Thursday, May 28, 2020

តើមានខុសគ្នារវាង MDF vs. Plywood?


ទោះបីជាពួកវាអាចនៅមួយផ្នែកមួយម្នាក់នៅក្នុងរបៀបដូចគ្នាលើការកែលំអហាងផ្ទះរបស់អ្នក ពួកវាមិនអាចផ្លាស់ប្ដូរគ្នាបាន។ ការប្ដេជ្ញាដែលមួយណាក៏អាចធ្វើការបានល្អនៅក្នុងគំរោងរបស់អ្នកដោយថ្លឹងថ្លែងពីភាពខុសប្លែកគ្នាសំខាន់ៗទាំងនេះ។

ខណពេលវាពិបាកដើម្បីគូរផ្គូរផ្គងទៅនិងភាពស្រស់ស្អាតតាមបែបធម្មជាតិនៃឈើតាន់ វាគឺជាតំលៃនៃជំរើសដែលមិនអាចកែប្រែបាន។ ជាសំណាងល្អសម្រាប់គម្រោងជាច្រើន មានសំភារះជំនួសសំខាន់ៗ ចំនួនពីរគឺ MDF និង plywood - គឺពួកវាមិនសូវថ្លៃទេ ការធ្វើការនៅតែល្អឬល្អខ្លាំងជាងឈើតាន់សម្រាប់គម្រោងជាច្រើនរួម មានគ្រឿងសង្ហារិម ទូ ធ្នើរនិងរបៀបនៃការតុបតែងដូចជា wainscoting ។ ការជ្រើសរើសំភារះដ៏ត្រឹមត្រូវនៅតែជា MDF vs. plywood សម្រាប់គំរោងរបស់អ្នកអាចដូចជាល្បែងPuzzle

នៅលើផ្ទៃ​ទាំងពីរ MDF and plywoodផ្ទុកទៅដោយសាច់ឈើពិតៗប៉ុន្ដែគឺចូលទៅក្នុងវិស្វកម្មខ្ពស់ទៅលើទំរង់បញ្ចាប់របស់ពួកវា។ MDFចាប់ផ្ដើមបិទជាមួយនិងសសៃរឈើរឹងនិងឈើទន់ ដែលត្រូវបានបិតកាវចូលគ្នាជាមួយជ័រឈើផ្សេងៗគ្នា និងបន្ទាប់មកទទួលរងកំដៅនិងសំពាធខ្ពស់ដើម្បីឲ្យក្លាយជាបន្ទះ។

Plywood ឆ្លងកាត់ដំណើរការស្រដៀងគ្នា ប៉ុន្ដែជំនួសមកវិញនៃសសៃរឈើ ដោយចាប់ផ្ដើមបិទជាមួយស្រទាប់ឈើស្ដើងៗមកពីការបកកំណាត់ឈើបន្ទះៗជាច្រើន។ នៅការកែលំអហាងនៅក្នុងផ្ទះ អ្នកនិងស្វែងរកប្រភេទសន្លឹកទាំងពីរដោយខុសគ្នាទាំងកំរាស់និងថ្នាក់ ថ្នាក់ខ្ពស់ តំលៃខ្ពស់។

ខណពេលពួកវាបង្ហាញថាមានភាពស្រដោងគ្នា សមាសភាពឈើដែលពេញនិយមទាំងពីរនេះគឺមិនមានការផ្លាស់ប្ដូរទេ។ ទាំងពីរនេះមានភាពខ្លាំងនិងភាពខ្សោយរបស់ពួកវាដោយអាស្រ័យលើការសាងសង់របស់វា។ ដើម្បីជួយអ្នកក្នុងការសម្រេសចចិត្តបានត្រឹមត្រូវរវាងពួកវាទាំងពីរ ពួកយើងនិងបង្ហាញពីភាពខុសគ្នាជាបឋមរបស់ពួកវានៅក្នុងចំណាត់ថ្នាក់ដែលសំខាន់បំផុតជាមធ្យមក្នុងការធ្វើដោយខ្លួនអ្នកផ្ទាល់។

