Friday, July 10, 2020

តើការ៉ូបាតត្រជាក់ឬ?


សេចក្ដីណែនាំ

ជាញឹកញាប់វាគឺត្រូវបានអះអាងដោយមនុស្សនៅក្នុងអគាពាណិជ្ជកម្មដែលការ៉ូជាច្រើនគឺជាសំភារះមួយក្នុងចំណោមសំភារះផ្សេងទៀតដែលអាចធ្វើឲ្យកម្រាលបាតត្រជាក់ស្រួល។ ប៉ុន្ដែនេះគឺជាករណីពិតប្រាកដដែរឬទេ? នៅក្នុងអត្ថបទយើងនិងលើអំនះអំនាងដើម្បីការធ្វើពិសោធន៍នេះ។

ការចំលងកំដៅនៃសម្ភារៈ

ការបញ្ជូនកំដៅជាប់ទាក់ទងការផ្លាស់ប្ដូរនៃកំដៅចាប់ពីវត្ថុក្ដៅទៅវត្ថុក្ដៅមួយផ្សេងទៀត,​ ជាជាងការ បញ្ជូននៃភាពត្រជាក់រវាងតួខ្លួនទាំងសងខាង។ ដូចនេះនៅពេលដែលយើងចាប់កាន់ដុំទឹកកកហើយដៃរបស់យើងទទួលបានភាពត្រជាក់ យើងមិនប្រាកដថាកំពុងតែស្រូបយកសារធាត់ ត្រជាក់ពីទឹកកកទេ។ ពិតណាស់ កំដៅគឺកំពុងតែបញ្ជូញចេញមកក្រៅពីដៃដែលកក់ក្ដៅរបស់យើងនៅក្នុងដុំទឹកត្រជាត់ ហើយដូច្នេះដៃរបស់យើងក្លាយជាត្រជាក់ខ្លាំង(និងផ្ទៃទឹកចាប់ផ្ដើមរលាយ)។

មិនមែនគ្រប់សំភារះបញ្ជូនកំដៅ(ឬក៏តាមពាក្យនៃវិទ្យាសាស្រ្ត ចំលងកំដៅ(conducts)” ) កំដៅនៅអត្រាដូចគ្នាទេ។ សំភារះមួយចំនួន-ដូចជាដែកឬថ្ម-ចំលងកំដៅបានល្អណាស់ ចំណែកឯផ្សេងទៀត-ដូចជាក្រណាត់ឬខ្យល់ មានការចំលងកំដៅទាបហើយដូចនេះដើរតូជាអ៊ីសូឡង់ដ៏ល្អ។ ឧទាហរណ៍ការ៉ូ គឺចំលងកំដៅបានល្អជាងកំរាលព្រំឬឈើ។ ដូច្នេះ នៅពេលដែលអ្នកបោះជំហានចេញពីគ្រែទៅកំរាលព្រំនៅពេលព្រឹកដ៏ត្រជាក់​ កម្រាលព្រំមិនមានសមត្ថភាពចំលងកម្ដៅដើម្បីប្ដូរកំដៅពីបាតជើងរបស់អ្នកបានយ៉ាងងាយដូចកម្រាលការ៉ូទេ។ ដោយហេតុនេះ កម្រាលព្រំមានអារម្មណ៍ថាកកក្ដៅជាងកម្រាលការ៉ូ ថ្វីត្បិតតែការពិតដែលទាំងកម្រាលព្រំនិងការ៉ូទាំងពីរនិងគឺស្រោបដោយសីតុណ្ហភាពដូចគ្នា។

