Thursday, June 18, 2020

គុណសម្បតិ្តនិងគុណវិបត្តិនៃការ៉ូគ្រើមនិងការ៉ូរលោងនៅក្នុងផ្ទះរបស់អ្នក(The Pros & Cons of Gloss and Matt Tiles)


គុណសម្បត្តិនៃការ៉ូរលោង

ធ្វើឲ្យបន្ទប់តូចមើលទៅឃើញធំទូលាយ

ការ៉ូរលោងគឺមានភាពឆ្លុះនិងអនុញ្ញាតឲ្យពន្លឺផ្លាតនៅជុំវិញបន្ទប់។ ពួកវាធ្វើឲ្យលំហដែលតូចនិងបោកបញ្ឆោតភ្នែកឲ្យមើលឃើញបន្ទប់តូចក្លាយទៅជាបន្ទប់ធំជាងបន្ទប់ជាក់ស្ដែង។ ជាលទ្ធផល ការ៉ូរលោងគឺជាជំរើសដ៏ល្អបំផុតសម្រាប់បន្ទប់ទឹក box rooms(បន្ទប់តូចនៅក្នុងផ្ទះជារឿយប្រើសម្រាប់ធ្វើជាឃ្លាំងដាក់ឥវ៉ាន់) ឬក៏តំបន់ចង្អៀតនៅក្នុងលំហធំ។

ធ្វើបន្ទប់ងងឹកក្លាយទៅជាភ្លឺ

សម្រាប់ហេតុផលស្រដៀងគ្នា ការ៉ូរលោងអាចធ្វើឲ្យលំហរបស់អ្នកក្លាយជាមានពន្លឺនិងភ្លឺ ជាពិសេសការ៉ូពណ៌សរ។ ការ៉ូរលោងគឺជាគោលគំនិតដ៏ល្អក្នុងការជ្រើសរើសដើម្បីធ្វើឲ្យបន្ទប់ងងឹតប្រែជាភ្លឺ និងធ្វើឲ្យបន្ទប់មានពន្លឹកំណត់។

ងាយស្រួលក្នុងការសម្អាត

ធម្មជាតិរអិលនៃផ្ទៃរលោងមានន័យថាពួកវាងាយស្រួលជួនសម្អាតខ្លាំងណាស់ជាមួយក្រណាត់សើម។ ជាលទ្ធផល ការ៉ូរលោងគឺជាគោលគំនិតសម្រាប់ប្រើនៅលើជញ្ជាំងបន្ទប់ទឹកនិង splash backsផ្ទះបាយ។ គ្រាន់តែក្រឡេកមើលភាពស្រស់ស្អាតនៃការ៉ូម៉ាបដ៏រលោងនេះនៅក្នុងបន្ទប់ទឹកទាន់សម័យដូចជាឧទាហរណ៍នៅក្នុងរូបខាងលើ។


Image: Palatina Glossy Tiles

តំបន់ដែលអនុវត្តន៍សម្រាប់ការ៉ូរលោងដែលម្ចាស់ផ្ទះភាគច្រើនមិនអើពើនៅជុំវិញជើងក្រានកំដៅផ្ទះ។ ម្រែងភ្លើងនិងភាពក្រខ្វក់នៃភ្លើងអាចមិនមានការសម្អាតឲ្យបានគ្រប់គ្រាន់ពីផ្ទៃរលោង វាគឺជាផ្នែកមួយក្នុងចំណោមនៃអាថ៌កំបាំងថែរក្សាដ៏ល្អដើម្បីឲ្យអ្នករក្សាភាពស្អាតគ្រប់ពេលនៅក្នុងផ្ទះ។ ហើយនិងប្រើការ៉ូរលោងដែលមានប្រសិទ្ធភាពម៉ាបឬក៏ការ៉ូរលោងដែលមានប្រសិទ្ធភាព encausticនិងផ្ដល់ឲ្យជើងក្រានកំដៅផ្ទះរបស់អ្នកមានសភាពដើមនិងមានអារម្មណ៍ថាមានសោភណ័ភាព។

គុណវិបត្តិនៃការ៉ូរលោង

ផ្ទៃភ្លឺរលោង ងាយស្រួលបង្ហាញឡើងនូវភាពកខ្វក់ខ្លាំងណាស់។ ភាពរលោងមាននិន្នាការទាក់ទាញការយកចិត្តទុកដាក់ចំពោះស្នាមប្រឡាក់ណាមួយដូចជា ស្នាមម្រាមដៃ ស្នាមជើង ស្នាមពពុះសាប៊ូឬកន្លែងសើម។ ដើម្បីឱ្យពួកគេមើលទៅមានពន្លឺភ្លឺរលោងល្អបំផុត អ្នកត្រូវធានាថាអ្នកមិនទុកឲ្យស្លាកស្នាមប្រឡាក់នៅលើការ៉ូឡើយ។ ទោះបីជានៅផ្នែកខាងលើ ការសម្អាតគឺងាយស្រួលជាមួយនិងការសម្អាតដោយក្រណាត់សើម។