ជាទូទៅ MDF គឺថោកជាងPlywood

ខណពេលតំលៃអាស្រ័យនៅលើកំរាស់និងថ្នាក់នៃសំភារះ ជាទូទៅ MDF​ មិនថ្លៃជាងនិង plywood។ ប្រសិនបើមានកត្តាសូន្យផ្សេងទៀតជំរុញអ្នកទៅរកសំភារះដ៏ទៃផ្សេងទៀត និងអ្នកកំពុងតែមើលគោលការសំខាន់ៗ MDF និងឈ្នះក្នុងសង្រ្គាមតំលៃ។

Plywoodមើលទៅស្រដៀងនិងឈើពិតណាស់

តាំងពី plywoodគឺបានបង្កើតជាមួយនិងចំរៀកឈើ ផ្ទៃរបស់វាដាក់ថែមនូវលក្ខណឈើរឹងល្អជាងឈើMDF។ ចំណាត់ថ្នាក់ខ្ពស់នៃplywoodគឺរលោងនិងគួរឲ្យទាក់ទាញ ជាមួយនិងសសៃរឈើគ្រប់ មិនតែប៉ុណ្ណោះគ្មានប្រហោងដែលអាចបំផ្លាញឈើតាន់ទេ។ ផ្ទុយមកវិញ MDFមិនមានសសៃរឈើ មិនមានភាពរលោងដូចនិងplywood និងមើលទៅដូចអ្វីដែលគេសង្កត់កំទេចឈើ។


MDF ធ្ងន់ជាង plywood

ដោយសារតែវាមានដង់ស៊ីតេទាបជាង plywood ដូចនេះMDFមានទំងន់គួរឲ្យពិចារណាច្រើនជាង។ នេះអាចជាបញ្ហាធំប្រសិនបើអ្នកត្រូវការលើក កាន់ឬភ្ជាប់បន្ទះនៅនឹងកន្លែងឬសាងសង់អ្វីមួយដែលតម្រូវឲ្យមកដល់កន្លែងខាងលើ ដូចនិងធ្នើរបន្ទប់យោង។

នៅពេលនិយាយពីភាពធន់ plywoodគឺអ្នកឈ្នះ

MDF គឺសំភារះទន់ជាង plywood និងមានទំនោរកំលាំងខ្សោយឬក៏បែកក្រោមការសង្កត់។ នោះគឺជាហេតុដែលសំខាន់ដើម្បីពង្រឹងវាប្រសិនបើអ្នកនិងប្រើវាដើម្បីសង់ជាធ្នើរឬក៏គ្រឿងសង្ហារឹម weight-bearing ផ្សេងទៀត។ Plywoodថែមទាំងមានភាពបត់បែនច្រើនជាងMDF ដូចនេះអ្នកអាចពត់វាយ៉ាងថ្នមៗដើម្បីបង្កើតឲ្យបានជារាងកោង; លើសពីនេះ plywoodនិងមិនអាចពន្លូត បង្រួម ឬក៏ប៉ោងឡើយ ទោះបីជានៅក្រោមសីតុណ្ហភាពខ្លាំងយ៉ាងណាក៏ដោយ។

MDFបង្កើតធូលីច្រើនជាងនៅពេលដែលកាត់

តាមរយះការសាងសង់របស់វា MDFបង្កើតអាចម៍រណាជាច្រើននៅពេលដែលកាត់ជាងការធ្វើលើ plywood ដូចនេះអ្នកនិងត្រូវការបន្ថែមការប្រុងប្រយត្នអំពីការធ្វើការនៅក្នុងតំបនដែលមានខ្យល់ចេញចូលបានគ្រប់គ្រាន់ និងពាក់ឧបករណ៍ដកដង្ហើមឬក៏ការការពារផ្សេងទៀតដូចជាម៉ាសនិងវ៉ែនតាការពារភ្នែក។


