវបង្កើតឡើងដូចម្ដេច?

ការកាត់ឈើហ៊ុបធំត្រង់ៗគឺប្រើសម្រាប់ការបង្កើត plywood បានផលិតជាក្ដារបន្ទះ។

ការផលិត Plywood ជាទូទៅតម្រូវឱ្យមានកំណត់ហេតុ ដែលត្រូវបានគេហៅថា“peelers” -នោះគឺល្អនៅក្នុងអង្កត់ផ្ចិតធំជាងនិងតឹងជាងកំណត់ហេតុមធ្យមដែលឈើត្រូវកាត់។

សំបងកឈើគឺត្រូវយកចេញមុន peelerគឺត្រូវបានដុតកំដៅនិងត្រូវបានត្រាំសម្រាប់អ្វីផ្សេងៗរវាង១២ម៉ោងនិង៤០ម៉ោងមុនដើម្បីការកាត់។

បនា្ទប់មកវាត្រូវបានដាក់ក្នុងឡចំហាយដែលមានរបកធំហើយបើកអ័ក្សវែង...

...ខណះប្រវែង blade peelsសន្លឹកបន្ដ ឬក៏ ply ពីឈើហ៊ុប។


ប្រវែងសន្លឹកគឺត្រូវកាត់នៅក្នុងប្រវែងដើមនិងទទឹងនិងផ្ទៃគឺត្រូវស្កេនសម្រាប់គុណវិបត្តិផ្សេងៗ។

បន្ទាប់មកស្រទាប់ជាច្រើនគឺត្រូវបានសង្កត់និងភ្ជាប់គ្នាចូលគ្នាជាមួយនិងកាវ និងដែលជាលទ្ធផលបន្ទះត្រូវបានកាត់ដើម្បីបានជាខ្នាតនៅចង់បញ្ចាប់។

ការដំណើរការនៅចុងបញ្ចាប់គឺធម្មតាខាត់បន្ទះឲ្យរលោង។ បន្ទះក្តារខ្លះមានថ្នាំកូត (ដូចជាមេឡាមីនឬអាគ្រីលីក) និងគែមរបស់វាបិទជិត។

តើប្រភេទ plywoodអ្វីដែលខុសគ្នា?

មានប្រភេទ plywoodជាច្រើន។ ខាងក្រោមគឺប្រភេទសំខាន់ៗមួយចំនួនដែលអាចរកបាន។ និយាយទៅកាន់ពាណិជ្ជករអ្នកសាងសង់របស់អ្នកឬមើលតាមអនឡាញប្រសិនបើអ្នកកំពុងស្វែងរកអ្វីមួយដែលជាក់លាក់ដើម្បីបំពេញនូវតម្រូវការជាពិសេស។

Plywoodឈើទន់(Softwood plywood)

នេះគឺជាប្រភេទ plywoodធម្មតាជាទូទៅត្រូវបានប្រើសម្រាប់ការសាងសង់និងគោលបំណងនៃឧស្សាហកម្ម។

Plywoodឈើរឹង(Hardwood plywood)

ប្រភេទនេះមានភាពធន់ល្អនិងមិនទន់។ ភាពធន់របស់វាចំពោះការខូចខាតនិងការសឹកធ្វើឱ្យវាសមស្របសម្រាប់ការអនុវត្តដែលមានបន្ទុកធ្ងន់ រួមទាំងជាន់និងជញ្ជាំង។

Plywoodត្រូចពិច

ការផលិតឈើត្រូចពិចពីអាស៊ី អាហ្វ្រិចនិងអាមេរិចខាងត្បូង ប្រភេទនេះគឺប្រសើរជាង plywoodឈើទន់ដោយសារតែការបន្ថែមភាពធន់និងភាពមិនចុះសម្រុងនៃស្រទាប់ជាច្រើន។  វាគឺជាជំរើសដែលមនុស្សជាច្រើនចូលចិត្តនៅក្នុងឧស្សាហកម្មសំណង់។ ឧទាហរណ៍ខ្លះលក្ខណសសៃរឈើនិងពណ៌គួរឱ្យទាក់ទាញណាស់ ដែលធ្វើឱ្យវាសមស្របសម្រាប់ការដាក់បញ្ចូលគ្រឿងសង្ហារឹមប្រភេទខ្លះ។