ដង់ស៊ីតេសំភារះ

ទោះបីជាញឹកញាប់ដូចទៅនិងការបង្ហាញនៃមួលហេតុយ៉ាងពេញលេញថាហេតុអ្វីការ៉ូទាំងអស់មានអារម្មណ៍ថាត្រជាក់ជាងកម្រាលព្រំនៅពេលអាកាសធាតុត្រជាក់មិនប្រាកដថាធម្មតាដូចខាងលើនោះទេ។​ ការប្រែប្រួលមួយទៀតដែលដើរតួយ៉ាងសំខាន់ក្នុងការបង្កើតការបំភាន់ដែលផ្ទៃមួយគឺត្រជាក់ជាងផ្ទៃមួយទៀត ទោះបីធាតុទាំងពីរគឺមានសីតុណ្ហភាពដូចគ្នាក៏ដោយ គឺជាដង់ស៊ីតេនៃវត្ថុធាតុដើមដែលពាក់ព័ន្ធ។ នៅក្នុងការអនុវត្តន៍ ប្រសិនបើអ្នកមានសំភារះដែលមានទំហំស្មើរខុសគ្នា(ឧទាហរណ៍ មាឌ) នៅឯសីតុណ្ហភាព១០អង់ស្សាហើយអ្នកចង់បន្ថែមសីតុណ្ហភាពរបស់ពួកវាដល់២០អង់ស្សា ដង់ស៊ីតេនៃសំភារះទាំងពិរនេះនិងត្រូវការស្រូបយកថាមពលកំដៅឲ្យបានច្រើនដើម្បីឲ្យដល់សីតុណ្ហភាពដែលចង់បាន។ ដូច្នេះដោយសារការ៉ូមានដង់ស៊ីតេល្អជាងព្រំ វានិងស្រូបយកថាមពលកំដៅបានច្រើនពីបរិយាកាសខាងក្រៅនៃបាតជើងរបស់អ្នកជាងទំហំមាឌដូចគ្នានៃកម្រាលព្រំ។

ហេតុអ្វីបានជាការ៉ូមានអារម្មណ៍ថាត្រជាក់ជាងកម្រាលព្រំ នៅពេលដែលកម្រាលបាតត្រជាក់

ដើម្បីទទួលបានការយល់បានកាន់តែច្បាស់នៃលក្ខណរូបវិទ្យាពិតប្រាកដ តោះយើងមកមើលអ្វីដែលនិងបន្ដឲ្យមានកំរិតម៉ៃក្រូស្កូពិច(microscopic)ច្រើន។ ដោយភ្លាមៗនោះជើងទទេរបស់អ្នកប៉ះនិងកម្រាលព្រំ សសៃរដែលអ្នកប៉ះជាមួយ ដែលមិនមានដង់ស៊ីតេជាពិសេសទេ ដែលជាទំនាក់ទំនងធ្វើឲ្យកក់ក្ដៅភ្លាមៗដោយគ្មានការស្រូបយកថាមពលកំដៅជាច្រើនចេញពីស្បែករបស់អ្នក។ ដោយសារតែកម្រាលព្រំមានការចំលងកំដៅទាប កំដៅនៅក្នុងសសៃរទាំងនេះគឺមិនត្រូវបានចំលងចេញពីផ្នែកផ្សេងនៃកម្រាលព្រំ​ហើយដូចនេះកម្រាលព្រំមានអារម្មណ៍ថាកក់ក្ដៅ ចំណែកឯការពីតកម្រាលព្រំគឺមិនកក់ក្ដៅណាស់ណាទេ តាមពិតនោះសសៃរដែលអ្នកបានជាន់នៅលើបានស្រូបកំដៅលឿនពីបាតជើងរបស់អ្នកនិងបង្ខាំងទុកកំដៅនោះ។