Image: Glossy Floor Tiles

ភាពរលោងគឺរអិលខ្លាំង

ផ្ទៃម៉ត់រលោងមាននិន្នាការទៅលើការរអិលខ្លាំងជាងផ្ទៃគ្រើម ជាពិសេសនៅពេលសើម។ ដូច្នេះ វាគឹមិនដែលមានគំនិតល្អទៅលើការប្រើប្រាស់ការ៉ូរលោងសម្រាប់បាតអគារទេ និងជាពិសេសមិនមែនសម្រាប់បន្ទប់ទឹក ឬក៏បាតជាន់បន្ទប់ដែលងាយនិងមានសំណើមឬក៏នៅក្នុងតំបន់ដែលមានការចរាចរណ៍មមាញឹកដូចជាផ្លូវចូលជាដើម។

លក្ខណះចំណាំងផ្លាតនៃពន្លឺ

មនុស្សមួយចំនួនមិនចូលចិត្តចំណាំងផ្លាតនៃពន្លឺដោយគុណសម្បត្តិនៃភាពរលោងទេ និងបន្ទប់មួយចំនួនគឺធម្មតាមិនមានលំហសមស្របសម្រាប់ការបញ្ចាប់ភាពរលោងទេ។ ប្រសិនបើអ្នកចង់ធ្វើឲ្យស្រាលចិត្ត បិរយាការស្ងប់ស្ងាត់ក្នុងការនិយាយ ការសិក្សារបស់អ្នក បន្ទាប់មកនោះភាពរលោងនិងមិនសាកសមសម្រាប់តំបន់នេះទេ។ ឥទ្ធិពលនៃពន្លឺភ្លឹរលោងនិងធ្វើឲ្យខ្វល់និងមិនសមរម្យនៅក្នុងបិរយាកាសបែបនេះ។

គុណសម្បត្តិនៃការ៉ូគ្រើម

Better Grip

ផ្ទៃគ្រើមមានកំលាំងទាញល្អជាងផ្ទៃរលោង ពួកវាជាក់ស្ដែងគឺជាការជ្រើសរើសសម្រាប់បាតជាន់ ហើយនិងជាពិសេសនៅក្នុងបន្ទប់ទឹកនិងបន្ទប់ដែលមានសំណើម។ មិនដែលធ្លាប់ប្រើការ៉ូរលោងសម្រាប់បាតជាន់នៅក្នុងបន្ទប់ដែលមានសំណើមឬក៏បន្តប់ទឹក។ ជាពិសេសកន្លែងល្អសម្រាប់ស្រទាប់ការគ្រើមប៉សឺឡែនឬក៏ការ៉ូគ្រើមសេរ៉ាមិចគឺនៅកន្លែងផ្លូវចូល; glazeគ្រើមនិងបិទបាំងភាពកខ្វក់និងក្អែលដែលបានប្រឡាក់ដោយការចរាចរណ៍ឆ្លងកាត់។

សូមចំណាំថាផ្ទៃគ្រើម និងសូម្បីតែ ការ៉ូដែលមានភាពរអិលកុំយកមកធានាថាធន់និងការរអិល។ គ្រប់ផ្ទៃបាតជាន់ទាំងអស់គឺមានភាពរអិលនៅពេលដែលសើម រួមបញ្ចូលការ៉ូផងដែរ។


Image: Grey Matt Floor Tiles

ការថែរក្សាតិច

មិនដូចការ៉ូរលោងទេ​ ការ៉ូគ្រើមជាច្រើនបិទបាំងស្នាមប្រឡាក់ ស្នាមកខ្វក់ និងដំណក់ទឹកតូចៗដេលស្ងូត។ ដូច្នេះ ពួកវាមិនតំរូវឲ្យធ្វើការសម្អាតជាញឹកញាប់ទេ និងនៅពេលដែលអ្នកធ្វើការសម្អាតពួកវាអ្នកមិនត្រូវប្រុងប្រយត្ន័សម្រាប់ពពុះសាប៊ូនៅលើនោះទេ។ ការទាមទារថែរទាំតិចនេះធ្វើឲ្យការ៉ូគ្រើមត្រូវបានជ្រើសរើសជាក់ស្ដែងសម្រាប់បន្ទប់ទឹកមមាញឹក និងគោលគំនិតសម្រាប់ផ្ទះសម្រាកដែលជាកន្លែងទាមទារការសម្អាតតិចបំផុត។