MDFគឺងាយស្រួលកាត់ ទោះបីជាមានគែមវែងក៏ដោយ

តើផែនការដើម្បីបង្កើតបន្ទះនៃគ្រឿងសង្ហារឹម ស៊ុម ឬក៏ទ្វាទូរជាមួយនិងការតុបតែងការរមូរយ៉ាងល្អិតល្អន់ដែរឬទេ? បន្ទាប់មកអ្នកនិងមានការសប្បាយចិត្តជាមួយនិងMDF។​ ថ្វីត្បិតតែភាពខ្វះខាតនៃសសៃរឈើនិងភាពទន់របស់វាក៏ដោយ ក៏MDFគឺងាយស្រួលដើម្បីកាត់និងមិនមានចំនែកតូចៗឬក៏ប្រេះស្រុំានៅគែមដ៏វែង ទោះបីអ្នកកាត់វានៅក្នុងភាពកោង មុំស្រូច ឬក៏ ridges។ ដោយផ្ទុយមកវិញ ដោយសារតែការសាងសង់ដាក់គលើគ្នារបស់វា ជ្រុងគែមនៃ plywoodគឺគ្រើមនិងមិនសាកសមដើម្បីជារាងកោងឬក៏កាត់។ សូម្បីតែការកាត់ត្រង់ក៏អាចធ្វើឲ្យជ្រុងគែមប្រែទៅជារញ៉េរញ៉ៃរ ប៉ុន្ដែគន្លឹះរបស់យើងសម្រាប់ការកាត់ plywoodអាចផ្ដល់ឲ្យអ្នកនៅភាពមិនច្បាស់លាស់ទាំងអស់នេះ។

អ្នកត្រូវការបញ្ចាប់ជ្រុងគែមនៃ plywood

ក្រឡេកមើលជ្រុងគែមនៃបន្ទះ plywood ហើយអ្នកនិងឃើញថាស្រទាប់ស្ដើងបានប្រើដើម្បីបង្កើតវា។ នោះមានន័យថាអ្នកនិងត្រូវការបញ្ចាប់ជ្រុងគែមដែលបង្ហាញចេញមកនីមួយៗនៃគំរោងរបស់អ្នកប្រសិនបើវាបានធ្វើជាមួយនិង plywood ជាទូទៅមួយណាក៏បានជាមួយនិងការបត់ជ្រុងគែមឬក៏ការចាក់ពុម្ព។ នេះគឺមិនមែនជាបញ្ហាជាមួយនិងMDFទេ ដែលវាមិនបង្ហាញស្រទាប់នៅឯជ្រុងគែម។

MDFធ្វើការល្អជាមួយការលាបថ្នាំ ខណពេលដែល plywoodគឺល្អបំផុតជាមួយនិងស្នាមប្រឡាក់

នេះគឺជាសំនួរដំបូងមួយក្នុងចំណោមសំនួរផ្សេងៗនៅពេលធ្វើការថ្លឹងថ្លែងរវាង MDF vs. plywood: តើអ្នកមានគំរោងទៅលើការលាបថ្នាំបញ្ចាប់គំរោងឬក៏ stainingដែរឬទេ? MDF ជាមួយនិងផ្ទៃរលោងរបស់វានិងភាពខ្វះខាតនៃសសៃរឈើ ធ្វើឲ្យការលាបថ្នាំដូចជា champមួយ-ទោះបីសម្រាប់ការបញ្ចាប់ដ៏ល្អដោយចាប់ផ្ដើមជាមួយនិងកូតនៃស្រទាប់ប្រេងមុនដំបូង។ ខណពេលដែលអ្នកអាចលាបថ្នាំនៅលើ plywood ថ្នាក់របស់ plywoodខ្ពស់មើលទៅល្អបំផុតជាមួយនិង stain ដោយសារតែសសៃរនិងការបញ្ចាប់របស់វាដូចទៅនិងឈើរឹង។

