Thursday, May 28, 2020

តើមានខុសគ្នារវាង MDF vs. Plywood?


ទោះបីជាពួកវាអាចនៅមួយផ្នែកមួយម្នាក់នៅក្នុងរបៀបដូចគ្នាលើការកែលំអហាងផ្ទះរបស់អ្នក ពួកវាមិនអាចផ្លាស់ប្ដូរគ្នាបាន។ ការប្ដេជ្ញាដែលមួយណាក៏អាចធ្វើការបានល្អនៅក្នុងគំរោងរបស់អ្នកដោយថ្លឹងថ្លែងពីភាពខុសប្លែកគ្នាសំខាន់ៗទាំងនេះ។

ខណពេលវាពិបាកដើម្បីគូរផ្គូរផ្គងទៅនិងភាពស្រស់ស្អាតតាមបែបធម្មជាតិនៃឈើតាន់ វាគឺជាតំលៃនៃជំរើសដែលមិនអាចកែប្រែបាន។ ជាសំណាងល្អសម្រាប់គម្រោងជាច្រើន មានសំភារះជំនួសសំខាន់ៗ ចំនួនពីរគឺ MDF និង plywood - គឺពួកវាមិនសូវថ្លៃទេ ការធ្វើការនៅតែល្អឬល្អខ្លាំងជាងឈើតាន់សម្រាប់គម្រោងជាច្រើនរួម មានគ្រឿងសង្ហារិម ទូ ធ្នើរនិងរបៀបនៃការតុបតែងដូចជា wainscoting ។ ការជ្រើសរើសំភារះដ៏ត្រឹមត្រូវនៅតែជា MDF vs. plywood សម្រាប់គំរោងរបស់អ្នកអាចដូចជាល្បែងPuzzle

នៅលើផ្ទៃ​ទាំងពីរ MDF and plywoodផ្ទុកទៅដោយសាច់ឈើពិតៗប៉ុន្ដែគឺចូលទៅក្នុងវិស្វកម្មខ្ពស់ទៅលើទំរង់បញ្ចាប់របស់ពួកវា។ MDFចាប់ផ្ដើមបិទជាមួយនិងសសៃរឈើរឹងនិងឈើទន់ ដែលត្រូវបានបិតកាវចូលគ្នាជាមួយជ័រឈើផ្សេងៗគ្នា និងបន្ទាប់មកទទួលរងកំដៅនិងសំពាធខ្ពស់ដើម្បីឲ្យក្លាយជាបន្ទះ។

Plywood ឆ្លងកាត់ដំណើរការស្រដៀងគ្នា ប៉ុន្ដែជំនួសមកវិញនៃសសៃរឈើ ដោយចាប់ផ្ដើមបិទជាមួយស្រទាប់ឈើស្ដើងៗមកពីការបកកំណាត់ឈើបន្ទះៗជាច្រើន។ នៅការកែលំអហាងនៅក្នុងផ្ទះ អ្នកនិងស្វែងរកប្រភេទសន្លឹកទាំងពីរដោយខុសគ្នាទាំងកំរាស់និងថ្នាក់ ថ្នាក់ខ្ពស់ តំលៃខ្ពស់។

ខណពេលពួកវាបង្ហាញថាមានភាពស្រដោងគ្នា សមាសភាពឈើដែលពេញនិយមទាំងពីរនេះគឺមិនមានការផ្លាស់ប្ដូរទេ។ ទាំងពីរនេះមានភាពខ្លាំងនិងភាពខ្សោយរបស់ពួកវាដោយអាស្រ័យលើការសាងសង់របស់វា។ ដើម្បីជួយអ្នកក្នុងការសម្រេសចចិត្តបានត្រឹមត្រូវរវាងពួកវាទាំងពីរ ពួកយើងនិងបង្ហាញពីភាពខុសគ្នាជាបឋមរបស់ពួកវានៅក្នុងចំណាត់ថ្នាក់ដែលសំខាន់បំផុតជាមធ្យមក្នុងការធ្វើដោយខ្លួនអ្នកផ្ទាល់។

ជាទូទៅ MDF គឺថោកជាងPlywood

ខណពេលតំលៃអាស្រ័យនៅលើកំរាស់និងថ្នាក់នៃសំភារះ ជាទូទៅ MDF​ មិនថ្លៃជាងនិង plywood។ ប្រសិនបើមានកត្តាសូន្យផ្សេងទៀតជំរុញអ្នកទៅរកសំភារះដ៏ទៃផ្សេងទៀត និងអ្នកកំពុងតែមើលគោលការសំខាន់ៗ MDF និងឈ្នះក្នុងសង្រ្គាមតំលៃ។

Plywoodមើលទៅស្រដៀងនិងឈើពិតណាស់

តាំងពី plywoodគឺបានបង្កើតជាមួយនិងចំរៀកឈើ ផ្ទៃរបស់វាដាក់ថែមនូវលក្ខណឈើរឹងល្អជាងឈើMDF។ ចំណាត់ថ្នាក់ខ្ពស់នៃplywoodគឺរលោងនិងគួរឲ្យទាក់ទាញ ជាមួយនិងសសៃរឈើគ្រប់ មិនតែប៉ុណ្ណោះគ្មានប្រហោងដែលអាចបំផ្លាញឈើតាន់ទេ។ ផ្ទុយមកវិញ MDFមិនមានសសៃរឈើ មិនមានភាពរលោងដូចនិងplywood និងមើលទៅដូចអ្វីដែលគេសង្កត់កំទេចឈើ។


MDF ធ្ងន់ជាង plywood

ដោយសារតែវាមានដង់ស៊ីតេទាបជាង plywood ដូចនេះMDFមានទំងន់គួរឲ្យពិចារណាច្រើនជាង។ នេះអាចជាបញ្ហាធំប្រសិនបើអ្នកត្រូវការលើក កាន់ឬភ្ជាប់បន្ទះនៅនឹងកន្លែងឬសាងសង់អ្វីមួយដែលតម្រូវឲ្យមកដល់កន្លែងខាងលើ ដូចនិងធ្នើរបន្ទប់យោង។

នៅពេលនិយាយពីភាពធន់ plywoodគឺអ្នកឈ្នះ

MDF គឺសំភារះទន់ជាង plywood និងមានទំនោរកំលាំងខ្សោយឬក៏បែកក្រោមការសង្កត់។ នោះគឺជាហេតុដែលសំខាន់ដើម្បីពង្រឹងវាប្រសិនបើអ្នកនិងប្រើវាដើម្បីសង់ជាធ្នើរឬក៏គ្រឿងសង្ហារឹម weight-bearing ផ្សេងទៀត។ Plywoodថែមទាំងមានភាពបត់បែនច្រើនជាងMDF ដូចនេះអ្នកអាចពត់វាយ៉ាងថ្នមៗដើម្បីបង្កើតឲ្យបានជារាងកោង; លើសពីនេះ plywoodនិងមិនអាចពន្លូត បង្រួម ឬក៏ប៉ោងឡើយ ទោះបីជានៅក្រោមសីតុណ្ហភាពខ្លាំងយ៉ាងណាក៏ដោយ។

MDFបង្កើតធូលីច្រើនជាងនៅពេលដែលកាត់

តាមរយះការសាងសង់របស់វា MDFបង្កើតអាចម៍រណាជាច្រើននៅពេលដែលកាត់ជាងការធ្វើលើ plywood ដូចនេះអ្នកនិងត្រូវការបន្ថែមការប្រុងប្រយត្នអំពីការធ្វើការនៅក្នុងតំបនដែលមានខ្យល់ចេញចូលបានគ្រប់គ្រាន់ និងពាក់ឧបករណ៍ដកដង្ហើមឬក៏ការការពារផ្សេងទៀតដូចជាម៉ាសនិងវ៉ែនតាការពារភ្នែក។


