
ក្រោយពីអ្នកបានជ្រើសរើសអ្នករចនាការ៉ូដែលល្អសម្រាប់ផ្ទះរបស់អ្នកហើយ
វីធីដែលអ្នកអាចរៀបចំវានៅលើជញ្ជាំងនិងបាតជាន់ផ្ទះរបស់អ្នកធ្វើឲ្យមានភាពខុសប្លែកគ្នាទាំងអស់។
គំរូការ៉ូសាមញ្ញមួយចំនួននិងបានរៀបចំយ៉ាងទាន់សម័យដើម្បីឲ្យមើលទៅឡូយ។
ពេលវេលានេះនៅពេលដែលអ្នកអាចធ្វើឲ្យការបង្កើតថ្មីរបស់អ្នកលេញជារូបរាងឡើង។
ដើម្បីផ្ដល់ឲ្យអ្នកនៅលើវិធីមួយនៅអ្វីដែលអ្នកអាចទទួលបានជោគជ័យយ៉ាងងាយស្រួលនៅក្នុងផ្ទះរបស់អ្នក
នេះគឺគំរូស្រទាប់ការ៉ូមួយចំនួនដែលនីមួយៗអាចបន្ថែមលក្ខណទៅលើការរចនាខាងក្នុងផ្ទះបាន។
គំរូស្រទាប់ទាំងនេះនិងបើកឲ្យមានជម្រើសជាច្រើននៃការរចនាសម្រាប់ជាន់បាតនិងជញ្ជាំង។
ពួកវានីមួយៗគឺងាយស្រួលដើម្បីសាងសង់និងអាចធ្វើឲ្យលេចឡើងនូវផ្នែកសំខាន់នៃផ្ទះរបស់អ្នក។
សព្វថ្ងៃនេះក្រុមហ៊ុនការ៉ូជាច្រើនផលិតផលិតផលដែលជាពិសេសគឺសាកសមទៅលើការរចនានីមួយៗទាំងនេះ។
HERRINGBONE
PATTERN

គំរូការ៉ូ Herringboneអាចជាការបត់បែនម៉ូតទាន់សម័យដើម្បីឲ្យមានម៉ូតបុរាណ។
ក្រុមហ៊ុនការ៉ូមួយចំនួនធ្វើឲ្យកើតមានឡើងនូវលំនាំមើលទៅឃើញគំហើញស្មុគស្មាញសម្រាប់ជាន់បាត។
ប្រសិនបើអ្នកកំពុងតែរៀបស្រទាប់ការ៉ូតាមរយះលំនាំនេះ
ទទួលបាន២០%បន្ថែមដូចជាការបំផ្លាញអាចកើតឡើងខណពេលដែលធ្វើការកាត់និងការបែក។
DIAMOND
PATTERN

លំនាំបុរាណនេះគឺត្រូវបានគេស្វែងរកឃើញភាគច្រើននៅក្នុងផ្ទះស្ទើរតែរាល់ថ្ងៃ។
ជារឿយៗនេះថែមទាំងត្រូវបានគេហៅថា
checkerboard patternនៅពេលដែលគេប្រើការ៉ូទាំងនេះមានពណ៌ផ្សេងគ្នា។
ដូចទៅនិងគំរូការ៉ូ herringbone pattern គំរូ diamond patternរួមបញ្ជូលទាំងការកាត់ការ៉ូ។ ចងចាំថាត្រូវទុក ២០% បន្ថែមសម្រាប់ការខូចខាតដោយសារការកាត់និងការបែក។
SMALL FORMAT
BRICK BOND PATTERN

គំរូចំណងស្រទាប់ឥដ្ឋតូច(small brick
bond laying pattern)គឺល្អសម្រាប់ការ៉ូជាមួយនិងទំហំខ្នាត ៣០ x ៦០សម។
នេះអាចថែមទាំងត្រូវបានគេហៅថា Running patternជាមួយនិងការដាក់ការ៉ូនីមួយៗនៅកៀកពាក់កណ្ដាលប្រវែងការ៉ូមួយទៀត។
នេះជាប់ទាក់ទងនិងកាត់តិចដូចនេះគួរតែទទួលបានតែការបន្ថែម១០%តែប៉ុណ្ណោះគឺគ្រាប់គ្រាន់ហើយ។
ក្រុមហ៊ុនការ៉ូភាគច្រើនបានធ្វើការណែនាំគំរូនេះសម្រាប់បន្ទប់ដែលមានទំហំតូច។
LINEAR BOND
PATTERN