ការចាប់វីសជាប់ល្អនៅក្នុង plywood

ដោយសារវាគែទន់ MDF មិនធ្វើឲ្យវីសចាប់ជាប់បានល្អ។ ដូចនេះប្រសិនបើគំរោងរបស់អ្នកមិនជាប់ទាក់ទងវីសឬក៏ដែកគោលជាច្រើន plywoodអាចជាជំរើសដ៏ល្អបំផុត។ ទោះបីយ៉ាងណាក៏ ប្រសិនបើអ្នកនិងធ្វើការចាប់វីសនិងដែកគោលបានលឿនបំផុងចូលទៅក្នុងគែមឈើ ត្រូវដឹងថា plywoodគឺងាយបែកជាបំណែកតូចៗឬក៏ការរហែកនៅជ្រុងគែមជាងឈើMDF.

Plywoodគឺជាជំរើសដ៏ល្អសម្រាប់សំភារះនៅខាងក្រៅផ្ទះ

ប្រសិនបើអ្នកកំពុងតែសាងសង់គ្រឿងសង្ហារឹមសម្រាប់ទីធ្លារបស់អ្នកឬក៏មានគំរោងធ្វើសំភារះផ្សេងៗនៅខាងក្រៅផ្ទះ plywoodគឺជំរើសដ៏ល្អ។ MDFមានទំនោរស្រូបទឹកបានលឿនជាង plywood បន្ទាប់មកឡើងប៉ោងនិងកោងនៅខណពេលសើម។ ខណពេលដែលទឹកអាចចូលទៅបំផ្លាញ plywood ជាទូទៅ អ្នកនិងឃើញថា plywoodជាប់បានយូរដែលពិតជាល្អសម្រាប់សំភារះក្រៅផ្ទះ។


ទាំង plywood និង MDFមានទំនោរសាយភាយ VOCsនិងសារធាតុបង្កជាជំងឺមហារីក

សំភារះទាំងពីរបញ្ចេញឧស្ម័ន formaldehyde និង volatile organic compounds (VOCs) ដែលគឺបង្ករឲ្យរលាកសួតនិងប្រពន្ធ័ប្រសាទ។ Formaldehyde-free plywoodគឺអាចរកបាន ទោះបីយ៉ាងណាក៏ ទោះបីវាមានតំលៃថ្លៃជាង regular plywoodPainting, priming, sealing, or staining the MDF or plywood បានជួយកាត់បន្ថយបញ្ហាទាំងនេះ ប៉ុន្តែនឹងមិនលុបបំបាត់វាទាំងស្រុងទេ។

បន្ទាត់ខាងក្រោម: ទៅតាមប្រភេទនៃគំរោងនិងនាំផ្លូវដល់ការសម្រេចចិត្តរបស់អ្នកថាត្រូវប្រើMDFplywood

Plywood និង​ MDFគឺជាសំភារះដែលមានប្រយោជន៍័សម្រាប់គំរោងDIYជាច្រើននៅជុំវិញផ្ទះ។ ទោះយ៉ាងណាក៏ដោយតាមច្បាប់ទូទៅ MDF គឺជាជំរើសប្រសើរជាងសម្រាប់គ្រឿងសង្ហារឹមក្នុងផ្ទះឬការប្រើប្រាស់គ្រឿងតុបតែង ជាពិសេសប្រសិនបើអ្នកចង់កាត់ក្បាច់ឬរចនា និងមានគំរោងទៅលើការលាបថ្នាំបញ្ចាប់គំរោង។ Plywood គឺល្អបំផុតសម្រាប់ការប្រើប្រាស់ខាងក្រៅ សម្រាប់គ្រោងជញ្ជាំងឬជាន់អាគារសម្រាប់ធ្វើទូចង្រ្កានបាយឬបន្ទប់ងូតទឹក និងសម្រាប់គម្រោងដែលត្រូវការរាងកោង។

No comments:

Post a Comment