MDFគឺងាយស្រួលកាត់ ទោះបីជាមានគែមវែងក៏ដោយ

តើផែនការដើម្បីបង្កើតបន្ទះនៃគ្រឿងសង្ហារឹម ស៊ុម ឬក៏ទ្វាទូរជាមួយនិងការតុបតែងការរមូរយ៉ាងល្អិតល្អន់ដែរឬទេ? បន្ទាប់មកអ្នកនិងមានការសប្បាយចិត្តជាមួយនិងMDF។​ ថ្វីត្បិតតែភាពខ្វះខាតនៃសសៃរឈើនិងភាពទន់របស់វាក៏ដោយ ក៏MDFគឺងាយស្រួលដើម្បីកាត់និងមិនមានចំនែកតូចៗឬក៏ប្រេះស្រុំានៅគែមដ៏វែង ទោះបីអ្នកកាត់វានៅក្នុងភាពកោង មុំស្រូច ឬក៏ ridges។ ដោយផ្ទុយមកវិញ ដោយសារតែការសាងសង់ដាក់គលើគ្នារបស់វា ជ្រុងគែមនៃ plywoodគឺគ្រើមនិងមិនសាកសមដើម្បីជារាងកោងឬក៏កាត់។ សូម្បីតែការកាត់ត្រង់ក៏អាចធ្វើឲ្យជ្រុងគែមប្រែទៅជារញ៉េរញ៉ៃរ ប៉ុន្ដែគន្លឹះរបស់យើងសម្រាប់ការកាត់ plywoodអាចផ្ដល់ឲ្យអ្នកនៅភាពមិនច្បាស់លាស់ទាំងអស់នេះ។

អ្នកត្រូវការបញ្ចាប់ជ្រុងគែមនៃ plywood

ក្រឡេកមើលជ្រុងគែមនៃបន្ទះ plywood ហើយអ្នកនិងឃើញថាស្រទាប់ស្ដើងបានប្រើដើម្បីបង្កើតវា។ នោះមានន័យថាអ្នកនិងត្រូវការបញ្ចាប់ជ្រុងគែមដែលបង្ហាញចេញមកនីមួយៗនៃគំរោងរបស់អ្នកប្រសិនបើវាបានធ្វើជាមួយនិង plywood ជាទូទៅមួយណាក៏បានជាមួយនិងការបត់ជ្រុងគែមឬក៏ការចាក់ពុម្ព។ នេះគឺមិនមែនជាបញ្ហាជាមួយនិងMDFទេ ដែលវាមិនបង្ហាញស្រទាប់នៅឯជ្រុងគែម។

MDFធ្វើការល្អជាមួយការលាបថ្នាំ ខណពេលដែល plywoodគឺល្អបំផុតជាមួយនិងស្នាមប្រឡាក់

នេះគឺជាសំនួរដំបូងមួយក្នុងចំណោមសំនួរផ្សេងៗនៅពេលធ្វើការថ្លឹងថ្លែងរវាង MDF vs. plywood: តើអ្នកមានគំរោងទៅលើការលាបថ្នាំបញ្ចាប់គំរោងឬក៏ stainingដែរឬទេ? MDF ជាមួយនិងផ្ទៃរលោងរបស់វានិងភាពខ្វះខាតនៃសសៃរឈើ ធ្វើឲ្យការលាបថ្នាំដូចជា champមួយ-ទោះបីសម្រាប់ការបញ្ចាប់ដ៏ល្អដោយចាប់ផ្ដើមជាមួយនិងកូតនៃស្រទាប់ប្រេងមុនដំបូង។ ខណពេលដែលអ្នកអាចលាបថ្នាំនៅលើ plywood ថ្នាក់របស់ plywoodខ្ពស់មើលទៅល្អបំផុតជាមួយនិង stain ដោយសារតែសសៃរនិងការបញ្ចាប់របស់វាដូចទៅនិងឈើរឹង។

ការចាប់វីសជាប់ល្អនៅក្នុង plywood

ដោយសារវាគែទន់ MDF មិនធ្វើឲ្យវីសចាប់ជាប់បានល្អ។ ដូចនេះប្រសិនបើគំរោងរបស់អ្នកមិនជាប់ទាក់ទងវីសឬក៏ដែកគោលជាច្រើន plywoodអាចជាជំរើសដ៏ល្អបំផុត។ ទោះបីយ៉ាងណាក៏ ប្រសិនបើអ្នកនិងធ្វើការចាប់វីសនិងដែកគោលបានលឿនបំផុងចូលទៅក្នុងគែមឈើ ត្រូវដឹងថា plywoodគឺងាយបែកជាបំណែកតូចៗឬក៏ការរហែកនៅជ្រុងគែមជាងឈើMDF.

Plywoodគឺជាជំរើសដ៏ល្អសម្រាប់សំភារះនៅខាងក្រៅផ្ទះ

ប្រសិនបើអ្នកកំពុងតែសាងសង់គ្រឿងសង្ហារឹមសម្រាប់ទីធ្លារបស់អ្នកឬក៏មានគំរោងធ្វើសំភារះផ្សេងៗនៅខាងក្រៅផ្ទះ plywoodគឺជំរើសដ៏ល្អ។ MDFមានទំនោរស្រូបទឹកបានលឿនជាង plywood បន្ទាប់មកឡើងប៉ោងនិងកោងនៅខណពេលសើម។ ខណពេលដែលទឹកអាចចូលទៅបំផ្លាញ plywood ជាទូទៅ អ្នកនិងឃើញថា plywoodជាប់បានយូរដែលពិតជាល្អសម្រាប់សំភារះក្រៅផ្ទះ។


ទាំង plywood និង MDFមានទំនោរសាយភាយ VOCsនិងសារធាតុបង្កជាជំងឺមហារីក

សំភារះទាំងពីរបញ្ចេញឧស្ម័ន formaldehyde និង volatile organic compounds (VOCs) ដែលគឺបង្ករឲ្យរលាកសួតនិងប្រពន្ធ័ប្រសាទ។ Formaldehyde-free plywoodគឺអាចរកបាន ទោះបីយ៉ាងណាក៏ ទោះបីវាមានតំលៃថ្លៃជាង regular plywoodPainting, priming, sealing, or staining the MDF or plywood បានជួយកាត់បន្ថយបញ្ហាទាំងនេះ ប៉ុន្តែនឹងមិនលុបបំបាត់វាទាំងស្រុងទេ។

បន្ទាត់ខាងក្រោម: ទៅតាមប្រភេទនៃគំរោងនិងនាំផ្លូវដល់ការសម្រេចចិត្តរបស់អ្នកថាត្រូវប្រើMDFplywood

Plywood និង​ MDFគឺជាសំភារះដែលមានប្រយោជន៍័សម្រាប់គំរោងDIYជាច្រើននៅជុំវិញផ្ទះ។ ទោះយ៉ាងណាក៏ដោយតាមច្បាប់ទូទៅ MDF គឺជាជំរើសប្រសើរជាងសម្រាប់គ្រឿងសង្ហារឹមក្នុងផ្ទះឬការប្រើប្រាស់គ្រឿងតុបតែង ជាពិសេសប្រសិនបើអ្នកចង់កាត់ក្បាច់ឬរចនា និងមានគំរោងទៅលើការលាបថ្នាំបញ្ចាប់គំរោង។ Plywood គឺល្អបំផុតសម្រាប់ការប្រើប្រាស់ខាងក្រៅ សម្រាប់គ្រោងជញ្ជាំងឬជាន់អាគារសម្រាប់ធ្វើទូចង្រ្កានបាយឬបន្ទប់ងូតទឹក និងសម្រាប់គម្រោងដែលត្រូវការរាងកោង។

Wednesday, May 27, 2020

អ្វីគឺជាMDF? MDF 101


រៀនពីគុណសម្បត្តិនិងគុណវិបត្តិនៃ medium-density fiberboard ឬក៏ MDF និងសម្រេចចិត្តថាតើវាគឺជាការជ្រើសរើសដ៏ត្រឹមត្រូវសម្រាប់គំរោងរោងជាងឈើបន្ទាប់របស់អ្នក

Medium-density fiberboard-ដែលភាគច្រើនជារឿយៗត្រូវបានស្គាល់ដោយអក្សរកាត់របស់វាថា MDF-បើប្រៀបទៅនឹងតំលៃចំណាយនិងភាពស្ទាត់ជំនាញនៃឈើ plywood និងផលិផលឈើវិស្វកម្មផ្សេងទៀតៗគឺស្រដៀងគ្នា។ ក្នុងស្ថានភាពជាក់លាក់ MDF ថែមទាំងបោះចោលអ្វីៗផ្សេងទៀតពីព្រោះវាងាយស្រួលណាស់ក្នុងការធ្វើការជាមួយ។ មិនដូចនិងឈើពិតទេ MDF មិនមានពក មិនមានសសៃរ​ឬក៏មិនមានភាពកោង និងផ្ទៃរបស់វារលោងផ្ដល់ភាពងាយស្រួលក្នុងការអារ មិនបំបែកជាចំណែកតូចៗ មិនឆេះឬក៏មិនធ្វើឲ្យហៀរទឹកភ្នែក។ សម្រាប់រោងជាងឈើល្មមៗ ដូចជាការធ្វើធ្នើរនិងការតុបតែង MDFអាចជាជម្រើសល្អបំផុត។