Plywoodសម្រាប់យន្ដហោះចម្បាំង

ហើយជារឿយៗទាំងពីរនេះបានធ្វើពី mahogany birch plywood ដែលមានកម្លាំងខ្ពស់នេះមានស្រទាប់របស់វាបិទកាវចូលគ្នាជាមួយ កាវបិទ(adhesive) ដែលមានភាពធន់នឹងកំដៅនិងសំណើមបន្ថែម។ វាគឺត្រូវបានគេប្រើសម្រាប់យន្ដហោះចម្បាំងមួយចំនួននៅក្នុងសង្គ្រាមលោកលើកទី២ និងសព្វថ្ងៃនេះគឺត្រូវបានគេប្រើនៅក្នុងការអនុវត្តខុសគ្នាៗដែលទាមទារឲ្យមានភាពធន់និងភាពខ្លាំងដូចគ្នា។

Plywoodសម្រាប់តុបតែង

plywood នេះមានបន្ទះឈើរឹងដ៏គួរឱ្យទាក់ទាញសម្រាប់ប្រើក្នុងការផលិតគ្រឿងសង្ហារឹម បន្ទះជញ្ជាំងនិងការអនុវត្ត“ ចុងខ្ពស់” ផ្សេងទៀត។ ប្រភេទនៃការតុបតែងនៅខាងក្រៅផ្សេងទៀតរួមមាន Formica និងក្រដាសជ័រ។

Plywoodដែលអាចបត់បែនបាន

ជួនកាលហៅថា“hatter’s ply” ដោយសារតែប្រើមួករបស់វានៅកក្នុង“stovepipe” នៅសម័យ Victorian  plywoodដែលអាចបត់បែនបានឬក៏“bendy ply” គឺត្រូវបានគេធ្លាប់ប្រើដើម្បីបង្កើតរាងកោង។

Plywoodសម្រាប់នាវា

Plywoodសម្រាប់នាវា ដូចដែលឲ្យឈ្មោះរបស់វាចឹង គឺជាការជ្រើសរើសសម្រាប់ទូកនិងការអនុវត្តជាច្រើនដែលជាកន្លែងមានលក្ខណជ្រាបទឹកនិងសើមគឺត្រូវបានគេជួបប្រទះ។ វាគឺធន់ដើម្បីការវាយប្រហារនិងការបំផ្លាញដោយផ្សិត-នៅពេលដែលស្រទាប់ចាប់ផ្ដើមបំបែកធម្មតាដោយសារតែឥទ្ធិពលនៃភាពសើម។ គុណវិបត្តិគឺថាវាមានតម្លៃថ្លៃជាង plywoodsផ្សេងៗទៀតជាច្រើន។


Plywoodធន់នឹងភ្លើងឆេះ

Plywoodនេះគឺថាវាត្រូវបានការពារជាមួយនិងសារធាតុគីមីដើម្បីអភិវឌ្ឍនូវភាពធន់ជាមួយនិងភ្លើង។

Phenol-faced  plywood

hot laminate ត្រូវបានលាយបញ្ចូលគ្នាទៅនឹងផ្ទៃនៃ plywood នេះ។ បន្ទាប់មកផ្ទៃអាចចាកចេញបីភាពរលោងសម្រាប់ទំរង់នៃការងារ-ឧទារហណ៍ ពុម្ពសម្រាប់គ្រឿងបង្គុំបេតុងឬក៏គ្រឿងបង្គុំបណ្ដោះអាសន្នដើម្បីចាប់ឥដ្ឋរាងកោងនិងទ្រង់ទ្រាយផ្សេងៗទៀតនៅក្នុងកន្លែងផ្សេងៗទៀតទាល់តែបាយអររឹង-ឬក៏ patternsអាចត្រូវបានគេសង្កត់ចូលគ្នាសម្រាប់កន្លែងមិនមានរអិលឬក៏ការអនុវត្តន៍ការតុបតែង។

តើទំហំប៉ុណ្ណាដែលអាចរកបាន?

