Monday, June 15, 2020

ភាពខុសគ្នារវាងការ៉ូគ្រើមនិងការ៉ូរលោង


សេចក្ដីណែនាំ

ការ៉ូត្រូវបានបង្ហាញនៅក្នុងជួរដ៏ធំនៃ រាង ទំហំ ពណ៌ និងសមាសធាតុ។ នៅក្នុងអត្ថបទនេះ យើងនិងបំភ្លឺការបញ្ចាប់នៃការ៉ូ។ ជាពិសេស យើងនិងពន្យល់ពីភាពខុសគ្នារវាងការញ្ចាប់គ្រើមនិងរលោង។ ដោយសារការជ្រើសរើសនៃភាពគ្រើមឬក៏ភាពរលោងអាចបង្កើតពីគំហើញខុសគ្នាទាំងស្រុងនៅក្នុងលំហំរស់នៅរបស់អ្នក វាគឺសំខាន់ដើម្បីស្វែងយល់ពីប្រសិទ្ធភាពនៃការបញ្ចាប់នៃប្រភេទទាំងពីរនេះ។ប៉ុន្តែមុនពេលក្រឡេកមើលសោភ័ណភាព សូមមើលទៅមូលដ្ឋានគ្រឹះនិងពន្យល់ពីភាពខុសគ្នារវាងការ៉ូគ្រើម(matt)និងការ៉ូរលោង។

វាទាំងអស់គឺនៅក្នុងថ្នាក់Glaze

មនុស្សភាគច្រើនអាចងាយស្រួលដឹងនូវលក្ខណះដែលប្លែកគ្នារវាងការបញ្ចាប់ការ៉ូទាំងពីរនេះ- ការ៉ូរលោងគឺរលោងណាស់ឬក៏ភ្លឺរលោង។ សូមក្រឡេកមើលការ៉ូបែបផែនថ្មម៉ាបរលោងស្រស់ស្អាតនៅក្នុងបន្ទប់ទឹកទាន់សម័យជាឧទាហរណ៍ស្រាប់។ ចំណែកឯការ៉ូគ្រើមមានលក្ខណៈស្រអាប់និងមិនសូវឆ្លុះបញ្ចាំង។


Image: Palatina Glossy Tiles

ប៉ុន្តែតើអ្វីទៅជាភាពខុសគ្នានៃគុណភាពរវាងការបញ្ចប់ការ៉ូទាំងពីរ? បើនិយាយពីគុណភាព ភាពខ្លាំងនិងរបៀបនៃការប្រឌិត មិនមានភាពខុសគ្នារវាងការ៉ូលោងនិងការ៉ូគ្រើម(matt)ទេ។ បន្ទាប់មការ៉ូត្រូវបានបញ្ចប់ជាធម្មតាជាមួយថ្នាំកូតដែលប្រើបានយូរហៅថាglaze។ ហើយនេះគឺជាអ្វីដែលកត់ចំណាំពីលក្ខណះពីការ៉ូគ្រើមទៅការ៉ូរលោង-glazeអាចមានការបញ្ចាប់រលោងមួយណាក៏បាន ដូចគ្នាជាមួយការ៉ូដំបូងនៅខាងក្រោមឬក៏ការបញ្ចាប់គ្រើម(matt)ដូចគ្នាដែលបានចង្អុលបង្ហាញដោយការ៉ូបាត Varana Almond

Image: glossy porcelain floor tile

Gloss is Smooth

ផ្ទៃការ៉ូខាងលើបិទទៅដោយភាពរលោងនៃផ្ទៃglazeគឺជាអ្វីដែលធ្វើឲ្យការ៉ូរលោងឬក៏គ្រើម។ តាមច្បាប់រូបវិទ្យាអាតូមមិចបញ្ជាក់ថាវាពិតជាមិនអាចទៅរួចទេដើម្បីទទួលបានផ្ទៃរលោងដោយឥតខ្ចោះនោះទេប៉ុន្តែសូម្បីតែកម្រិតមីក្រូទស្សន៍ក៏ដោយផ្ទៃរលោងមានលក្ខណៈពិសេសប្លែកនិងឯកសណ្ឋាន។ ដោយមិនទទួលបានបច្ចេកទេសហួសហេតុ ការមិនអនុញ្ញាតិនិង protrusions នៅលើផ្ទៃរលោងគឺត្រូវបានកំណត់ត្រឹមប្រវែងប្រហែល ៣៩០ណានូម៉ែត្រ ចម្ងាយនាទីដែលមិនអាចពិពណ៌នាបាន។


ចំងាយនេះគឺតូចខ្លាំងណាស់ដែលវាគឺជាការពិតខ្លីជាងរលកពន្លឺដែលមើលឃើញ។ ជាលទ្ធផល ផ្ទៃពន្លឺបង្ហាញភាពរលោងយ៉ាងល្អឥតខ្ចោះ! ដូចនេះនៅពេលដែលពន្លឺបានធ្លាក់នៅglazeរលោងវាបានបិទបណ្ដុំផ្ទៃនៅក្នុង“specular”ឬក៏ដូចជាកញ្ចាក់ម៉ូដដែលមានភាពឆ្លុះខ្ពស់។