សមាសភាព

MDFចាប់ផ្ដើមពីកំទេចឈើចេញពីរណារនិងដែកឈូស-ដែលភាគល្អិតតូចៗនិងចំនែកនៃឈើដែលវាត្រូវបានបង្កើតឡើងទៅផលិតផលឈើកិនឧស្សាហកម្ម។ បន្ទាប់ពីយកសារធាតុទឹកចេញម្ដងៗ សសៃរឈើទាំងនេះត្រូវបានផ្សំឡើងជាមួយនិងជ័រនឹងក្រមួន(wax)ហើយបង្កើតទៅជាបន្ទះ។ ក្រោមការដុតកំដៅនិងកំលាំងសង្កត់ខ្លាំង បន្ទះឈើទាំងនេះគឺត្រូវបានសង្កត់ហើយក្លាយជារឹងណែនជាមួយនិងសំបករឹងមាំ។ នៅដំណាក់កាលចុងក្រោយនៃការផលិត ម៉ាស៊ីនយក្សធ្វើឱ្យបន្ទះក្តាររាបស្មើរ ធ្វើឱ្យការបញ្ចប់របស់ពួកវាទន់រលោងមុននឹងកាត់វាទៅជាទំហំខ្នាតជាក់លាក់។

អ្វីដែលអាចរកបាន

ជាទូទៅក្ដារMDFគឺមានពណ៌ត្នោតឬក៏ពណ៌ត្នោតចាស់ហើយនិងត្រូវបានលក់ជាបឋមក្នុងសន្លឹកឈើកំរាស់ ១/២អ៊ីន ឬក៏៣/៤អ៊ីមួយណាក៏បាន។​ អាស្រ័យលើកន្លែងដែលអ្នករស់នៅសន្លឹកដែលមានទំហំធំជាងគេនិងក្រាស់បំផុតគួរតែតំលៃដែលអ្នកចំណាយមិនលើសពី ៥០ ដុល្លារ។ គួរកត់សម្គាល់ផងដែរថាក្តារ MDF អាចត្រូវបានសម្គាល់ឬបោះត្រាដើម្បីបង្ហាញពីគុណភាពជាក់លាក់មួយ។ ឧទាហរណ៍សញ្ញាសម្គាល់ពណ៌ខៀវឬក្រហមមានន័យថាក្តារមួយធន់ជាមួយភ្លើងឆេះ។ សញ្ញាណសំគាល់ពណ៌បៃតងបង្ហាញថាវាធន់នឹងសំណើម។

គុណសម្បតិ្ត

ការធ្វើការជាមួយនិងក្ដារMDFគឺដូចគ្នាទៅនឹងការធ្វើការជាមួយនិងឈើពិតដែរ។ អ្នកមិនត្រូវការជំនាញអ្វីថ្មីទេឬក៏ឧបករណ៍ពិសេសៗទេ។ តាមពិតអ្នកទំនងជាអាចដឹងថាបើប្រៀបធៀបជាមួយការអារនិងការព្យាយាមធ្វើការលម្អិតជាមួយនឹងដុំឈើរឹង MDFគឺងាយស្រួលបត់បែនជាង។ សម្រាប់គំរោងតូចៗ ដូចជាទូរដាក់សៀវភៅឬក៏ទូរដាក់ឥវ៉ាន់ វាធ្វើឲ្យអ្នកប្រើប្រាស់និងថវិការរបស់អ្នកប្រើគួរជាទីគាប់ចិត្ត។ លើសពីនេះទៀតផ្ទៃរបស់វាទទួលយកថ្នាំលាបបានយ៉ាងល្អនិងថែមទាំងផ្តល់នូវមូលដ្ឋានងាយស្រួលសម្រាប់ស្រទាប់បន្ទះឈើស្តើងៗផងដែរ។


គុណវិបត្តិ

អ្នកប្រហែលជាកំពុងគិតថាទាំងនេះត្រូវមានគុណវិបត្តិខ្លះៗក្នុងការប្រើ MDF ។ អ្នកនិយាយត្រូវហើយ។ មាន​រឿងជាច្រើនមួយ​ចំនួន…

Handle with care: ធ្ងន់ជាឈើ plywood MDF-ជាពិសេសបន្ទះMDFទំហំពេញ-អាចពិបាកដើម្បីកាន់ដោយគ្មានបន្ថែមដៃទាំងគូរ។ យកចិត្តទុកដាក់នៅពេលដឹកជញ្ជូន MDF ព្រោះថាជ្រុងគែមរបស់វាងាយស្រួលបំផ្លាញ និងផ្ទៃរបស់វារលោងគឺងាយស្រួលឆ្កូតច្រើនជាង plywoodឬក៏ឈើពិត។

Water wary: នៅក្នុងស្ថានភាពដែលមិនត្រូវបានការពារ សសៃរក្ដារក្លាយជាទន់ខ្សោយ ហើមឬក៏ការបាក់នៅពេលដែលប៉ះពាល់បរិមាណទឹកស្ដួចស្ដើង។ គុណវិបត្តិនោះនិងកំណត់យ៉ាងខ្លាំងក្លានៃការអនុវត្តន៍MDFអាចត្រូវបានប្រើ ប្រើសិនបើវាមិនមែនជាMDFទប់ទល់និងសំណើម ដែលអាចងាយស្រួលរកបានក្នុងពេលបច្ចុប្បន្ន។

Dust settles: ការធ្វើការជាមួយនិងMDFមានទំនោរបង្កើតធូលីច្រើន និងមិនគ្រាន់តែធូលីដែលហៀរចេញពីដំណើរនៃការកិនទេ ប៉ុន្ដែជាជំពូកម្សៅសាយភាយដែលបង្កើតភាពកខ្វក់និងការសន្ទះខ្យល់។ ចេញទៅក្រៅនៃតំបន់ការងាររបស់អ្នក រួចគ្របដណ្ដប់សំភារះដែលអ្នកចង់ការពារ និងក្រោយមករបៀបចំដើម្បីម៉ាស៊ីនបូមធូលី។

Health risks: MDF ភាគច្រើនបានផ្ទុកសារធាតុ urea-formaldehyde ដែលសង្ស័យថាជាសារធាតុបង្កជំងឺមហារីក។ ទោះបីជាវាបង្កឲ្យមានបញ្ហាដល់សុខភាពក៏ដោយ ក៏MDFនៅតែមានដំណើរការ។ ដូចនេះនៅពេលដែលអ្នកកំពុងធ្វើការជាមួយនិងសំភារះទាំងនេះ វាគឺល្អបំផុតក្នុងការធ្វើការនៅខាងក្រៅផ្ទះឬក៏មានខ្យល់អាកាសចេញចូលគ្រប់គ្រាន់នៅក្នុងផ្ទះរបស់អ្នក។ អ្នកថែមទាំងអាចប្រាថ្នាធ្វើការឲ្យបានយូរនិងពាក់ឧបករណ៍សំរាប់ជួយដល់ការដកដង្ហើម។

សន្មតថាអ្នកមានការប្រុងប្រយ័ត្នដើម្បីការពារសុខភាពផ្ទាល់ខ្លួនរបស់អ្នក MDFផ្តល់នូវអត្ថប្រយោជន៍ជាក់ស្តែងនិងហិរញ្ញវត្ថុ។ ដូចដែលអ្នកបានដឹងពីគុណសម្បត្តិនិងគុណវិបត្តិចំពោះMDF ដូចនេះសូមអ្នកពិចារណាឲ្យបានមត់ចត់ទៅលើMDF

តើមានអ្វីខុសគ្នារវាងការ៉ូដែលមានថ្នាំឲ្យរលោងនិងការ៉ូដែលមិនមានថ្នាំលាបឲ្យរលោង?


