Saturday, June 20, 2020

មគ្គទេសការ៉ូៈ ការ៉ូគ្រើមឬក៏ការ៉ូរលោង?


តើការបញ្ចប់ដោយភាពរលោងផ្ដល់ភាពទាក់ទាញដល់អ្នកដែរឬទេ? ប៉ុន្ដែតើការបញ្ចប់ដោយភាពគ្រើមផ្ដល់នូវភាពទាក់ទាញនិងភាពទាន់សម័យដែរឬទេ? ល្អមែន យើងនិងនិយាយអំពីការបញ្ចាប់នៃការ៉ូនៅទីនេះ។ ប្រសិនបើអ្នកកំពុងតែមានគំរោងទិញការ៉ូសម្រាប់ការិយាល័យរបស់អ្នកឬក៏ផ្ទះរបស់អ្នក អ្នកត្រូវការអានអត្ថបទនេះ។ ទាំងពីរការ៉ូនេះ ការ៉ូគ្រើមនិងការ៉ូរលោងមានគុណសម្បត្តិនិងគុណវិបត្តិរបស់ពួកវារៀងៗខ្លួន។

តាមរយះប្លក់នេះ ពួកយើងព្យាយាមដើម្បីផ្ដល់ឲ្យអ្នកឲ្យបានច្បាស់លាស់ទៅលើការបញ្ចាប់ការ៉ូទាំងនេះ។ ដូចនេះមើលពីលក្ខណការ៉ូគ្រើមនិងការ៉ូរលោងនៅខាងក្រោមនេះ៖

គុណសម្បត្តិនៃការ៉ូរលោង

១/ ពួកវាធ្វើឲ្យលំហំតូចមើលទៅឃើញទូលាយ

តើអ្នកចង់ឲ្យការរៀបការ៉ូផ្សេងៗនៅផ្ទៃតូចនៅក្នុងផ្ទះរបស់អ្នកដូចជានៅក្នុងបន្ទប់ទឹកតូចឬក៏ចង្ក្រានបាយតូចមើលទៅឃើញទូលាយដែរទេ? នៅក្នុងករណីនោះ អ្នកអាចពិចារណាបន្តជាមួយនិងការ៉ូរលោងដូចដែលពួកវាអនុញ្ញាតឲ្យមានចំណាំងផ្លាតនៃពន្លឺនិងរាលដាលជុំវិញបន្ទប់ដែលធ្វើឲ្យបន្ទប់តូចមើលទៅធំជាងទំហំជាក់ស្ដែង។ ថែមទាំង ពួកវាធ្វើឲ្យបន្ទប់មើលទៅមានពន្លឺភ្លឺដែលជាមួលហេតុធ្វើឲ្យអ្នកប្រើពួកវានៅក្នុងផ្ទះរបស់អ្នកដូចជាការ៉ូបន្ទប់ទឹកឬក៏សម្រាប់បន្ទប់ដាក់ឥវ៉ាន់។

២/ ការ៉ូរលោងងាយស្រួលសំអាត

ការប៉ូលីភាពម៉ត់រលោងរបស់ពួកវាធ្វើឲ្យផ្ទៃរបស់ពួកវាងាយស្រួលក្នុងការសម្អាតជាងការ៉ូគ្រើម។ អ្នកគ្រាន់តែយកក្រណាត់សើមជួតលើការ៉ូទាំងនេះជាមួយនិងក្រណាត់ហើយពួកវាគឺត្រូវបានសម្អាត។ ហេតុផលនេះជាមូលហេតុដែលពួកវាគឺជម្រើសរើសដ៏ល្អសម្រាប់ផ្ទះបាយនិងជញ្ជាំងផ្ទៃខាងចង្ក្រានបាយ(backsplashes)។ ការ៉ូបាតរលោងថែមទាំងអាចត្រូវបានតំឡើងនៅជុំវិញឡកំដៅដូចនេះដែលម្រែភ្លើងនិងក្អែលរបស់ភ្លើងអាចត្រូវបានងាយកចញយ៉ាងងាយស្រួល។

គុណវិបត្តិនៃការ៉ូរលោង

១/ ការ៉ូរលោងគឺមានភាពរអិល

ផ្ទៃម៉ត់ភ្លឺរលោងរបស់ពួកវាធ្វើឲ្យការ៉ូទាំងនេះមានភាពរអិល ជាពិសេសនៅពេលដែលពួកវាត្រូវទឹក។ នេះគឺជាមូលហេតុដែលអ្នកគួរតែមិនត្រូវប្រើការ៉ូទាំងនេះសម្រាប់បាតបន្ទប់ទឹកទេ។