ទំហំសន្លឹកអតិបរមានិងអប្បបរមាជារឿយៗអាស្រ័យលើប្រភេទ plywoodជាពិសេស ប៉ុន្ដែធម្មតាភាគច្រើនស្ដង់ដារទំហំ 4ft X 8ft (1220 X 2440mm)។​សន្លឹកដែលធំជាងនិងតូចជាងគឺជារឿយៗអាចរកបាន ធម្មតាភាពលំអៀងដោយបន្ថែមតែ1ft (300mm)

កម្រាស់សម្រាប់លំដាប់នៃ plywood ពី1/16 inch (1.4mm)ទៅ1 inch (25mm) ទោះបីសន្លឹកដែលមានក្រាស់ជាងគឺអាចរកបានសម្រាប់អ្នកឯកទេសមួយចំនួនធ្វើការអនុវត្តន៍។

តើគេត្រូវចាត់ចំណាត់ថ្នាក់ plywoodដូចម្ដេច?

ប្រភេទ plywoodខុសៗគ្នាគឺត្រូវបានគេចាត់ចំណាត់ថ្នាក់ទៅតាមវិធីខុសៗគ្នា ដោយការអាស្រ័យលើប្រភេទឈើដែលពួកវាត្រូវបានគេផលិតឡើងមកឬក៏ដើមកំណើតប្រទេសរបស់ពួកវា។ ការចាត់ចំណាត់ថ្នាក់ទាក់ទងទៅនឹងគុណភាពឈើដែលបានប្រើនិងថាតើមួយឬក៏ពីរស្រទាប់ខាងក្រៅ ឬក៏មុខ ដែលមានគុណវិបត្តិតិចតួចឬក៏ច្រើន និងប្រើសិនបើគុណវិបត្តិជាច្រើនត្រូវបានគេជួសជុលដែលជាផ្នែកនៃដំណើរការនៃការផលិត។

ឧទាហរណ៍ ចំណាត់ថ្នាក់ birch plywoodគឺដូចខាងក្រោម៖

  • ចំណាត់ថ្នាក់ S(ខ្ពស់បំផុត)-មានតែពកនិងលក្ខណៈតិចតួចតែប៉ុណ្ណោះ(only minor knots and characteristics)

  • ចំណាត់ថ្នាក់BB(មធ្យម)-ចំណិតរាងពងក្រពើ spliced-inជំនួសដោយពកនិងភាពខ្សោយសំខាន់ៗ(spliced-in oval patches replace any major knots and defects)។

  • ចំណាត់ថ្នាក់WG(ទាប)-ការបើកភាពខ្សោយនៅលើពកតូចៗជាមួយនិងពកធំៗមួយចំនួនត្រូវបានជួសជុល(open defects on smaller knots with some repaired larger knots)។

  • ចំណាត់ថ្នាក់C(ទាបបំផុត)-ការបើក defectsដែលបានអនុញ្ញាត(open defects allowable)


ថែមទាំងមាននៅ BrazilianChilean Finnish Russian Swedishនិងចំណាត់ថ្នាក់ផ្សេងៗទៀតជាច្រើន។ ការពិនិត្យមើលចំណាត់ថ្នាក់មុននិងទិញដើម្បីឲ្យប្រាកដថា plywoodដែលឃើញនិងមានតំរូវការសម្រាប់ការងារនោះជាពិសេសដែរទេ។

តើ plywoodមានស្ដង់ដារអ្វីខ្លះ?