អត្ថន័យនៃការមានថ្នាំលាបរលោង(Glazed)

មនុស្សជាច្រើបានសម្មតថាពាក្យ​ “glazed” មានន័យថា ភ្លឺចែងចាំងឬក៏រលោង។ ទោះបីយ៉ាងណាក៏ដោយ នៅក្នុងឧស្សាហកម្មការ៉ូ ពាក្យនេះគឹត្រូវបានគេប្រើដើម្បីបញ្ជាក់ទៅនឹងត្រនាប់នៃសារធាតុកញ្ចាក់ឬក៏កញ្ចាក់រាវដែលវាត្រូវបានដាក់នៅលើការ៉ូសេរ៉ាមិចឬការ៉ូប៉ស៊ឺឡែនស្ទើរតែទាំងអស់។ Glazed គឺជាសាច់រឿងមួយ ជាជាងការពណ៌នាមួយផ្សេងទៀត។

ការ៉ូភាគច្រើនគឺមានសារធាតុរលោង។ glazed អាចក្លាយជាការបញ្ចាប់matte ឬក៏glossy។ មានការ៉ូជាច្រើនដែលអាចរកបាននៅក្នុងការបញ្ចប់ទាំងពីរ- ឧទាហរណ័ដូចជាការ៉ូplainពណ៌ស។ ពួកវានិងត្រូវបានរៀបរាប់ឲ្យដូចការ៉ូmattពណ៌ក៏បានឬការ៉ូglossyពណ៌ក៏បាន ជាមួយនិងការមានglazedក្នុងចំណោមពួកវាទាំងពីរ។

Photo: Glazed Floor tile on stair

                                                Photo: Glazed Floor tile on stair

តើ unglazed មានន័យថាមិច

ការ៉ូជាច្រើនត្រូវបានបង្កើតពីដីឥដ្ឋដែលត្រូវបានដុតដោយភ្លើងនៅក្នុងឡ។ ប្រសិនបើកញ្ចាក់គឺត្រូវបានដាក់ចូលនោះ វាគឺត្រូវបានធ្វើឲ្យរួចរាល់មុនការ៉ូចូលទៅក្នុងឡ។ បន្ទាប់មកកញ្ចាក់ត្រូវបានរលាយនៅលើផ្ទៃដីឥដ្ឋនៃតួការ៉ូកំឡុងពេលដំណើរការដុតភ្លើង។ ក្នុងករណីដែលមិនត្រូវបានដាក់glaze ដែលជាចំលើយមកវិញនោះការ៉ូគឺជឿរជាក់ថាមិនមាន unglazed។ នេះគឺធម្មតាភាពខុសគ្នារវាងការ៉ូមាន glazed និងការ៉ូមិនមាន unglazed

ការ៉ូសេរ៉ាមិចនិងប៉សឺឡែនមិនមាន Unglazedចំនេញពណ៌របស់ពួកវាពីដីល្បាប់រ៉ែដែលបានបង្ហាញនៅក្នុងដីឥដ្ឋដែលការ៉ូនីមួយៗគឺត្រូវបានរួមផ្សំ ឬដោយការបន្ថែមនូវសារធាតុពណ៌ធម្មជាតិ។ សារធាតុពណ៌ដែលសង្កត់ទាំងនេះអាចត្រូវបានរចនាឡើងដើម្បីបង្កើតរូបរាងpattern និងpatternនេះដំណើរការចុះយ៉ាងត្រឹមត្រូវដោយឆ្លងកាត់ការ៉ូ(ពេញតួនៃការ៉ូប៉សឺឡែន) ដែលផ្ទុយស្រឡះដោយគ្រាន់តែរចនានៅលើផ្ទៃនៃការ៉ូ។ នេះផ្ដល់ឲ្យនូវការ៉ូដីដែលមិនមាន unglazed និងបង្ហាញពីលក្ខណនៃធម្មជាតិ។

ដូចការ៉ូunglazedមិនមាន coatingការពារកញ្ចាក់រាវទេ ពួកវានិងស្រូបយកសារធាតុរាវ ដែលនឹងនំាឲ្យមានស្នាមប្រឡាក់។ ដូចនេះវាគឺចាំបាច់ដើម្បីលាបថ្នាំការពារ sealantនៅលើការ៉ូ unglazed ដែលនិងត្រូវទាមទារឲ្យលាប coatingឡើងវិញម្ដងម្កាល។ ដោយការប្រៀបធៀប Glazed tilesនឹងនៅតែមិនមានការជក់ទឹកសម្រាប់វេលារស់នៅរបស់ពួកវា។

អ្នកឯទេសការ៉ូបាតប៉សឺឡែន unglazed matt ជាញឹកញាប់ត្រូវបានគេជ្រើសរើសសម្រាប់លំហអគារពាណិជ្ជកម្មដែលរំពឹងថាមានមនុស្សចរាចរណ៍ច្រើន ឧទារហណ៍នៅក្នុង ឡប់ប៊ីសណ្ឋាគារ អាកាសចរណ៍។ល។ ការ៉ូបាតទាំងនេះគឺធ្ងន់ខ្លាំង ក្រាស់ខ្លំង និងថ្លៃ។ តាំងពីពណ៌និង patternដំណើរការចុះយ៉ាងត្រឹមត្រូវ ប៉ុន្ដែពណ៌ដើមនិង patternនិងនៅតែមើលឃើញ។

Photo: Unglezed floor Tile
                                                Photo : Unglazed Floor Tiles

Unglazed tilesនិងមិនមានការប្រែប្រួល mattនៅក្នុងរូបសណ្ឋាន ជាមួយនិងករណីលើកលែងមួយគួរឲ្យកត់សម្គាល់ៈ ការប៉ូលីការ៉ូប៉សឺឡែនជាច្រើន ដែលចាប់ផ្ដើមរស់រានដូចការ៉ូ unglazed។ ថ្វីបើផ្ទៃឆ្លុះបញ្ចាំងខ្ពស់ដូចកញ្ចក់ក៏ដោយក៏មិនមានពន្លឺចែងចាំងដែរ។ ភាពភ្លឺថ្លារបស់ពួកវាខ្ពស់អាចសម្រេចបានតាមរយះការប៉ូលីជាមួយនិង scale bufferនៃឧស្សាហកម្ម។

ភាពខុសគ្នារវាងការ៉ូ Glazedនិងការ៉ូUnglazed:

 

Glazed Tiles

Unglazed Tiles

ផលិតកម្ម

បច្ចេកទេស

Coatingកញ្ចាក់រាវនៅលើផ្ទៃការ៉ូនៅក្នុងឡគឺត្រូវបានរលាយនៅសីតុណ្ហភាពខ្ពស់បំផុត។

មិនមានCoating

ឥរិយាបទ

ការជ្រើសរើសពណ៌ finishes textures និងម៉ូតគ្មានដែនកំណត់អាចសម្រេចបានការប្រើសប្រាស់បច្ចេកទេសinkjet printing

រូបសណ្ឋានជាលក្ខណដីធម្មជាតិ

ការទប់ទល់និងស្នាមប្រលាក់

non-porous glaze មិនជ្រាបទឹកទេ(ស្រដៀងនិងកញ្ចាក់ដែលមិនជ្រាបទឹក)

សេរ៉ាមិចនឹងជ្រាបទឹកនិងមានស្នាមប្រឡាក់។

ប៉សឺឡែនអាចបឺតស្នាមប្រឡាក់។

កំរាស់

មិនធ្ងន់ឬក្រាស់ទេ

ធ្ងន់ហើយក្រាស់

ការទប់ទល់នឹងភាពរអិល

ជាធម្មតាគ្មានការទប់ទល់និងការរអិល។ ទោះបីជាយ៉ាង បច្ចេកទេសការផលិតទំនើបអាចផលិតពីការប្រែប្រួលប្រឆាំងការរអិល។

ការទប់ទល់ការរអិលតែបន្ដិចដោយធម្មជាតិរបស់ពួកវា

ដូច្នេះសរុបសេចក្ដីមក មានការ៉ូជាច្រើនៈ

  • ជាមួយនិង glossy glaze
  • ជាមួយនិង matt glaze
  • ជាមួយនិង no glaze ប៉ុន្ដែ matt finish
  • ជាមួយនិង no glaze ប៉ុន្ដែការប៉ូលីដើម្បីឲ្យ glossy sheenខ្ពស់

ខាងក្រោមនេះគឺជាវីឌីអូ ដែលវាបង្ហាញពីការ៉ូរបស់ពួកគេទទួលបានភាពរលោង និងបន្ទាប់មកវាត្រូវបានដុតកំដៅនៅក្នុងឡដេលមានប្រវែង១០០ម៉ែត្រដែលដំណើរការលើសពី១,១០០ដឺក្រេស៊ែលសឺស។

