គ្មាននរណាម្នាក់ចង់ធ្វើបន្ទប់ទឹកតូច
ហើយមើលអ្វីនៅក្នុងនឹងកាន់តែតូចទេ ដូចនេះវាគឺសំខាន់ណាស់ក្នុងការចំនាយពេលពិចារណាទៅតាមទំហំបន្ទប់នៅពេលដែលស្វែងរកការ៉ូជញ្ជាំងៈ
ទំហំ ពណ៌ Finish និង Pattern.
តាមរយះការប៉ាន់ស្មានពីមួយដំនាក់ទៅមួយដំនាក់យ៉ាងប្រុងប្រយត្ន
វាគឺធ្វើទៅបានដើម្បីធ្វើឲ្យមានអារម្មណ៍ថាធំទូលាយ សូម្បីនៅក្នុងផ្ទៃក្រឡាតូចបំផុតក៏ដោយ។
សព្វថ្ងៃនេះ យើងវិនិច្ឆ័យមុនដំបូងគេក្នុងចំណោមមូលហេតុទាំងនេះ ទំហំការ៉ូ
វាគឺពិតជាសំខាន់ខ្លាំងណាស់។ ពិតប្រាកដណាស់
ជញ្ជាំងការ៉ូគឺបានផលិតឡើងមានទំហំធំៗចាប់ពីខ្នាត ០.៥សម២
ទៅដល់បន្ទះធំៗដែលអាចមានប្រវែងលើសពី៣ម។ ដូច្នេះ
ទំាងអស់នេះមិនមែនថាត្រូវនិងខុសនោះទេ ប៉ុន្ដែគ្រាន់តែរឿងរ៉ាវមួយចំនួនដែលត្រូវពិនិត្មើលតែប៉ុណ្ណោះសំរាប់បញ្ហានេះ។
ការ៉ូធំ:
កំហុសជាទូទៅភាគច្រើនគឺជ្រើសរើសការ៉ូជញ្ជាំងដែលមានទំហំធំខ្លាំងសម្រាប់បន្ទប់។ ការតំឡើងការ៉ូធំនៅលើជញ្ជាំងអាចទទួលបានលទ្ធផលអស្ចារ្យ ដោយសារតែវាជួយកាត់បន្ថយនូវចំនួនខ្សែរ៉ងការ៉ូដែលមើលឃើញ ហើយអ្នកនឹងទទួលបានអារម្មណ៍ថាវាមានតិចតួចប៉ុណ្ណោះ។ វាគឺគយគន់មើលទៅទំនើបទាន់សម័យ ហើយនិងអាចបង្កើននូវមុខងារនៃលំហនៅក្នុងផ្ទៃមួយ។ ទោះបីជាយ៉ាងណាក៏ដោយពាក្យថាប្រយត្នប្រយែង វាមិនដំណើរការល្អទេប្រសិនបើអ្នកកាត់ចំរៀកការ៉ូនៅចុងបញ្ចាប់ទំហំ២សម ដើម្បីបំពេញចន្លោះប្រហោងការ៉ូទាំងសងខាងដើម្បីធ្វើឲ្យបំពេញជញ្ជាំង។ មើលរូបភាពទី១ខាងក្រោមជាឧទាហរណ៍ស្រាប់ ជ្រុងកែងនៃបន្ទប់មើលទៅមិនសមរមនិងរញ៉ែរញ៉ៃ ជាមួយនិងការកាត់ការ៉ូតូចពីរដង។ នៅក្នុងករណីនេះការ៉ូគឺគ្រាន់តែខុសទំហំសម្រាប់ជញ្ជាំងប្រភេទនេះ។ វាគឺធំខ្លាំងណាស់។
| Image 1: Tiles are too Large |
ក្នុងករណីនេះដំនោះស្រាយដែលធ្វើការងារនេះបានល្អគឺតំឡើងការ៉ូមួយសន្លឹកដែលមានប្រវែងវែងជាងជញ្ជាំង។
បន្ទាប់មកការ៉ូត្រូវកាត់ឲ្យស្មើរនិងជញ្ជាំង ដូចដែលបានបញ្ហាក្នុងរូបទី២។
| Image 2: Cut larger tile down to fit wall |
ក្រោយពីរៀបការ៉ូរួចជញ្ជាំងមើលទៅឆ្ងាយ ធំ