មានស្ដង់ដារផ្សេងៗគ្នា ស្ដង់ដារអឺរ៉ុបនិងស្ដង់ដារអង់គ្លេស សម្រាប់ plywoodបានប្រើនៅក្នុងការអនុវត្តន៍យ៉ាទូលំទូលាយ។ ឧទាហរណ៍ នៅក្នុងការសាងសង់ ស្ដង់ដារអឺរ៉ុបសម្រាប់បន្ទះឈើមូលដ្ឋាន(wood-based panels)  EN 13986 តម្រូវការដែល plywoodបានប្រើនៅក្នុងផ្នែកការសាងសង់ត្រូវតែធ្វើតាមមួយក្នុងចំណោមថា្នក់ performanceបីនៅក្នុង EN 636 និងអ្នកផ្គត់ផ្គង់ត្រូវតែផ្ដល់នូវភស្ដុតាងដើម្បីចង្អុលបង្ហាញនូវភស្ដុតាងនេះ។

ថ្នាក់នៃការសម្តែងគឺផ្អែកលើភាពធន់នឹងសំណើមនៃ plywood ដែលត្រូវបានប្រើនៅក្នុងផ្នែកផ្សេងៗនៃអាគារដូចជា ដំបូលជញ្ជាំង partition  ជាន់និងស៊ុមឈើជញ្ជាំងខាងក្រៅ។

ប្រភេទរួមបញ្ជូលមួយចំនួនភាពធន់អាកាសធាតុនិងកំលាំងទ្រព្យសម្បត្តិសម្រាប់ប្រើប្រាស់នៅខាងក្រៅផ្ទះ ការធ្វើតាមដើម្បីស្ដង់ដារជាក់លាក់ដូចជា BS 1088 (plywoodប្រើប្រាស់នៅក្នុងនាវា) ខណៈពេលដែលគ្រឿងបង្គុំកូតស្ដង់ដារ BS 5268-2:2002 អនុវត្តន៍ទៅលើភាពខ្លាំងនៃ plywoodបានប្រើនៅក្នុងការងារសាងសង់។ វាគឺអាចធ្វើបានដើម្បីពិនិត្យថា plywoodណាមួយដែលអ្នកទិញត្រូវតាមស្ដង់ដារសមស្របសម្រាប់ការប្រើប្រាស់ដែលបានគ្រោងទុក។

គុណសម្បិត្តនិងគុណវិបត្តិនៃ plywood

គុណសម្បត្តិ

គុណវិបត្តិ

  • បានសាងសង់នៃស្រទាប់ដែលត្រូវបានបិទកាវចូលគ្នា ដូចនេះមានភាពរឹងមាំខ្លាំងបើប្រៀបធៀបទៅនឹងឧទាហរណ៍ MDF
  • ភាពធន់នឹងការកោង ការបាក់និងការរមួល
  • មិនសូវថ្លៃជាងបន្ទះឈើពេញដែលធ្វើឱ្យវាសន្សំសំចៃដូចជាសម្ភារៈសំណង់
  • មាននៅក្នុងប្រភេទផ្សេងៗគ្នាជាច្រើនដើម្បីសាកសមនឹងការអនុវត្តន៍ទូលំទូលាយជាច្រើន

  • ស្រទាប់នៃបន្ទះស្ដើងអាចបង្កើតឡើងពី plywoodដែលអាចទទួលអំពើគ្រប់យ៉ាងងាយនិងខូចខាតដោយសារទឹកគ្រប់ពេល
  • ក្លាយជាធ្ងន់ធ្ងរពេលសើមហើយត្រូវការគម្របការពារប្រសិនបើទុកចោលឬបានប្រើនៅខាងក្រៅ


បើលោកអ្នកចង់ដឹងពីភាពខុសគ្នារវា MDF និង Plywood សូមអាននៅទីនេះ!