Sunday, May 24, 2020

របៀបឥដ្ឋការ៉ូយ៉ាងល្អឥតខ្ចោះនៅកន្លែងសើម


បន្ទប់សើមគឺជាកន្លែងសំខាន់សម្រាប់មនុស្សនៅទូទាំងពិភពលោកដូចជា បន្ទប់ទឹកធំទំនើប ឬកន្លែងងូតទឹកតូចៗ ឬបង្គន់ ផ្ទះបាយ កន្លែងបោកគក់ រានហាល ឬរានហាលផ្ទាល់ដី ឬរានដំបូល។ Sika ផ្តល់ជូននូវរបៀបរៀបឥដ្ឋការ៉ូសម្រាប់ការងារសាងសង់ថ្មី និងការងារតុបតែងថ្មី ទៅតាមតម្រូវការជាក់លាក់នៅក្នុងបន្ទប់សើម ដោយគ្រាន់តែធ្វើតាមជំហានដូចខាងក្រោមប៉ុណ្ណោះ៖

1. អ្នកអាចធ្វើឱ្យផ្ទៃឥដ្ឋការ៉ូខាងលើស្អាត និងរលោង ហើយស្រទាប់ខាងក្រោមត្រូវបានការពារជម្រាបទឹកដោយប្រើផលិតផល SikaTop® Seal -107 ។ វាជាបាយអរស៊ីម៉ង់ត៍ដែលមានភាពបត់បែន និងមានពីរសមាសភាគ។ ផលិតផលនេះបង្ហាញខ្លួនក្នុងឆ្នាំ១៩៨១ ហើយបាននាំមុខគេនៅទូទាំងពិភពលោកខាងផ្នែកការពារជម្រាបទឹកនៅក្នុងបន្ទប់សើម។ ដើម្បីប្រើវា អ្នកគ្រាន់តែលាយសមាសភាគ A និង B មុនពេលប្រើរយៈពេល ៣នាទី ហើយលាបវាដោយប្រើជក់ ឬ ស្លាបព្រាបាយអរ។

2. នៅពេលបន្ទប់សើមរបស់អ្នកត្រូវបានលាបការពារជ្រាបទឹករួចហើយ គឺដល់ពេលត្រូវរៀបក្រាលឥដ្ឋការ៉ូ។ Sika សូមណែនាំនូវឥដ្ឋការ៉ូស៊ីម៉ង់ត៍សម្បូរសារធាតុ Ploymer ដែលមានគុណភាពខ្ពស់ស្របតាមស្តង់ដាអឺរ៉ុបនោះគឺ SikaCeram ® -188 ។ អ្នកគ្រាន់តែបន្ថែមទឹក ៦,៥ លីត្រសម្រាប់ផលិតផលមួយកំប៉ុង ហើយលាយវារយៈពេល ៣នាទី ទើបលាបលើជញ្ជាំង និងកម្រាល។

3. ដើម្បីបង្កើនភាពធន់ និងសោភ័ណភាពនៃកម្រាលឥដ្ឋ និងជញ្ជាំងនោះ Sika សូមណែនាំឱ្យប្រើប្រាស់កំបោរបៀក Sika® Tile ដែលជាប់បានយូរ ការពារជ្រាបទឹក មានពីរធាតុផ្សំ និងជាកំបោរបៀកឥដ្ឋការ៉ូសម័យថ្មី។ វាត្រូវបានរចនាឡើងដើម្បីផ្តល់នូវភាពធន់ខ្ពស់នឹងសារធាតុគីមី និងសំណឹក ហើយមានពណ៌សម្រាប់ជ្រើសរើស។ ការប្រើគឺមានភាពងាយស្រួល ដោយគ្រាន់តែលាយសមាសភាគ A និង B ទុករយៈពេល ៣នាទី។ ផលិតផលនេះអាចលាបដោយប្រើស្លាបព្រាបាយអរ ឬឧបករណ៍បាញ់លាប។ ងាយស្រួលតែមានលក្ខណៈវិជ្ជាជីវៈ។

4. ចុងក្រោយ ក្នុងករណីត្រូវដាក់បំពង់ទុយោឆ្លងកាត់ ឬទុកចន្លោះជុំវិញសម្ភារៈអនាម័យ ឬអ្វីជាក់លាក់ផ្សេងទៀតនោះ យើងមានផលិតផលថ្នាំលាប Sikaflex® -11FC ដែលអាចបំពេញមុខងារយ៉ាងល្អធន់នឹងបាក់តេរី ហើយអាចភ្ជាប់គ្នាបានយ៉ាងល្អ។

របៀបរៀបការ៉ូបាត

នេះនិងជួយឲ្យអ្នកចាប់ផ្ដើមនៅលើជំហានដ៏ត្រឹមត្រួវ

ការ៉ូអាចត្រូវបានចាប់ភ្ជាប់ស្ទើរតែគ្រប់ជញ្ជាំងនិងបាតជាន់។ មុនអ្នកចាប់ផ្ដើមរៀប ផ្ទៃដែលត្រូវរៀបត្រូវតែស្អាតទើបបានរៀប។ វាគួរតែមាននីវ៉ូដែលអាចទទួលយកបាន ស្ងួត គ្មានធូលី គ្មានសារធាតុប្រេង​និងជម្រះសំភារះផ្សេងៗចេញនៅលើផ្ទៃទាំងអស់។ គ្រប់ផ្ទៃទាំងអស់ត្រូវតែមានស្ថេរភាពនិងសមត្ថភាពទ្របន្ទុកបន្ថែម។

ពួកយើងមិនណែនាំឲ្យក្រាលការ៉ូនៅលើក្ដារបន្ទះ(Plywood)Plywood ផ្ទុកទៅដោយធាតុប្រេងដែលហូរជ្រាបជាមួយនិងការប្រែប្រួលសីតុណ្ហភាព និងភាពខ្សោយដែលស្អិតជាប់ជាមួយនិងគ្រោងចាប់។ វាថែមទាំងលូតនិងរួញ ដែលអាចនំាឲ្យរ៉ងភ្ជាប់ផ្លាស់ប្ដូរនិងធ្វើឲ្យការ៉ូបែក។ ម្យ៉ាងវិញទៀត វាថែមទាំងអាចកោងនៅក្នុងបរិយាកាសសើម។ ការ៉ូទាំងអស់មិនអាចរួញ លូត ឬកោង ហើយដូច្នេះនិងប្រេះស្រាំនិងធ្វើឲ្យភ្លាត់ចេញពីកាវស្អិតប្រសិនបើស្រទាប់ក្រោមPlywoodខូច។

ស្រទាប់ក្រោមដែលល្អបំផុតសម្រាប់ការ៉ូនៅលើបានគឺប៉េតុង កម្រាលក្ដារស៊ីម៉ង ឬក៏កម្រាលក្ដារបៀកការពារជម្រាបទឹក។ អ្នកអាចរៀបការ៉ូនៅលើការ៉ូចាស់ប្រសិនបើពួកវា គឺត្រូវបានជួលជុលយ៉ាងត្រឹមត្រូវនៅស្រទាប់ខាងក្រោម។

អ្នកមិនគួរបៀកកំបោរបាយអរនៅលើផ្ទៃមុនរៀបការ៉ូទេ។​ នោះគឺដោយសារនៅពេលដាក់កាវស្អិតនៅលើផ្ទៃដែលត្រូវរៀបការ៉ូគឺបន្ទាប់ពីកន្លែងខ្ពស់នៃមា្នងសិលា ការបៀកបាយអរនៅលើម្នាងសិលាអាចមានប្រតិកម្មមិនល្អ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើមានការលាបបាយអរមុនដំបូងនៅលើជញ្ជាំង បន្ទាប់មកacrylic primer​អាចត្រូវបានប្រើដើម្បីរៀបនៅផ្ទៃលើ ក្រោយមកដែលមានកាវស្អិតអាចត្រូវបានប្រើដើម្បីបិទភ្ជាប់ការ៉ូ។