Matt គឺរលោង ប៉ុន្ដែមិនរលោងដូចពន្លឺទាំងស្រុងទេ

ទោះបីផ្ទៃglazedគ្រើមនិងមានអារម្មណ៍ថារលោងខ្លាំងនៅពេលប៉ះ វាថែមទាំងមិនរលោងនៅឯកំរិតមៃក្រូស្កូបពិច(microscopic)ដូច glossy glaze។ ជាការពិត ការប៉ះទង្គិចឬក៏ការកើតជារលកនៅលើផ្ទៃ matt glazed ទោះបីតូចបំផុតដែលសង្កេតមើលមិនឃើញក៏ដោយ វាគឺវែងជាងរលកពន្លឺ។ ជាលទ្ធផល នៅពេលដែលពន្លឺបានធ្លាក់នៅលើ matt glaze វាគឺត្រូវបានបែកខ្ចាត់ខ្ចាយយ៉ាងពាសពេញ-ឬក៏នៅគ្រប់ទិសទីទាំងអស់(រួមបញ្ចូលទាំងខ្នងការ៉ូ)-ដោយការប៉ះទង្គិចម៉ៃក្រូស្កូបពិច(microscopic)នៅលើផ្ទៃ។

ដូច្នេះ ផ្ទៃគ្រើម(Matt)មើលទៅដូចជារិលឬមិនភ្លឺថ្លាឬឆ្លុះដូចផ្ទៃរលោង ទោះបីជា matt glazes ជាទូទៅឆ្លុះពីចំនួនពន្លឺដូចគ្នាក៏ដោយ មិនមែនគ្រាន់តែនៅក្នុងកញ្ចក់ដូចម៉ូតនៃ glossy glazes ទេ។ ហើយទោះបីជា យើងច្រើនតែធ្វើអោយ‘gloss’ជាមួយនឹងពន្លឺរលោងឬក៏ភាពរលោងក៏ដោយ ការនិយាយតាមលក្ខណៈបច្ចេកទេសភាពរលោងគឺជាចំនួនពន្លឺចូលដែលត្រូវបានប៉ាន់ស្មានពីភាពឆ្លុះជាជាងភាពឆ្លុះដោយសាយឡើង (រឺស្រូបយក)ដោយផ្ទៃ។

តើអ្នកគួរតែប្រើការ៉ូរលោងឬក៏ការ៉ូគ្រើម?

ដូច្នេះបច្ចេកទេសគ្រប់គ្រាន់ហើយនិងត្រលប់ទៅសោភ័ណភាពវិញ។ តើយើងគួរតែប្រើការ៉ូគ្រើម(matt)ឬក៏ការ៉ូរលោង(glossy)នៅក្នុងផ្ទះរបស់យើង?

លំហំដែលប្រើការ៉ូរលោងបានល្អ

នៅពេលដែលការ៉ូរលោងក្រាលពាសពេញបន្ទប់ដែលឆ្លុះគ្នា ដូចជាកញ្ចក់ពួកវាធ្វើឲ្យទីធ្លាតូចៗមើលទៅឃើញស្រឡះជាងទំហំបន្ទប់ជាក់ស្ដែង។ ការបញ្ចាប់ភាពរលោងនៃម៉ៃក្រូស្កូបពិចគឹបំភាន់ភ្នែកយើង។ ដូច្នេះ ការ៉ូរលោងគឺគោលគំនិតមួយសម្រាប់ប្រើនៅបន្ទប់ដែលមានទំហំតូចដូចជានៅលើជញ្ជាំងបន្ទប់ ផ្ទះបាយចង្អៀត ហើយសូម្បីតែនៅក្នុងបន្ទប់ប្រអប់។

ហើយនៅពេលដែលប្រសិទ្ធភាពដូចកញ្ចក់អនុញ្ញាតឱ្យមានពន្លឺលោតឡើងទៅក្រោយនិងទៅមុខនៅជុំវិញបន្ទប់ ការ៉ូរលោងថែមទាំងជាគំនិតដ៏ល្អសម្រាប់ប្រើក្នុងបន្ទប់ជាមួយនិងការកំណត់ពន្លឺមានកំណត់ព្រោះវាអាចធ្វើឱ្យចន្លោះមើលទៅភ្លឺថ្លាគួរឱ្យកត់សម្គាល់។​ គ្រាន់តែក្រឡេកមើលរបៀបដែលពន្លឺភ្លឺរលោងដ៏ខ្ពស់នៃការ៉ូជញ្ជាំងខាងក្រោមនាំមកនូវពន្លឺភ្លឺថ្លានិងភ្លឺរលោងដល់បន្ទប់ទឹកនេះ។