Image: Wood Effect Floor Tiles in a Classic Bathroom

ប៉ុន្ដែប្រសិនអ្នកបោះជំហាននៅលើការ៉ូនៅពេលព្រឹកត្រជាក់, ដំបូងបំផុតវានិងស្រូបថាមពលកំដៅច្រើនក្នុងមួយឯកត្តាមាឌពីបាតជើងរបស់អ្នកតាមរយះកំរិតដង់ស៊ីតេខ្ពស់។ ហើយបន្ទាប់មក ដោយសារវាមានអ្នកចំលងកំដៅបានល្អបំផុត កំដៅដែលវាស្រូបពីជើងរបស់អ្នកពីខាងក្រៅនិងបបំបែកយ៉ាងលឿនទៅផ្នែកផ្សេងៗនៃការ៉ូដោយការចាកចេញពីអ្នកជាមួយដែលមានអារម្មណ៍ត្រជាក់នៅក្រោមបាតជើង។ ដំណើរការនេះគឺថាវាបង្កើតការភាន់ច្រឡំដែលការ៉ូជាច្រើនគឺត្រជាក់ជាងកម្រាលព្រំ។ ហើយសម្រាប់សហេតុផលដូចគ្នា មនុស្សជាច្រើនខ្លាចញញើត ការត្រជាក់ ដែលបង្គន់ធ្វើពីប៉សឺឡែននៅលើពេលព្រឹកនៅរដូវរងារ។ តាមពិតទៅ កៅអីអង្គុយគឺមិនត្រជាក់ជាងសំភារះផ្សេងៗទៀតជាច្រើន ដូចជាកន្សែងពោះគោនៅក្នុងបន្ទប់ទឹក។ ជាធម្មតាវាមានការចំលងកំដៅនិងដង់ស៊ីតេហើយដូច្នេះបានផ្លាស់ប្ដូរកំដៅជាច្រើនពីខ្លួនប្រាណដ៏កក់ក្ដៅយ៉ាងលឿនបំផុត។ ដូច្នេះសេចក្តីថ្លែងការណ៍ណាមួយដែលថាការ៉ូគឺជាសមា្ភរៈកម្រាលបាតមួយដែលត្រជាក់បំផុត នោះគឺជាការយល់ច្រឡំ។ ការ៉ូគឺមិនត្រជាក់ជាងសំភារះផ្សេងៗទេ ប៉ុន្ដែពួកវាត្រូវបានគេយល់ថាត្រជាក់។

ប្រសិនបើអ្វីៗទាំងអស់នេះហាក់ដូចជាស្មុគស្មាញបន្តិច ដូច្នេះសូមក្រឡេកមើលវីដេអូខ្លីខាងក្រោមដែលអ្នកទំនាក់ទំនងវិទ្យាសាស្ត្រកាណាដា Derek Muller ពន្យល់ពីគំនិតនេះនៅក្នុងរបៀបកម្សាន្តដែលមិនគួរឱ្យជឿ នៅក្នុង jargon-free fashion

ការ៉ូមានអារម្មណ៍ថាកក់ក្ដៅជាងកម្រាលព្រំ(នៅពេលដែលកម្រាលបាតក្ដៅ)

ដែលសំខាន់បំផុត ញ្ញាណរបស់អ្នកដឹងថាតើវត្ថុនោះគឺក្ដៅឬក៏ត្រជាក់អាស្រ័យលើលំហូរកំដៅដោយផ្ទាល់រវាងវត្ថុនិងស្បែករបស់អ្នក។ វិធីដែលងាយស្រួលដើម្បីពន្យល់ពីបញ្ហានេះដោយអ្នកយកដៃរបស់អ្នកដាក់ចូលទឹកក្ដៅអ៊ុនៗនិងមួយទៀតដាក់ចូលទឹកត្រជាក់។ បន្ទាប់មកប្រសិនបើអ្នកដាក់ដៃទាំងពីរនៅក្នុងបន្ទប់ដែលមានសីតុណ្ហភាពធម្មតា ដៃរបស់អ្នកកក់ក្ដៅនិងប្រាប់អ្នកថាទឹកគឺត្រជាក់ ចំនែកឯងដៃត្រជាក់និងបំភាន់អ្នកឲ្យជឿថាទឹកគឺកក់ក្ដៅ។ ដូចនេះនៅពេលដែលលំហូកម្ដៅពីខ្លួនរបស់អ្នកទៅវត្ថុដទៃផ្សេងទៀត(ដូចជាកម្រាលបាត) ដែលវត្ថុនោះមានអារម្មណ៍ថាត្រជាត់។ ហើយផ្ទុយមកវិញ នៅពេលលំហូកម្ដៅពីវត្ថុផ្សេងចូលទៅខ្លួនរបស់អ្នក វត្ថុនោះមានអារម្មណ៍ថាកក់ក្ដៅ៕ ហើយប្រសិនបើវត្ថុនោះគឺចំលងកម្ដៅបានល្អ បន្ទាប់មកវានិងបញ្ជូនកម្ដៅទៅខ្លួនរបស់អ្នកដែលត្រជាក់បានយ៉ាងលឿនជាងអ្នកចំលងកម្ដៅអន់ដែលនៅសីតុណ្ហភាពដូចគ្នា។


Image: Wood Effect Tiles in a Bedroom.