នៅពេលការ៉ូជាច្រើនគឺត្រូវបានផលិតមានសហគ្រាស្ដង់ដាជាច្រើនដែលពួកគេត្រូវតែប្រជុំដើម្បីត្រិះរិះពិចារណាដែលអាចទទួលយកបាន។ មួយក្នុងចំណោមស្ដង់ដារទាំងនេះព្រួយបារម្ភពីទំហំទប់ទល់នៃផលិតផល។ និយាយម្យ៉ាងទៀត ជាមួយនិងបណ្ដុំនៃការ៉ូ  មួយចំនួនអាចធំស្ដើងជាងការ៉ូផ្សេងទៀត។ នេះជាករណីមួយដែលមានការ៉ូពីគ្រប់ក្រុមហ៊ុនផលិត-តូលេខនេះគឺតូចប្រហែលជា០.៥មីលីម៉ែត្រ។ សម្រាប់ហេតុផលនេះ សូមធ្វើឲ្យប្រាកដថាទទឹកនៃរ៉ងការ៉ូរបស់អ្នកគឺធំគ្រប់គ្រាន់ដើម្បីផ្សំឡើងពីការប្រែប្រួលភាគល្អិតតូចៗ។

នៅពេលដែលរៀបការ៉ូ វាមិនត្រូវបានណែនំាទេ​ដែលពួកវាគឺ“brick bonded” ឧទាហរណ៍ staggered 50%. នេះគឺជាការពិតជាពិសេសការ៉ូដែលមានទំហំលើសពី ៤៥សម។​ ភាគច្រើនអ្នកផលិតនិងណែនាំឲ្យមានចំងាយអតិបរមាប្រវែង១/៣នៃប្រវែងការ៉ូដូចទៅនឹងចំងាយstaggerដែរ។

Wednesday, May 20, 2020

គំនិតនៃការជ្រើសរើសការ៉ូសម្រាប់បន្ទប់ទទួលភ្ញៀវ

សេចក្ដីណែនាំ

តាមប្រពៃណី ម្ចាស់ផ្ទះភាគច្រើនបានកំណត់ការក្រាលការ៉ូតាមជាន់ដើម្បីគ្រាន់តែរចនាបន្ទប់ទឹកនិងផ្ទះបាយ។ ទោះយ៉ាងណាក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ អ្នកនិយមនិន្នាការកាន់តែច្រើនឡើងៗ កំពុងចង្អុលបង្ហាញពីចំនង់ចំនូលរបស់ពួកគេសម្រាប់ការ៉ូដែលជាជម្រើសនៃបាតបន្ទប់ទទួលភ្ញៀវ។ ក្រៅពីការផ្តល់នូវបន្ទប់ទទួលភ្ញៀវគួរឱ្យរំភើប អត្ថប្រយោជន៍សំខាន់ៗផ្សេងទៀតទាក់ទងនឹងការអនុវត្តជាក់ស្តែង ប្រសិទ្ធភាពនៃការចំណាយ អនាម័យនៃផ្ទះសម្បែង និងភាគច្រើនជម្រើសដែលអាចសម្រេចបានស្ទើរតែគ្មានការកំណត់។

Photo: Marble Effect Floor Tiles

ការ៉ូបាតគឺមានអាយុកាលយូរអង្វែងនិងការរក្សារូបរាងរបស់ពួកវាមិនឲ្យខូចបានគ្រប់ទសវត្សរ៍

បន្ទប់ទទួលភ្ញៀវរបស់អ្នកពិតជាកន្លែងដែលបង្ហាញនូវគុណតំលៃនៃផ្ទះរបស់អ្នក- វាគឺជាបន្ទប់សម្រាប់អ្នកនិងគ្រួសាររបស់អ្នករស់នៅស្ទើរតែគ្រប់ពេល។ ដូចនេះវានិងមានសំលេងដើរច្រើនក្នុងចំណោមបន្ទប់ទាំងអស់ និងដូច្នេះគឺងាយស្រួលសឹករិចរឹលនិងប្រេះស្រុំា។ ប៉ុន្តែនេះពិតជាបរិយាកាសដែលធ្វើឲ្យកម្រាលការ៉ូបែបធម្មជាតិ ដូចជាប្រភេទឈើអ៊ក(Oak) និង marble ក៏ទទួលរងផងដែរ។ ដើម្បីរក្សាការក្រាលកម្រាលធម្មជាតិឲ្យមើលទៅស្រស់បំព្រងនៅក្នុងបរិយាកាសជុំវិញដែលងាយនឹងមានសំណឹកដូចជាបន្ទប់ទទួលភ្ញៀវគឺថ្លៃជាទីបំផុត។ ហើយប្រសិនបើការថែរទាំថ្លៃមិនកើតឡើង កម្រាលការ៉ូធម្មជាតិមើលទៅនឹងមានស្នាមឆូតនិងភាពសឹក។ ថែមទាំងកម្រាលព្រំក៏ទទួលរងផងដែរ- មិនត្រឹមតែការធ្វើឲ្យរិចរិលម្ដងបន្តិចៗពីសំលេងជើងដើរ ប៉ុន្ដែថែមទាំងមកពីការប៉ះពាល់ពន្លឺព្រះអាទិត្យ ជារឿយៗការធ្វើឲ្យបន្ទប់ទទួលភ្ញៀវរបស់អ្នកមើលទៅបាត់សោភណភាពអាចបណ្ដាលមកពីផលអាក្រក់ពីរឬក៏យ៉ាងតិចបីករណីដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ការ៉ូបាតគឺប្រើប្រាស់បានយូរមិនគួរឲ្យជឿរនិងមិនងាយនិងរងផលប៉ះពាល់ពីបញ្ហាទាំងនេះ ការផ្តល់នូវភាពស្រស់ថ្លាដល់បន្ទប់ទទួលភ្ញៀវរបស់អ្នក ដែលគន់មើលទៅភ្លឺថ្លាពេញមួយឆ្នាំដោយមិនរងផលពីសំលេងសំរឹបជើង ការប្រើប្រាស់ត្រូវឬការប្រើប្រាស់ខុសដែលនិងធ្វើឲ្យបន្ទប់ទទួលភ្ញៀវរបស់អ្នកនឹងនៅស្ថិតស្ថេរ។

Photo: Decorative Floor Tiles

ការ៉ូគឺងាយស្រួលសំអាតនិងថែរទាំ

កម្រាលបន្ទប់ទទួលភ្ញៀវគឺងាយស្រួលរងគ្រោះដោយសារតែធូរលីដីជាញឹកញាប់ មិនថាតែការកំពប់ការហ្វេឬក៏ស្រាបៀរ អាហារ ស្បែកជើងកខ្វក់ ការលេងរបស់ក្មេងឬក៏ទឹកទៀន។

ជាអចិន្រ្ដៃកំទិចដីអាចធ្វើឲ្យប្រលាក់កម្រាលការ៉ូធម្មជាតិ ដូចជាឈើនិងថ្មដែលពួកវាគឺទ្រុឌទ្រោមដោយសារទឹក ថែមទាំងកម្រាលព្រំដែលវាត្រូវបានបំផ្លាញដោយសារតែក្លិន។ ដើម្បីថែរទាំការ៉ូបាតនៅលំហដែររវល់ខ្លាំងនៃបន្ទប់ទទួលភ្ញៀវតំរូវឲ្យមានការសំអាតព្រំដែលមានជំនាញឬក៏ការយកចេញស្នាមប្រលាក់ខ្លាំង។ ទោះបីជាយ៉ាងក៏ ការ៉ូគឺពិតជាយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការថែរទាំ។ ច្រាសធម្មតាឬក៏ក្រណាត់ជូតចេញនូវប្រភេទស្នាមប្រឡាក់ឬភាពកខ្វក់ ការរក្សាការ៉ូឲ្យដូចថ្មីដូចជាថ្ងៃដែលពួកវាត្រូវរៀបមុនដំបូង។

Photo: Wood Effect Floor Tiles

Floor Tiles Support Domestic Hygiene and Sufferers of Allergies and Hay Fever

ដោយសារតែធម្មជាតិដ៏អស្ចារ្យរបស់ពួកវាមិនអនុញ្ញាតឲ្យទឹកឬខ្យល់ឆ្ងងកាត់បាន ការ៉ូទាំអស់គឺគ្មានសមត្ថភាពនៃការចាប់យកសត្វល្អិតគួរឲ្យស្អប់ទាំងនេះដែលអាចបង្ករឲ្យមានជំងឺនៅក្នុងផ្ទះ។ Spores ធូលី សក់(មនុស្សឬសត្វ) pollen និងសត្វល្អិតធម្មតាទាំងឡាយមិនមានកន្លែងដើម្បីលាក់ខ្លួននៅលើការ៉ូបាតឡើយ។ នេះផ្តល់នូវប្រព័ន្ធអេកូឡូស៊ីដែលមានសុខភាពល្អនិងអនាម័យផ្ទះសំបែងសម្រាប់គ្រួសារជាជាងកំរាលព្រំឬកម្រាលធម្មជាតិនៅក្នុងបន្ទប់ទទួលភ្ញៀវ។ កំរាលការ៉ូគឺជាការគាំទ្រយ៉ាងពិសេសទៅនិងអ្នករងទុក្ខជាច្រើននៃគ្រុនក្ដៅនិងអាលេហ្ស៊ីផ្ទះសំបែង។