និងទូលាយជាងរូបភាពទី១មុនដំបូង។ ជ្រុងកែងនៃបន្ទប់គឺមើលទៅមិនមានភាពរញ៉េរញ៉ៃនិងធ្វើឲ្យភ្នែកមើលទៅជញ្ជាំងបង្ហាញឲ្យឃើញធំទូលាយ។
ត្រូវដឹងថាវិធីសាស្ត្រនេះអាចជាមានបញ្ហាទៅលើជញ្ជាំងដទៃផ្សេងទៀត និងនេះគឺកន្លែងដែលផែនការនិងការគិតពិចារណា
មុននិងចាប់ផ្ដើមរៀបការ៉ូ ប៉ុន្ដែវាគឺវិធីដ៏ល្អខ្លះៗក្នុងការបង្កើតអារម្មណ៍នៃការបន្ថែមលំហនៅក្នុងបន្ទប់ទឹក។
ទំហំការ៉ូជញ្ជាំងដែលល្អបំផុត:
លូវយើងមកក្រឡេកមើលការ៉ូខ្នាតតូចវិញម្ដង។
នេះយើងមកបន្ដសម្រាប់ប្រភេទការ៉ូមួយដែលយើងគិតថាសាកសមនិងផ្ទៃជញ្ជាំង។
តើយើងធ្វើអ្វីឲ្យប្រាកដទៅ?
១/ ការកាត់ការ៉ូទៅនិងផ្ទៃខាងនៃជញ្ជាំងគឺមិនដូចជាមានភាពរញ៉េរញ៉ៃទេ
ដោយសារតែមើលឃើញនូវរ៉ងការ៉ូជាច្រើនទាំងការ៉ូមិនកាត់ហើយនិងការ៉ូកាត់នោះលាយលំគ្នា។
២/ ផ្ទៃជញ្ជាំបង្ហាញមើលទៅកាន់តែធំទូលាយ។ ការតំឡើងការ៉ូជាមួយនិងប្រវែងផ្ដេកវែងជួយឲ្យទទួលយកបានសម្រាប់ការ៉ូប្រភេទនេះ។
៣/ ទំហំការ៉ូមានអារម្មណ៏ថាសម។
វាគឺងាយស្រួលសម្រាប់ភ្នែកក្នុងការមើល និងគ្មានអ្វីកំពុងតែមករំខានភ្នែកទេ។ នៅឯ Tile Devil ដែលយើងគឺមិនដូចគ្នាជាមួយនិងរបៀបដែលខួរក្បាលមនុស្សធ្វើការទេ
ដូចនេះយើងមិនដឹងមូលហេតុពិតប្រាកដទេ ប៉ុន្ដែវាមើលទៅមានសមាមាត្រត្រឺមត្រូវ
ហើយនិងដូចនេះវាគឺជាសមាមាត្រមួយដ៏ល្អបំផុត។
| Image 3: Perfectly proportioned tile |
![]() |
| Photo Cream Bathroom Wall Tiles |
Neither
Here nor There:
មកក្រឡេកមើលនូវរូបភាពគូសទី៤ ។
ជញ្ជាំងការ៉ូគឺជាផ្ទៃតូចបំផុតដែលកំពុងតែចាប់ផ្ដើម មើលទៅរញ៉េរញ៉ៃ។
ហើយនិងជាមួយនិនាការទំនើបឆ្ពោះទៅរកប្រភេទការ៉ូធំ
ទំហំការ៉ូនេះនៅលើទំហំជញ្ជាំងនេះអាចមើលទៅដូចជាហួសសម័យបន្តិចហើយ។
| Image 4: Not large enough, not small enough |
កំណត់ចំណាំថាខណៈពេលដែលយើងកំណត់ដើម្បីបង្ហាញថាតើទំហំការ៉ូមួយណាគឺសាកសមសម្រាប់បន្ទប់ទឹកមានផ្ទៃតូច
គោលការតែមួយក្នុងការអនុវត្តន៍ទៅគ្រប់បន្ទប់ទឹកទាំងអស់
ការទាក់ទងទៅនិងសមាមាត្រគឺមានសារះសំខាន់ណាស់។