Image: Chelsea Matt Wall Tiles

Natural Rustic Finish

ប្រសិនបើអ្នកចង់បង្កើតការមើលទៅឲ្យដូចជាធម្មជាតិឬក៏ rusticនៅក្នុងបន្ទប់ទទួលភ្ញៀវ បន្ទាប់មកការ៉ូគ្រើមគឺវិធីមួយដែលឆ្ពោះទៅមុខ។ មានការប្រែប្រួលធំសម្បើមនៃប្រសិទ្ធភាពការ៉ូស៊ីម៉ង់(cement-effect) ប្រសិទ្ធភាពការ៉ូថ្ម(stone-effect)​ ប្រសិទ្ធភាពការ៉ូឈើ(wood-effect) និងប្រសិទ្ធភាពការ៉ូSlate(slate-effect) នៅលើទីផ្សារក្នុងការបញ្ចប់គ្រើម(matt finishes)ដែលបញ្ចេញនូវភាពកក់ក្ដៅ ធម្មជាតិ និងមើលទៅដូចជាមិនឆើតឆាយ។ ការបង្ហាញលក្ខណធម្មជាតិនៃការសម្អាតរបស់ពួកវានិងបន្ថែមការប៉ះពាល់នៃការសំដែងការពិតទៅលើលំហនីមួយៗ។

គោលគំនិតសម្រាប់តំបន់ស្ងប់ស្ងាត់របស់អ្នក

ភាពទន់ស្រអាប់នៃ matt glazeរសាយភាពស្ងប់និងភាពស្ងៀមស្ងាត់។ ពួកវាល្អបំផុតសម្រាប់ការបង្កើតនៅកន្លែងស្ងប់ស្ងាត់មួយ លំហដែលធូរចិត្តនៅក្នុងផ្ទះរបស់អ្នក។


គុណវិបត្តិនៃការ៉ូគ្រើម

ស្នាមប្រឡាក់គឺពិបាកដោះស្រាយខ្លាំងណាស់

ដូចដែលបានពន្យល់នៅខាងលើចឹង ការ៉ូគ្រើមមិនងាយស្រួលយកស្នាមប្រឡាក់និងស្នាមកខ្វក់ចេញទេ ហើយដូច្នេះមិនទាមទារឲ្យសម្អាតជាញឹកញាប់ទេ។ ទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែល mattត្រូវបានធ្វើការសម្អាត វាឡឺពិបាកដើម្បីយកស្នាមប្រឡាក់ចេញជាជាងពីការបញ្ចាប់រលោង។

Space is Not Opened Up

ការ៉ូគ្រើមមិនត្រូវបានឆ្លុះពន្លឺនៅក្នុងកញ្ចាក់ដូចជាម៉ូតនៃ glazesរលោងទេ ពួកវាមិនអាចបើកចំហបន្ទប់ឲ្យធំទូលាយដូចការ៉ូរលោងទេ។ ជាលទ្ធផលមក ការ៉ូគ្រើមគឺសមរម្យច្រើនសម្រាប់តែបន្ទប់ធំហើយទាំងនោះជាមួយនិងពន្លឺដ៏ខ្លាំង។

សេចក្ដីសន្និដ្ឋាន

មានចំនួនជាច្រើនក្នុងចំណោមគុណសម្បត្តិនិងគុណវិបត្តិដែលទាក់ទងជាមួយនិងប្រភេទនៃការបញ្ចាប់ទាំងពីរនេះ។ វាទាំងអស់អាស្រ័យទៅលើបរិបទ ទំហំ និងពន្លឺនៃលំហ ដូចជាបរិយាកាសល្អដែលអ្នកប្រាថ្នាដើម្បីបង្កើត។ ប៉ុន្ដែនៅទីបំផុត ការជ្រើសរើសនៃការ៉ូគ្រើមឬក៏ការ៉ូរលោងលេចចេញមកតាមរយះចំណង់ចំណូលចិត្ត។

ប្រសិនបើអ្នកមិនអាចបង្កើតគំនិតរបស់អ្នកបានទេ ហេតុអ្វីមិនបញ្ចូលការបញ្ចប់ទាំងពីរទៅក្នុងការរចនាម៉ូដរបស់អ្នកដើម្បីលាយបញ្ចូលគ្នារវាងពន្លឺជាមួយនឹងវាយនភាព(texture) ការលួងលោមជាមួយនឹងភាពឧស្សាហ៍ព្យាយាម និងភាពត្រឹមត្រូវជាមួយសហសម័យ?

ដូចនេះតើមួយណាដែលវានិងក្លាយជា matt glossឬក៏ fusion?


No comments:

Post a Comment