Photo: Sauco Floor Tiles

ការ៉ូនិងកំដៅ Underfloor បង្កើតសម្រាប់ភាពកក់ក្ដៅក្នុងបន្ទប់ទទួលភ្ញៀវ

អនុស្សាវរីយ៍ដែលបានឆ្លុះបញ្ចាំងពីការបោះជំហានចូលបន្ទប់ទឹកត្រជាក់នៅព្រឹករដូវរងាររបស់អង់គ្លេសនៅតែធ្វើឱ្យមនុស្សបាក់ស្បាត។ ទោះបីយ៉ាងណាក៏ដោយការធ្វើបែបនេះជាយុគសម័យកន្លងហួសទៅហើយ។ ធម្មតាការពិតគឺថាការ៉ូជាវត្ថុចំលងកំដៅល្អបំផុត-នោះគឺហេតុដែលការ៉ូប៊ឺតកំដៅពីផ្ទៃជើងរបស់អ្នកលឿនបំផុតហើយដូចនេះធ្វើឲ្យមានអារម្មណ៍ត្រជាក់ ទោះបីពួកវាមានសីតុណ្ហភាពដូចនិងកម្រាលព្រំក៏ដោយ។​ ផ្នែកខាងលើនេះហើយគឺថាការ៉ូស្រូបកំដៅលឿនបំផុត។ ដូច្នេះការ៉ូនៅបន្ទប់ទទួលភ្ញៀវបានរួមបញ្ចូលជាមួយពន្លឺunderfloorគឺតាមពិតមួយក្នុងចំណោមវិធីដ៏មានប្រសិទ្ធភាពភាគច្រើននៃការធ្វើបន្ទប់កក់ក្ដៅ។ ក្នុងការរៀបចំកកំដៅបែបនេះ ការ៉ូស្រូបកំដៅលឿនបំផុត ជុំវិញជើងរបស់អ្នកពោរពេញដោយភាពកក់ក្ដៅនិងរក្សាបន្ទប់ទទួលភ្ញៀវរបស់អ្នកឲ្យកក់ក្ដៅ។

Photo: Floor Tiles with Underfloor Heating

ការជ្រើសរើសដ៏ធំបំផុតនៃការ៉ូបាតបន្ទប់ទទួលភ្ញៀវដែលអាចប្រើបាន

នៅពេលដែលនិយាយពីការ៉ូបាតបន្ទប់ទទួលភ្ញៀវមានការជ្រើសរើសដ៏ល្អនៃម៉ូត pattern ពណ៌ និងtextures ដើម្បីជ្រើសរើសពី-ពីម៉ាបទៅឈើ ពី from monochrome concrete ទៅជាការ៉ូpolychrome encaustic ពី distressed wood ទៅ multi-hued slate។ ការ៉ូទាំងនេះធ្វើឲ្យដូចបេះបិតដែលពួកវាស្ទើរតែមិនអាចមើលស្គាល់ពីវត្ថុពិត ទោះបីជាយ៉ាងណាក៏ដោយពួកវាមានអាយុកាលយូរអង្វែង អនាម័យ និងងាយស្រួលថែរទាំ។

ដូចជាការផ្គត់ផ្គង់នៃជំរើសគ្មានកំណត់មានន័យថាអ្នកអាចបង្កើតភាពផ្ទាល់ខ្លួនរបស់អ្នកក្នុងដើម្បីស្វែងរកការ៉ូសម្រាប់បន្ទប់ទទួលភ្ញៀវរបស់អ្នក ជាជាងត្រូវបានចងភ្ជាប់ដោយជម្រើសមានកំណត់បានផ្ដល់ដោយព្រំឬក៏សំភារះធម្មជាតិ។ ឬក៏ប្រសិនបើអ្នកសម្រចចិត្តរួចរាល់ទៅលើការរចនាបន្ទប់ទទួលភ្ញៀវរបស់អ្នកឬក៏ប្លង់គ្រឿងសង្ហារឹម ជម្រើសដែលគ្មានទីបញ្ចាប់មានន៏យថាដោយការជ្រើសរើសការ៉ូអ្នកនិងស្វែងរកការគូរផ្គងដ៏ត្រឹមត្រូវ។

Photo:  Atelier Wood Effect Floor Tiles


Tiles Are An Extremely Cost Effective Option

ការ៉ូជាជម្រើសដែលមានតំលៃសមរម្យជាងសំភារះធម្មជាតិ(ដូចជា ឈើអ៊ក ម៉ាប និងslate)ដែលពួកវាយកគំរូតាម នូវតំលៃថែរទាំរបស់ពួកវាគឺថែមទាំងទាបបំផុត និងអាយុកាលរបស់ពួកវាយូរអង្វែង។ ម្យ៉ាងវិញទៀត នៅពេលបានរួមបញ្ចូលជាមួយពន្លឺunderfloor ការ៉ូធ្វើឲ្យបន្ទប់ឡើងពន្លឺនៅក្នុងថាមពលពន្លឺទាន់សម័យ ដូចនេះជួយកាត់បន្ថយការប្រើប្រាស់ថាមពលនិងវិក័យប័ត្ររបស់អ្នក។ ទ្រព្យអសកម្មទាំងនេះបានរួមបញ្ចូលគ្នាបង្កើតការ៉ូដែលមានតំលៃសមរម្យនិងជាជម្រើសដ៏ល្អសម្រាប់បរិស្ថានជុំវិញក្នុងបន្ទប់ទទួភ្ញៀវរបស់អ្នក។

ការសនិ្នដ្ឋាន

គុណភាពការ៉ូដ៏ល្អខាងលើនេះដូចជាមិនស្មើរភាពនៅពេលនិយាយដល់កម្រាលបន្ទប់ទទួភ្ញៀវ។ ការជ្រើសរើសការ៉ូផ្ដល់ឲ្យអ្នកនូវឱកាសដើម្បីបង្កើតការមើលឃើញដោយខ្លួនរបស់អ្នកផ្ទាល់ដែលរួមបញ្ចូលដោយ សម្រស់ ម៉ូត ការអនុវត្តន៍ ផាសុខភាព  cosines និងសេដ្ឋកិច្ច-ការរួមបញ្ចូលគ្នាដ៏ល្អបំផុតនៃការរស់នៅទាន់សម័យនិងបន្ទប់ទទួលភ្ញៀវ។ ដូចនេះតើហេតុអ្វីបានធ្វើឲ្យអ្នកពីចារណាទៅលើសំភារះការ៉ូដទៃទៀតសម្រាប់បន្ទប់របស់អ្នក? នៅក្នុងអត្ថបទបន្ទាប់ ពួកយើងនិងចង្អុលបង្ហាញប្រភេទការ៉ូល្អបំផុត​ ដែលប្រើប្រាស់ល្អបំផុតសម្រាប់បាតបន្ទប់ទទួលភ្ញៀវរបស់អ្នក។

Sunday, May 17, 2020

តើមានអ្វីខុសគ្នារវាងការ៉ូបាត និង ការ៉ូជញ្ជាំង?


តើមានអ្វីខុសគ្នារវាងការ៉ូបាត និង ការ៉ូជញ្ជាំង?