នេះគឺជាស្រទាប់គំរួតែមួយប៉ុណ្ណោះដែលបង្ហាញពីភាពអស្ចារ្យនៃរាល់ការ៉ូនីមួយៗ
និងធ្វើឲ្យផ្ទៃដីមើលទៅធំទូលាយ។ ក្រុមហ៊ុនការ៉ូភាគច្រើនបានណែនាំគំរូនៃការ៉ូនេះ។
BASKETWEAVE
PATTERN

ការរចនានេះបានធ្វើឲ្យសមរម្យទៅនឹងផ្ទៃជាន់ដ៏ទូលាយ។
វាប្រើបញ្ជូលគ្នានៃទំរង់រាងការ៉េនិងចតុកោណកែងដែលធ្វើឲ្យលេចឡើងជារលក។ គំរូការ៉ូនេះប្រើតិចតួចណាស់សម្រាប់ការកាត់និងការបែក
ដូចនេះមានការបន្ថែមតែ១០%គឺគ្រាប់គ្រាន់ល្មម។
MODULAR
PATTERN

ការរចនាស្រទាប់នេះធ្វើឲ្យមានជាប់ទាក់ទងទៅនិងទំហំការ៉ូខុសគ្នា៣ប្រភេទ។
នៅពេលដែលការ៉ូត្រូវបានគេរៀបតាមរយះគំរូនេះ
គេបានទុកបន្ថែម១០%សម្រាប់ការកាត់និងការបែក។ ក្រុមហ៊ុនការ៉ូភាគច្រើនផលិតគំរូនេះដែលត្រូវបានរចនាយ៉ាងពិសេសសម្រាប់គំរូស្រទាប់ម៉ូឌុល(modular laying pattern)។
ARABESQUE

នេះគឺជាគំរូ arabesque(arabesque
pattern)បានបញ្ជាក់ថាមានការជាប់ទាក់ទងនិងការកាត់និងការចំនាយពេលវេលាជាច្រើនក្នុងការប្រើពណ៌បន្ថែមឬក៏ពណ៌ផ្ទុយគ្នាដើម្បីបញ្ចេញមកក្រៅនៃភាពអស្ចារ្យក្នុងការរចនា។
ការជ្រើសរើសគំរូសមរម្យមុនដំបូងគេបង្អស់សម្រាប់ស្រទាប់ការ៉ូដែលបង្កើនខ្នាតបន្ទប់និងថែមទាំងគូសបញ្ជាក់ផងដែរថាចំណុចដែលត្រឹមត្រូវជាញឹកញាប់គឺជាភារកិច្ចដែលពិបាក។
ដើម្បីជួយអ្នកក្នុងការដោះស្រាយអំពីការរៀបស្រទាប់ការ៉ូ
នេះគឺជាការណែនាំដែលមានប្រយោជន៍ - គ្មានបន្ទប់ណាអាចមានរាងល្អឥតខ្ចោះជាការ៉េនោះទេ ដូច្នេះចូរចាប់ផ្តើមដាក់លំនាំស្រទាប់ពីគែមមួយទៅគែមមួយទៀតឆ្ងាយពីមាត់ទ្វារ។
សម្រាប់ស្រទាប់ការ៉ូដែលរាបស្មើរល្អ ចូលចងចាំថាកំរិតផ្ទៃដីជាអតិបរមាតាមដែលអាចធ្វើទៅបាន។ ការប្រឹក្សាជាមួយនិងក្រុមហ៊ុការ៉ូអំពីលទ្ធផលនៃលំនំាដែលរួមបញ្ចូលគ្នាគឺជាធម្មតាមានប្រយោជន៍ខ្លាំងណាស់។
No comments:
Post a Comment