Wednesday, May 27, 2020

អ្វីគឺជាMDF? MDF 101


រៀនពីគុណសម្បត្តិនិងគុណវិបត្តិនៃ medium-density fiberboard ឬក៏ MDF និងសម្រេចចិត្តថាតើវាគឺជាការជ្រើសរើសដ៏ត្រឹមត្រូវសម្រាប់គំរោងរោងជាងឈើបន្ទាប់របស់អ្នក

Medium-density fiberboard-ដែលភាគច្រើនជារឿយៗត្រូវបានស្គាល់ដោយអក្សរកាត់របស់វាថា MDF-បើប្រៀបទៅនឹងតំលៃចំណាយនិងភាពស្ទាត់ជំនាញនៃឈើ plywood និងផលិផលឈើវិស្វកម្មផ្សេងទៀតៗគឺស្រដៀងគ្នា។ ក្នុងស្ថានភាពជាក់លាក់ MDF ថែមទាំងបោះចោលអ្វីៗផ្សេងទៀតពីព្រោះវាងាយស្រួលណាស់ក្នុងការធ្វើការជាមួយ។ មិនដូចនិងឈើពិតទេ MDF មិនមានពក មិនមានសសៃរ​ឬក៏មិនមានភាពកោង និងផ្ទៃរបស់វារលោងផ្ដល់ភាពងាយស្រួលក្នុងការអារ មិនបំបែកជាចំណែកតូចៗ មិនឆេះឬក៏មិនធ្វើឲ្យហៀរទឹកភ្នែក។ សម្រាប់រោងជាងឈើល្មមៗ ដូចជាការធ្វើធ្នើរនិងការតុបតែង MDFអាចជាជម្រើសល្អបំផុត។

សមាសភាព

MDFចាប់ផ្ដើមពីកំទេចឈើចេញពីរណារនិងដែកឈូស-ដែលភាគល្អិតតូចៗនិងចំនែកនៃឈើដែលវាត្រូវបានបង្កើតឡើងទៅផលិតផលឈើកិនឧស្សាហកម្ម។ បន្ទាប់ពីយកសារធាតុទឹកចេញម្ដងៗ សសៃរឈើទាំងនេះត្រូវបានផ្សំឡើងជាមួយនិងជ័រនឹងក្រមួន(wax)ហើយបង្កើតទៅជាបន្ទះ។ ក្រោមការដុតកំដៅនិងកំលាំងសង្កត់ខ្លាំង បន្ទះឈើទាំងនេះគឺត្រូវបានសង្កត់ហើយក្លាយជារឹងណែនជាមួយនិងសំបករឹងមាំ។ នៅដំណាក់កាលចុងក្រោយនៃការផលិត ម៉ាស៊ីនយក្សធ្វើឱ្យបន្ទះក្តាររាបស្មើរ ធ្វើឱ្យការបញ្ចប់របស់ពួកវាទន់រលោងមុននឹងកាត់វាទៅជាទំហំខ្នាតជាក់លាក់។

អ្វីដែលអាចរកបាន

ជាទូទៅក្ដារMDFគឺមានពណ៌ត្នោតឬក៏ពណ៌ត្នោតចាស់ហើយនិងត្រូវបានលក់ជាបឋមក្នុងសន្លឹកឈើកំរាស់ ១/២អ៊ីន ឬក៏៣/៤អ៊ីមួយណាក៏បាន។​ អាស្រ័យលើកន្លែងដែលអ្នករស់នៅសន្លឹកដែលមានទំហំធំជាងគេនិងក្រាស់បំផុតគួរតែតំលៃដែលអ្នកចំណាយមិនលើសពី ៥០ ដុល្លារ។ គួរកត់សម្គាល់ផងដែរថាក្តារ MDF អាចត្រូវបានសម្គាល់ឬបោះត្រាដើម្បីបង្ហាញពីគុណភាពជាក់លាក់មួយ។ ឧទាហរណ៍សញ្ញាសម្គាល់ពណ៌ខៀវឬក្រហមមានន័យថាក្តារមួយធន់ជាមួយភ្លើងឆេះ។ សញ្ញាណសំគាល់ពណ៌បៃតងបង្ហាញថាវាធន់នឹងសំណើម។