១/ ការ៉ូដែលត្រៀមទុកសម្រាប់ប្រើជាការ៉ូជញ្ជាំងជាញឹកញាប់ស្រាលនិងស្ដើងជាងការ៉ូបាត

២/ ផ្ទៃរលោងត្រូវបានប្រើក្នុងការផលិតការ៉ូជញ្ជាំង គឺមានភាពខុសប្លែងគ្នាទាំងអស់ដែលបានប្រើក្នុងការផលិតការ៉ូបាត​ និងមិនត្រូវឌីសាញឡើងដើម្បីធន់នឹងភាពសឹករិចរឹលពីកំលាំងដើរទៅដើរមកទេ។

៣/ ការ៉ូផ្សេងៗគ្នាអាចត្រូវបានបង្កើតឡើងពីប្រភេទនៃដីឥដ្ឋផ្សេងៗគ្នានិងប្រភេទកញ្ចាក់ផ្សេងៗគ្នា។ ការ៉ូដែលបានផលិតមកសម្រាប់តែជញ្ជាំងគឺមិនបានត្រៀមទុកមុនក្នុងការទប់តល់ជាមួយនឹងកំលាំងជាមុនទេ។

៤/ ពិតប្រាកដណាស់ការ៉ូបាតអាចត្រូវបានតំឡើងនៅលើជញ្ជាំង ទោះបីយ៉ាងណា ពួកវានិងនៅតែហៅថាជា ការ៉ូបាតដដែល។ ឧទាហរណ៍ ទំហំការ៉ូ ៣០x៦០របស់យើងភាគច្រើន គឺជាការ៉ូបាត ប៉ុន្ដែភាគច្រើនមិនត្រូវបានសម្រាប់តំឡើងនៅលើជញ្ជាំងបន្ទប់ទឹកទេ។ ប៉ុន្តែពួកវាគឺនៅតែបញ្ជាក់ថាជាការ៉ូបាត។

តើអ្នកណាសម្រាប់ថាមួយណាជាមួយណា?

តាមរយះប្រព័ន្ធវាយតំលៃឯករាជ្យក្នុងការចាត់ចំណាត់ថ្នាក់នូវប្រភេទការ៉ូ សេរ៉ាមិច និងប៉សឺឡែន តាមរយះកំលាំងនិងភាពឌន់របស់វា។ ការវាយតម្លៃរបស់វិទ្យាស្ថានប៉សឺឡែនអ៊ីណាមែល ( PEI rating) នៃការ៉ូគឺជារង្វាស់នៃភាពសឹកនិងភាពប្រេះកំរិតណាដែលការ៉ូអាចយកបាន៖

ក្រុមសូន្យៈ ការ៉ូទាំងនេះគឺមិនត្រូវបានវាយតំលៃទេ ហើយគឺសាកសមសម្រាប់ប្រើនៅលើជញ្ជាំង

ក្រុមទី១: ការ៉ូទាំងនេះគឺសមរម្យសម្រាប់តែតំបន់ដែលមានសកម្មភាពតិចប៉ុណ្ណោះ ដែលជាកន្លែងស្បែកជើងប្រហែលជាមិនត្រូវបានប្រើ ដូចជានៅជាន់លើមិនសាកសម។ ផ្ទៃខាងលើនៃការ៉ូអាចងាយស្រួលកត់សម្គាល់ឬក៏ស្នាមឆ្នូតដោយចំនួនតូចនៃការព្យាបាលយ៉ាងខ្លាំងតែប៉ុណ្ណោះ។

ក្រុមទិ២: តំបន់នៃផ្ទះដែលមិនត្រូវបានដាក់សំញែងនៅកំរិតខ្ពស់នៃកន្លែងចរាចរណ៍ ឬក៏ទំនងជាមិនមានទំនាក់ទំនងជាមួយនឹងបរិមាណដ៏សំខាន់នៃភាពកខ្វក់ឬក៏សំភារះដែលធ្វើឲ្យសឹករិចរឹលផ្សេងទៀត។ ដូចនេះនៅហលនិងផ្ទះបាយនឹងមិនត្រូវបានប្រើនៅទីនេះទេ ប៉ុន្ដែសំរាប់បន្ទប់ទទួលភ្ញៀវនិងបន្ទប់ទឹកគឺប្រើបាន។

ក្រុមទី៣: តំបន់រស់នៅណាមួយ ឬក៏តាមពិតទៅនៅតំបន់ពាណិជ្ជកម្មមួយចំនួនគឺមិនមែនជាការហួសហេតុទេ ដែលជាកន្លែងបង្ហាញនៃភាពកខ្វក់។ល។

ក្រុមទី៤: តំបន់រស់នៅ តំបន់ពាណិជ្ជកម្មណាមួយដូចជាភោជនីយដ្ឋាន តំបន់តាំងពិព័រណបន្ទប់សណ្ឋាគារ  បន្ទប់តាំងបង្ហាញ ដែលកន្លែងទាំងនោះអាចមានចរាចរណ៍ខ្លាំង។

ក្រុមទី៥: កន្លែងចរាចរណ៍សំខាន់ឬក៏មមាញឹកបំផុត ដូចជាមជ្ឍមណ្ឌលហាងទំនិញ ច្រកចូលមណ្ឌលពាណិជ្ជកម្ម ឡបប៊ីសណ្ឋាគារ និងកន្លែងធ្វើការងារឧស្សាហកម្ម។ ការ៉ូទាំងនេះជាទូទៅថ្លៃច្រើនជាងការ៉ូនក្នុងចំណាត់ថ្នាក់ផ្សេងៗទៀត។

ការ៉ូផ្សេងទៀតដែលគឺជាមិនមែនវ៉ាយតំលៃឬក៏ធ្លាក់គុណសម្បិត្តសូម្បីតែការវាយតំលៃចំណាត់ថ្នាក់ទី១គឺត្រូវបានបញ្ជាក់ថាជាការ៉ូជញ្ជាំង។ ការ៉ូជញ្ជាំងត្រូវបានប្រើនៅលើជញ្ជាំងទាំងអស់។ ការ៉ូបាត (ការ៉ូផ្សេងទៀតដែលបានសម្រេចការវ៉ាយតំលៃនៅថ្នាក់១-ថ្នាក់៥)គឺត្រូវបានបង្កើតពីសំភារះនោះគឺជាសាកសមសម្រាប់ការតំឡើងនៅលើជាន់អគារ។ កញ្ចាក់គឺប្រើប្រាស់បានយូរ និងពួកវាគឺធ្ងន់ជាងការ៉ូជញ្ជាំងរហូតដល់២០%។

សង្ខេបៈ ការ៉ូជញ្ជាំងគឺសាកសមសម្រាប់ជញ្ជាំងតែប៉ុណ្ណោះ​​-ការ៉ូបាតអាចបន្តទៅមុខបានទៀត។


ភាពខុសគ្នារវាងការ៉ូជញ្ជាំងនិងការ៉ូបាត និងម៉ូតៈ

ដោយសារតែលក្ខណៈការមិនអាចជឿរទុកចិត្តបានឬក៏ការ៉ូកញ្ចាក់ធម្មជាតិនៃការ៉ូសេរ៉ាមិចនិងប៉សឺឡែន​ ហើយនិងកញ្ចាក់ឡើងរឹងដែលជាទូទៅត្រូវបានគេដុតនៅលើផ្ទៃខាងលើរបស់វា ធម្មតាការ៉ូត្រូវបានស្វែងរកនៅក្នុងបន្ទប់ទឹក បន្ទប់សើម និងចង្រ្កានបាយ។ យ៉ាងហោចណាស់ កន្លែងលាងដៃនិងតំបន់ជុំវិញអាងងូតទឹកគូរតែមានការ៉ូ backsplash នៃការ៉ូជញ្ជាំង។ នេះគឺដើម្បីការពារទឹកកុំឲ្យបំផ្លាញផ្ទៃខាងលើនៃPainted Plasterនៅក្នុងផ្ទះ។

ម៉ូតជាច្រើនការ៉ូជញ្ជាំងគឺត្រូវបានបង្ហាញជាមួយនិង Gloss finish ខ្ពស់។​ ដោយសារតែrisk នៃការរអិល វាគឺជារឿងធម្មតាដើម្បីស្វែងរកការ៉ូមាន​gloss ខ្ពស់នៅលើបាតបន្ទប់ទឹក។

វាគឺធម្មតាខ្លាំងណាស់ដើម្បីស្វែងរកការ៉ូជញ្ជាំងជាមួយនិងការតុបតែស្អាតជាងការ៉ូបាត។ Coloured bands, trims, borders, and listellos(​ជាញឹកញាប់មានលក្ខណៈពិសេសនៃmosaics)ជួនកាលដាក់នៅក្នុងការតំឡើងការ៉ូជញ្ជាំង។ mosaics អាចផ្ទុកទៅដោយនូវបំនែកតូចៗនៃpolished travertine, mother of pearl កញ្ចាក់ និងbrushed aluminium។ គោលបំណងគឺជាការតុបតែដ៏ស្អាត និងដើម្បីលុបបំបាត់ចោលគំហើញផ្សេងៗដដែលនៃភាពទូលាយ, unicolour wall។ គំហើញនេះអស្ចារ្យណាស់ក្នុងនៅក្នុងការតំឡើងជាមួយនិងជាន់ការ៉ូបាតទៅដល់ពិដាន។