ហើយនេះគឺជាកន្លែងដែលការ៉ូពីតជាចូលមកនៅក្នុងខ្លួនរបស់វាដោយផ្ទាល់នៅពេលដែលវាកំពុងតែក្ដៅ! កម្ដៅការ៉ូបាតនិងបញ្ជូលកម្ដៅទៅអ្នកយ៉ាងលឿនបំផុត ហើយអារម្មណ៍ដែលពិតប្រាកដក្ដៅខ្លាំង ជាងកម្ដៅកម្រាលព្រំឬកម្រាលឈើ៕ កម្ដៅការ៉ូអាចចំលងកម្ដៅចូលទៅជើងរបស់អ្នកលឿនណាស់ លឿនដូចការ៉ូត្រជាក់អាចចំលងកម្ដៅចេញពីជើងរបស់អ្នក៕ យើងបានដឹងពីគោលការណ៍នេះដូចគ្នានៅក្នុងវីឌីអូខាងលើជាកន្លែងដែលដុំទឹកកករលាយលឿនណាស់នៅលើអាលុយមីញ៉ូមជាងនៅលើផ្លាស្ទិក ទោះបីទាំងពីរនេះស្ថិតនៅសីតុណ្ហភាពដូចគ្នាក៏ដោយ៕

ហើយដោយហេតុផលនេះហើយដែលធ្វើសំភារះកម្រាលបាតទាំងអស់ ការ៉ូគឺជាសំភារះដ៏ល្អបំផុតដើម្បីប្រើជាមួយការដាក់កំដៅនៅខាងក្រោមកម្រាលជាន់ ប្រធានបទនេះយើងនិងបង្ហាញនៅអត្ថបទបន្ទាប់។

Image: Floor Tiles on a Warm Patio

សេចក្ដីសន្និដ្ឋាន

ការ៉ូគឺជាអ្នកបញ្ជូននិងចំលងកម្ដៅដ៏មានប្រសិទ្ធភាពជាងសំភារះកម្រាលបាតធម្មតាដទៃផ្សេងទៀត​ដូចជា កម្រាលព្រំ ឈើ ឡាមីណែត(laminate) និង vinyl៕ សម្រាប់ហេតុផលនេះការ៉ូជាញឹកញាប់ត្រូវបានគេនិយាយថាត្រជាក់ជាងកម្រាលបាតទាំងនេះ៕ ទោះបីជាការពិតគឺថាការ៉ូមិនត្រជាក់ជាងសំភារះផ្សេងៗទៀតនៅក្នុងបន្ទប់ទេ៕ ជាធម្មតាវាគឺជាអារម្មណ៍ដែលត្រជាក់នៅពេលដែលកម្រាលបាតគឺត្រជាក់ដោយសារវាចំលងថាមពលកម្ដៅពីខាងក្រៅបានច្រើនពីបាតជើងរបស់អ្នកនៅអត្រាមួយដែលលឿនជាងសំភារះកម្រាលបាតផ្សេងទៀត៕ ទោះយ៉ាងណាផ្ទុយទៅវិញ ប្រសិនបើអ្នកមានកំរាលកំដៅបានល្អ (ហើយនិយាយដោយស្មោះត្រង់នរណាដែលមិនចង់រស់នៅក្នុងចំណោមពួកវាទាំងនោះ) បន្ទាប់មកមិនមានសំភារះណាល្អជាងការ៉ូដើម្បីបង្ហាញអារម្មណ៍កក់ក្តៅចូលក្នុងខ្លួនអ្នកឡើយ៕ ដូច្នេះសូមបំភ្លចជំនឿរខុសនៅទីនេះហើយឥឡូវនេះ - ដែលថាការ៉ូគឺមិនត្រជាក់ទេ កម្រាលជាន់ត្រជាក់គឺត្រជាក់ហើយ។

No comments:

Post a Comment