គោលគំនិតសម្រាប់លំហប្រើការ៉ូគ្រើម

ទាក់ទងនិងការបញ្ចាប់នៃការ៉ូគ្រើមគឺមានភាពរលោងតិចបំផុត ពួកវាផ្ដល់ឲ្យgripដ៏ល្អនិងមានទំនាញកាន់តែល្អប្រសើរ(far better traction )ជាងការ៉ូរលោង។ ដូច្នេះ ការ៉ូគ្រើមគឺជាគោលគំនិតមួយសម្រាប់ការជ្រើសរើសប្រើជាការ៉ូបាត ជាពិសេសនោះគឺបាតបន្ទប់ទឹកឬក៏បន្ទប់ដែលមានសំណើមរហូត ឬក៏តំបន់ដែលមានការធ្វើចរាចរណ៍ច្រើនដូចជាផ្លូវចូល។ តំបន់នៅខាងក្រៅផ្ទះគឺសាកសមជាពិសេសសម្រាប់ការ៉ូគ្រើមតាមរយះដែលភាពធន់នឹងរអិលដ៏ល្អរបស់ពួកវា។

ប្រសិនបើអ្នកចង់បង្កើតកន្លែងស្ងប់ស្ងាត់នៅក្នុងផ្ទះរបស់អ្នកដែលអាចសម្រាកនិងបន្ធូរអារម្មណ៍បាន បន្ទាប់មកmattជាមួយនិងភាពទន់របស់វា និងសំលេងស្ងាត់គឺជាការបញ្ចប់ដ៏ល្អបំផុត។ ការគយគន់ទៅលើរូបរាងធម្មជាតិនៃmattបង្កប់នូវភាពកក់ក្ដៅពិតប្រាកដ។ សម្រាប់ហេតុផលស្រដៀងគ្នា ការ៉ូគ្រើមគឺជាជំរើសដែលមិនអាចប្រៀបផ្ទឹមបានសម្រាប់អ្នកដែលចង់បង្កើតទីធ្លាផ្ទះមួយដែលមានទម្រង់បែបបុរាណឬបែបជនបទ(rustic look)។ ប្រសិទ្ធភាពថ្មគ្រើម(Matt stone-effect)ឬក៏ប្រសិទ្ធភាពការ៉ូឈើ(wood-effect tiles)ដូចជាប្រសិទ្ធភាពការ៉ូរបស់យើងនៅខាងក្រោម ជួយបង្កើតនូវភាពកក់ក្ដៅដ៏មនោរម្យ សម្រាប់កន្លែងអង្គុយទទួលភ្ញៀវ។

Image: laponia wood effect Matt Floor Tiles

ការសន្និដ្ឋាន

ឥឡូវអ្នកគួរតែអាចធ្វើការសំរេចចិត្តបានត្រឹមត្រូវនៅពេលនិយាយអំពីសោភ័ណភាពនៃការជ្រើសរើសរវាងការ៉ូគ្រើមរឺការ៉ូរលោង។ ប្រសិនបើអ្នកកំពុងពិចារណាទៅលើបន្ទប់ទឹកតូច ផ្ទះបាយដែលមានពន្លឺតិចឬបន្ទប់លាក់ងងឹត បន្ទាប់មកការ៉ូរលោងគឺជាជម្រើសដ៏ល្អបំផុតដើម្បីបើកនិងបំភ្លឺលំហទាំងនោះ។​ ប្រសិនបើអ្នកចង់បង្កើតតំបន់កក់ក្ដៅនៅក្នុងផ្ទះរបស់អ្នក ឬប្រសិនបើអ្នកមានលំហកន្លែងរស់នៅដ៏ធំដែលអ្នកចង់បង្កើត អារម្មណ៍សុខស្រួល កក់ក្តៅ អារម្មណ៍បែបធម្មជាតិ បន្ទាប់មកការបញ្ចប់ Matt ពិតជាជម្រើសប្រសើរជាង។

ហើយឥលូវនេះមកដល់ហើយ! អ្នកមិនត្រូវតែធ្វើការជ្រើសរើសការ៉ូគ្រើមឬការ៉ូរលោងទៅតាមចំនូលចិត្តរបស់អ្នកតែម្នាក់ឯងទេ។ ជាក់ស្ដែងមានគុណវិបត្តិនិងគុណសម្បត្តិ ទាក់ទងនិងការថែរក្សា soiling សុវត្ថិភាព និងភាពធន់ ដែលគូរតែយកមករាយបញ្ជីគណនីនៅពេលដែលពិចារណានៃការជ្រើសរើសរបស់អ្នក។ ពួកយើងបង្ហាញពីកត្តាទាំងនេះនៅក្នុងអត្ថបទរបស់យើងទៅលើគុណវិបត្តិនិងគុណសម្បត្តិនៃការ៉ូរលោងនិងការ៉ូគ្រើម។

No comments:

Post a Comment