២/ ពួកវាលេចចេញឡើងនៅភាពខ្វះចន្លោះ

ការ៉ូរលោងគឺរលោងជាងការ៉ូគ្រើមហើយដូចនេះ ពួកវាងាយស្រូលបង្ហាញនូវភាពកខ្វក់។ នេះគឺជាមូលហេតុដែលពួកវាត្រូវតែមានការថែរទាំជាប្រចាំ។ អ្នកត្រូវសម្អាតវាជាញឹកញាប់។ ក្រៅពីនេះ វាគឺពិបាកដើម្បីលាក់បាំងនូវស្នាមឆ្កូតនិងស្នាមប្រេះណាស់។

គុណវិបត្តិនៃការ៉ូគ្រើម

១/ការ៉ូគ្រើមមាន grip ល្អជាង

ការ៉ូគ្រើមមានទំនាញល្អខ្ពស់ជាងការ៉ូរលោងហើយដូចនេះ ពួកវាត្រូវបានគេពេញនិយមប្រើសម្រាប់ការ៉ូបាត ជាពិសេសសម្រាប់ការ៉ូបាតបន្ទប់ទឹក។ ប្រើសិនបើយើងប្រាប់អ្នកឲ្យបានជាក់លាក់នោះ អ្នកអាចក្រាលការ៉ូប៉សឺឡែនគ្រើមការ៉ូសេរ៉ាមិចគ្រើមនៅកន្លែងផ្លូវចូល។ ល្អណាស់ ប្រសិនបើពួកវាត្រូវទឹក ការ៉ូគ្រើមក៏មានភាពរអិលធម្មជាតិប៉ុន្ដែទាំងនេះគឺជាជម្រើសល្អដើម្បីប្រៀបធៀបជាមួយនិងការ៉ូរលោង ជាពិសេសសម្រាប់បន្ទប់ដែរឧស្សាហ៍ត្រូវទឹក។

២/​ ពួកវាទាមទារការថែរទាំតិច

ការ៉ូគ្រើមគឺពូកែបិទបាំងនូវធូលីតូចៗ ស្នាមប្រេះឬក៏ស្នាមស្រាំតិចតួច។ ពួកវាសូម្បីតែដំណក់ទឹកស្ងួតក៏លាក់បាំងបានល្អហើយដូច្នេះ ការ៉ូទាំងនេះមិនត្រូវការសម្អាតជាញឹកញាប់ទេ។ ហើយនៅពេលដែលអ្នកសម្អាតពួកវាម្ដងៗ អ្នកគ្រាន់តែជូតពួកវាជាមួយនិងអំបោសសើមតិចៗហើយពួកវាក៏ត្រូវបានសម្អាត! ដូច្នេះ ការ៉ូគ្រើមត្រូវការថែរទាំនិងសម្អាតតិចជាការ៉ូរលោង។

គុណវិបត្តិការ៉ូរលោង

១/ ពេលវេលានេះ ពួកវាបង្កើតស្នាមប្រឡាក់ដែលកើតជាស្លែរ

ត្រូវហើយ វាគឺត្រឹមត្រួវថាការ៉ូគ្រើមមិននិយាយពីការលាក់បាំងនូវស្នាមប្រឡាក់និងធូលីបានយ៉ាងងាយស្រួលប៉ុន្ដែនៅខណពេលដូចគ្នានេះ ប្រសិនបើមានស្នាមប្រឡាក់នៅលើពួកវារយះពេលយូរនោះ អ្នកត្រូវតែចំនាញច្រើនក្នុងការសម្អាត។ ដូចនេះស្នាមប្រឡាក់បានក្លាយជាស្លែរជាមួយនិងរយះពេលយូរនិងបន្ទាប់ វានិងពិបាកដើម្បីសម្អាតវាចេញណាស់។

២/ បន្ទប់តូចមើលទៅមិនមានភាពធំទូលាយ

ការ៉ូគ្រើមមិនធ្វើឲ្យមានចំណាំងផ្លាតនៃពន្លឺហើយដូចនេះ ពួកវាមិនធ្វើឲ្យលំហតូចៗមើលទៅធំទូលាយដូចការ៉ូរលោងទេ។ ដូច្នេះទីបំផុត ការ៉ូគ្រើមគឺជាជម្រើសល្អប្រសើរសម្រាប់បន្ទប់ធំនិងកន្លែងដែលទទួលបានពន្លឺបានល្អនៃគេហដ្ឋានរបស់អ្នក។

ដូចនេះការ៉ូគ្រើមឬក៏ការ៉ូរលោង តើអ្នកប្រើវាមួយណា?

No comments:

Post a Comment