គុណសម្បតិ្ត

ការធ្វើការជាមួយនិងក្ដារMDFគឺដូចគ្នាទៅនឹងការធ្វើការជាមួយនិងឈើពិតដែរ។ អ្នកមិនត្រូវការជំនាញអ្វីថ្មីទេឬក៏ឧបករណ៍ពិសេសៗទេ។ តាមពិតអ្នកទំនងជាអាចដឹងថាបើប្រៀបធៀបជាមួយការអារនិងការព្យាយាមធ្វើការលម្អិតជាមួយនឹងដុំឈើរឹង MDFគឺងាយស្រួលបត់បែនជាង។ សម្រាប់គំរោងតូចៗ ដូចជាទូរដាក់សៀវភៅឬក៏ទូរដាក់ឥវ៉ាន់ វាធ្វើឲ្យអ្នកប្រើប្រាស់និងថវិការរបស់អ្នកប្រើគួរជាទីគាប់ចិត្ត។ លើសពីនេះទៀតផ្ទៃរបស់វាទទួលយកថ្នាំលាបបានយ៉ាងល្អនិងថែមទាំងផ្តល់នូវមូលដ្ឋានងាយស្រួលសម្រាប់ស្រទាប់បន្ទះឈើស្តើងៗផងដែរ។


គុណវិបត្តិ

អ្នកប្រហែលជាកំពុងគិតថាទាំងនេះត្រូវមានគុណវិបត្តិខ្លះៗក្នុងការប្រើ MDF ។ អ្នកនិយាយត្រូវហើយ។ មាន​រឿងជាច្រើនមួយ​ចំនួន…

Handle with care: ធ្ងន់ជាឈើ plywood MDF-ជាពិសេសបន្ទះMDFទំហំពេញ-អាចពិបាកដើម្បីកាន់ដោយគ្មានបន្ថែមដៃទាំងគូរ។ យកចិត្តទុកដាក់នៅពេលដឹកជញ្ជូន MDF ព្រោះថាជ្រុងគែមរបស់វាងាយស្រួលបំផ្លាញ និងផ្ទៃរបស់វារលោងគឺងាយស្រួលឆ្កូតច្រើនជាង plywoodឬក៏ឈើពិត។

Water wary: នៅក្នុងស្ថានភាពដែលមិនត្រូវបានការពារ សសៃរក្ដារក្លាយជាទន់ខ្សោយ ហើមឬក៏ការបាក់នៅពេលដែលប៉ះពាល់បរិមាណទឹកស្ដួចស្ដើង។ គុណវិបត្តិនោះនិងកំណត់យ៉ាងខ្លាំងក្លានៃការអនុវត្តន៍MDFអាចត្រូវបានប្រើ ប្រើសិនបើវាមិនមែនជាMDFទប់ទល់និងសំណើម ដែលអាចងាយស្រួលរកបានក្នុងពេលបច្ចុប្បន្ន។

Dust settles: ការធ្វើការជាមួយនិងMDFមានទំនោរបង្កើតធូលីច្រើន និងមិនគ្រាន់តែធូលីដែលហៀរចេញពីដំណើរនៃការកិនទេ ប៉ុន្ដែជាជំពូកម្សៅសាយភាយដែលបង្កើតភាពកខ្វក់និងការសន្ទះខ្យល់។ ចេញទៅក្រៅនៃតំបន់ការងាររបស់អ្នក រួចគ្របដណ្ដប់សំភារះដែលអ្នកចង់ការពារ និងក្រោយមករបៀបចំដើម្បីម៉ាស៊ីនបូមធូលី។

Health risks: MDF ភាគច្រើនបានផ្ទុកសារធាតុ urea-formaldehyde ដែលសង្ស័យថាជាសារធាតុបង្កជំងឺមហារីក។ ទោះបីជាវាបង្កឲ្យមានបញ្ហាដល់សុខភាពក៏ដោយ ក៏MDFនៅតែមានដំណើរការ។ ដូចនេះនៅពេលដែលអ្នកកំពុងធ្វើការជាមួយនិងសំភារះទាំងនេះ វាគឺល្អបំផុតក្នុងការធ្វើការនៅខាងក្រៅផ្ទះឬក៏មានខ្យល់អាកាសចេញចូលគ្រប់គ្រាន់នៅក្នុងផ្ទះរបស់អ្នក។ អ្នកថែមទាំងអាចប្រាថ្នាធ្វើការឲ្យបានយូរនិងពាក់ឧបករណ៍សំរាប់ជួយដល់ការដកដង្ហើម។

សន្មតថាអ្នកមានការប្រុងប្រយ័ត្នដើម្បីការពារសុខភាពផ្ទាល់ខ្លួនរបស់អ្នក MDFផ្តល់នូវអត្ថប្រយោជន៍ជាក់ស្តែងនិងហិរញ្ញវត្ថុ។ ដូចដែលអ្នកបានដឹងពីគុណសម្បត្តិនិងគុណវិបត្តិចំពោះMDF ដូចនេះសូមអ្នកពិចារណាឲ្យបានមត់ចត់ទៅលើMDF

No comments:

Post a Comment