ការ៉ូតូច:
ជាមួយការ៉ូMetro
កំពុងតែមានប្រជាប្រិយភាពបំផុត ហើយនិងមានភាពពេញនិយមមិនដែលធ្លាប់មាន តោះលូវមកក្រឡេកមើលពីឥទ្ធិពលដែលពួកវាអាចមាននៅលើជញ្ជាំង
ដូចដែលបានបង្ហាញនៅរូបទី៥
| Image 5: Smaller tiles |
ភ្លាមនោះយើងអាចមើលឃើញថាវាដូចជាស្មុគស្មាញ
និងលម្អិតខ្លាំងណាស់។
ប្រសិនបើគ្រប់ជញ្ជាំងនៅក្នុងបន្ទប់គឺត្រូវបានក្រាលការ៉ូពីបាតទៅដល់ពិដានជាមួយនិងទំហំការ៉ូបែបនេះ
បន្ទប់អាចមានអារម្មណ៍ថាចង្អៀត ហួសហេតុនិងធ្វើបន្ទប់កាន់តែតូចជាមុនទៀត។
និយាយម្យ៉ាងទៀត ផ្ទុយពីឥទិ្ធពលនៃអ្វីដែលយើងកំពុងព្យាយាមដើម្បីទទួលយក។
ទោះជាយ៉ាងណាក៏ដោយ យើងបានប្រើប្រាស់នូវលក្ខណពិសេស
ដូចដែលយើងបានបង្ហាញនៅទីនេះទៅលើជញ្ជាំងវែងតែប៉ុណ្ណោះ
លូវវាបានទាក់ទាញភ្នែកទៅអ្វីដែលជាចំនុចប្រសព្វនៃបន្ទប់។
បន្ទាប់មកអ្នកមានជម្រើសនៃការប្រើប្រភេទការ៉ូធំនៅលើជញ្ជាំងផ្សេងទៀត
ឬក៏ជាធម្មតាលាបថ្នាំពណ៌ភ្លឺនៅលើជញ្ជាំង។
ដូច្នេះ នៅពេលដែលនិយាយដល់ការ៉ូទំហំប្រភេទនេះ
យើងសូមណែនាំពួកគេប្រើយ៉ាងប្រុងប្រយត្ននៅក្នុងបន្ទប់ទឹក។ ប្រហែលជាមានការ៉ូតែពាក់កណ្ដាលតែប៉ុណ្ណោះ
នៅលើជញ្ជាំងឬក៏ប្រហែលនៅក្នុងតែតំបន់ងូតទឹកតែប៉ុណ្ណោះ ឬក៏នៅលើអាងងូតទឹក។
ការបំភាន់នៃលំហគឺត្រូវបានបង្កើតឡើងដោយនាំភ្នែកមើលឃើញពីជញ្ជាំងធម្មតាទៅជាផ្ទៃតុបតែង។
សង្ខេបមកវិញ:
សង្ឃឹមយ៉ាងមុតមាំថាអ្វីដែលយើងបានផ្ដល់ឲ្យអ្នកមួយចំនួនគឺជាគោលគំនិតសំរាប់ពិចារណានៅពេលនិយាយដល់ការជ្រើសរើសទំហំការ៉ូឲ្យបានត្រឹមត្រូវសម្រាប់បន្ទប់ទឹកថ្មីរបស់អ្នក។
សមាមាត្រល្អ ទំហំពាក់កណ្ដាល
ការ៉ូសេរ៉ាមិចរាងចតុកោណកែងគឺជាការ៉ូដ៏ល្អបំផុតសម្រាប់បន្ទប់ខ្នាតតូច។
វាគឺល្អបំផុតក្នុងរៀបការ៉ូតូចៗជាលក្ខណតុបតែងតែប៉ុណ្ណោះ
ហើយនិងធ្វើវាដោយប្រុងប្រយត្នដើម្បីឲ្យមានប្រសិទ្ធភាព។
ដើម្បីជាជំនួយជាមួយនិងការសម្រេចចិត្តរបស់អ្នក អ្នកនិងស្វែងរកក្នុងការជ្រើសរើសដ៏ល្អបំផុតនៃការ៉ូជញ្ជាំងបន្ទប់នៅទីនេះ។
| Photo Wall Tiles and Decor Tiles |


No comments:
Post a Comment